ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ថ្មី​លី សៀវ​ម៉ី ចង់​ជែង​តំណែង តារា​ទឹកភ្នែក​ជាមួយ​កញ្ញា នី មុនីនាថ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​លី សៀវ​ម៉ី កំពុង​តែ​មាន​សន្ទុះ​ក្នុង​អាជីព​សិល្បៈ ។ តារា​រះ​ថ្មី​រូប​នេះ​មាន​រាង​ខ្ពស់ សាច់​សរ​លោង និង​ទឹកមុខ​ញញឹម​ស្រស់ ។ កាលពី​យប់​ថ្ងៃ​ទី​២៨ មេ​សា ២០១៦ តារា​សម្ដែង​វ័យ​១៧​ឆ្នាំ កញ្ញា​លី សៀវ​ម៉ី

រាជធានី​ភ្នំពេញ ៖ កញ្ញា​លី សៀវ​ម៉ី កំពុង​តែ​មាន​សន្ទុះ​ក្នុង​អាជីព​សិល្បៈ ។ តារា​រះ​ថ្មី​រូប​នេះ​មាន​រាង​ខ្ពស់ សាច់​សរ​លោង និង​ទឹកមុខ​ញញឹម​ស្រស់ ។ កាលពី​យប់​ថ្ងៃ​ទី​២៨ មេ​សា ២០១៦ តារា​សម្ដែង​វ័យ​១៧​ឆ្នាំ កញ្ញា​លី សៀវ​ម៉ី បាន​រៀបចំ​ពិធី​ខួបកំណើត​ក្នុង​ហាង​ខា​រ៉ា​អូ​ខេ​មួយ​នៅ​រាជធានី​ភ្នំពេញ ។

​លី សៀវ​ម៉ី មិន​បាន​អញ្ជើញ​អ្នកសិល្បៈ​ល្បីឈ្មោះ​ចូលរួម​ទេ ដោយសារ​តែ​នាង​មិន​ចង់​រំខាន និង​មិន​ចង់​ឲ្យ​មិត្តភក្តិ​ជិត​ស្និទ្ធ​ខ្លាចចិត្ត​ខ្លាច​ថ្លើម​នៅ​ពេល​ចង់​សប្បាយ​ក្នុង​ពិធី​ខួបកំណើត របស់​នាង ។

កញ្ញា​លី សៀវ​ម៉ី និយាយ​ថា រយៈពេល​ជាង​២​ខែ ប្រឡូក​ក្នុង​វិ​ថី​សិល្បៈ ថ្វី​ដ្បិតតែ​នាង​មិន​ទាន់​មានឱកាស​ទទួល​បានការ​សម្ដែង​ក្នុង​ខ្សែភាពយន្ត​តាម​បំណងប្រាថ្នា​នៅឡើយ​ក្ដី ប៉ុន្តែ​សម្រាប់​ឱកាស​សម្ដែង​ខារ៉ាអូខេ និង​ការ​រាំរែក​តាម​ទូរទស្សន៍​ជាមួយ​តារា​រៀមច្បង គឺ​នាង​មានឱកាស​ស្ទើរ​មិន​មាន​ពេល​សម្រាក ។ ទន្ទឹម​នេះ​សៀវ​ម៉ី ត្រូវ​គេ​ទាក់ទង​ឲ្យ​សម្តែង​ច្រើន ចាប់តាំងពី​នាង​បង្ហាញខ្លួន​នៅ​លើ​វេទិកា​សិល្បៈ​មក ។

ការ​សម្ដែង​គឺជា​ផ្នែក​សិល្បៈ​តែ​មួយ​គត់​ដែល​លី សៀវ​ម៉ី ចង់​ធ្វើ ឯការ​ច្រៀង​រាំ និង​បង្ហាញម៉ូ​ដ គ្រាន់តែ​ជា​ចំណូលចិត្ត​ទី​២ ដែល​នាង​នឹង​ចាប់​យក​ក្រោយ​ពេល​អាជីព​សម្ដែង​ជោគជ័យ​។ សៀវ​ម៉ី ប្រកាស​ទទួលយក​ការ​សម្ដែង​ដូច​កញ្ញា​នី មុន្នីនាថ ដោយសារ​នាង​ចូល​ចិត្ត​តួ​កម្សត់ និង​មាន​ទេព​កោ​ល​ស្យ​ខ្ពស់​ក្នុង​ការ​យំយែក ជា​ពិសេស​គឺ​ដាក់​អារម្មណ៍ មនោសញ្ចេតនា​មិន​ចាញ់​តារា​មានបទពិសោធន៍​យូរ​ឆ្នាំ​ទេ ។

កញ្ញា​លី សៀវ​ម៉ី គឺជា​តារា​ស្រី​វ័យក្មេង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ និង​ជា​កូន​ទី​២​ក្នុង​ចំណោម​បងប្អូន​៣​នាក់ មាន​ម្ដាយ​ជា​អ្នកសិល្បៈ​បុរាណ​ផ្នែក​ល្ខោន​យីកេ ។ សៀវ​ម៉ី ស្រឡាញ់​អាជីព​សិល្បៈ​តាំងពី​ធំ​ដឹងក្ដី​មក​ម្ល៉េះ ប៉ុន្តែ​ទើបតែ​មានឱកាស​ចូល​ប្រឡូក​ក្រោម​ការ​ណែនាំ​របស់​តារា​សម្ដែង​លេចធ្លោ​នៅ​ក្នុង​ផលិតកម្ម​ថោ​ន លោក​គន់ រៀម​រតនៈ កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ។

ពិធី​ខួបកំណើត​គម្រប់​១៧​ឆ្នាំ​របស់​កញ្ញា​លី សៀវ​ម៉ី នេះ ឪពុក​ម្ដាយ​ជា​អ្នក​រៀបចំ​ឲ្យ ដោយ​នាង​បញ្ជាក់​ថា មិន​មានការ​ឧបត្ថម្ភ​ពី​គូស្នេហ៍ ឬ​បុរស​ណា​ម្នាក់​ទេ ។
ម្តាយ​របស់​កញ្ញា​លី សៀវ​ម៉ី ឲ្យ​ដឹង​ថា កូនស្រី​របស់​អ្នកស្រី​ចូល​ចិត្ត​សិល្បៈ​តាំងពី​ក្មេង​។ នៅផ្ទះ​សៀវ​ម៉ី​តែងតែ​ច្រៀង​លេង ហើយ​លួច​សម្តែង​កាច់រាង​នៅ​មុខ​កញ្ចក់ ។ សៀវ​ម៉ី ចូល​ចិត្ត​សម្តែង​តួ​យំយែក​ណាស់ ។ នាង​តែងតែ​រៀន​សម្តែង​ជា​តួ​ស្លូត ព្រោះ​មុខមាត់​នាង​សមជា​តួ​ស្លូត ។

អ្នកស្រី​ជា​ម្តាយ​សង្ឃឹមថា កូនស្រី​នឹង​បាន​សម្រេច​តាម​ក្តី​ប្រាថ្នា​នៅ​ក្នុង​ពិភព​សិល្បៈ ។ ទន្ទឹម​នេះ​អ្នកស្រី​ផ្ញើ​កូនស្រី​ម្នាក់​នេះ​ចំពោះ​ទស្សនិកជន​ឱ្យ​ជួយ​គាំទ្រ​នាង​ផង ៕