ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 7 Pro អាច​នឹង​លេច​រូបរាង​ដំណាល iPhone 7

7 ឆ្នាំ មុន

ទស្សនាវដ្តី​ល្បីឈ្មោះ​ជប៉ុន Mac Fan បាន​ស្ថិត​នៅ​ពីក្រោយ​ការ​បញ្ចេញ​រូបគំនូរ iPhone 7 Pro ។ Pro ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយជា​អាវុធ​ថ្មី​របស់​ក្រុមហ៊ុន Apple បន្ទាប់​ពី iPhone 7 និង iPhone 7 Plus ។

ទស្សនាវដ្តី​ល្បីឈ្មោះ​ជប៉ុន Mac Fan  បាន​ស្ថិត​នៅ​ពីក្រោយ​ការ​បញ្ចេញ​រូបគំនូរ iPhone 7 Pro ។ Pro ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយជា​អាវុធ​ថ្មី​របស់​ក្រុមហ៊ុន Apple បន្ទាប់​ពី iPhone 7 និង iPhone 7 Plus ។ ទំហំ​របស់ iPhone 7 Pro ៥.៥​អីុ​ង និង​មានការ​រចនា​ខុស​ប្លែក​ពី iPhone ជំនាន់ មុន​ៗ ។

ដូច​បង្ហាញ​ក្នុង​រូប iPhone 7 Pro ស្ទើរតែ​ប្រែ​រូបរាង​ទាំងអស់ ពោល​ទាំង​កាមេរ៉ា​មាន Lens ភ្លោះ ហើយ​វា​នឹង​បំពាក់​កញ្ចក់ OLED របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង ។ ក្រៅពី​នេះ​គឺ​មាន​បច្ចេកវិទ្យា​ថ្មី​ហៅ​ថា Smart Connector ដែល​មាន​លើ iPad Pro ។ ចំណែក​ខ្សែ​ឆ្នូត​ពណ៌​ស ឬ​ខ្សែ​អង់​តែ​ន​ក្រុមហ៊ុន Apple នឹង​លុប​បំបាត់​វា  ប៉ុន្តែ​នៅ​តែ​ស្ថិត​នៅ​លើ និង​ក្រោម​ទូរស័ព្ទ​ដដែល​គ្រាន់តែ​មិន​ឆ្លងកាត់​ប៉ុណ្ណោះ ។

iPhone 7 Pro នឹង​មាន​កម្រាស់​៧,៣​មី​ល្លី​ម៉ែត្រ​ដូច iPhone 6S Plus ដែរ តែ​ក្រាស់​ជាង iPhone 6 Plus ដល់​ទៅ ០,៤ មី​ល្លី​ម៉ែត្រ ៕