ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល ឱ្យ​របប​យោធា​មី​យ៉ា​ន់​ម៉ា បាន​ចូលរួម​កិច្ចប្រជុំ​កំពូល នៅ​ស​ប្តា​ហ៍​ក្រោយ

2 ឆ្នាំ មុន

អាស៊ាន៖ យោង​តាម​សារព័ត៌មាន voanews បាន​ចេះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា យោង​តាម​ប្រភព​ការទូត បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍…

អាស៊ាន៖ យោង​តាម​សារព័ត៌មាន voanews បាន​ចេះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា យោង​តាម​ប្រភព​ការទូត បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ថា បេសកជន​ចិន​មួយ​រូប បាន​បញ្ចុះបញ្ចូល​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ឱ្យ​អនុញ្ញាត​ឱ្យ​មេដឹកនាំ​យោធា​របស់​មី​យ៉ា​ន់​ម៉ា ចូលរួម​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់ ដែល​កិច្ចប្រជុំ​នេះ​ប្រទេស​ចិន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ស​ប្តា​ហ៍​ក្រោយ ប៉ុន្តែ​ភាគី​ទាំងអស់​កំពុង​ជួប​ការ​ប្រឆាំង​យ៉ាង​តឹងរ៉ឹង​មួយ ​។

លោក​ឧត្តមសេនីយ មីន អ៊ុ​ង​ឡាំង

ប្រទេស​មី​យ៉ា​ន់​ម៉ា គឺជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) ទាំង​១០ ប៉ុន្តែ​ត្រូវ​បាន​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន បដិសេធ​មិន​អោយ​ចូលរួម​កិច្ចប្រជុំ​នានា​កន្លង​មក ដែល​នេះ​ជា​ការ​ធ្វើ​ឡើង​ក្រោយ​របប​យោធា​បាន​ធ្វើ​រដ្ឋប្រហារ កាល​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ និង​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រីអ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែល​បាន​ទទួល​រង្វាន់​ណូបែល ហើយ​បាន​បង្ក​ឱ្យ​មាន​ភាព​ចលាចល​យ៉ាងធ្ងន់ធ្ងរ​រហូត​មានការ​បង្ហូរឈា.ម រវាង​ជន​ស៊ី​វិល​និង​របប​យោធា​ដែល​កំពុង​គ្រប់គ្រង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ក្រោយ​របប​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​និង​គ្រប់គ្រង​ប្រទេស​មី​យ៉ា​ន់​ម៉ា សមាជិក​អាស៊ាន​មួយ​ចំនួន បាន​ស្រងាកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​ការ​វិល​ត្រលប់​មក​វិញ​នៃ​វិបត្តិ និង​ការ​គាបសង្កត់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ហើយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងនោះ បាន​ព្យាយាម​ដាក់​សម្ពាធ​លើ​មេទ័ព​ធ្វើ​រដ្ឋប្រហារ ដោយ​ដក​ពួក​គេ​ចេញពី​កិច្ចប្រជុំ​អាស៊ាន​។

នៅ​ក្នុង​ការ​សម្រេចចិត្ត​មួយ​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្គើ​ល កាលពី​ខែ​មុន​មេដឹកនាំ​អាស៊ាន បាន​បដិសេធ​ប្រមុខ​យោធា​មី​យ៉ា​ន់​ម៉ា គឺ​លោក​ឧត្តមសេនីយ មីន អ៊ុ​ង​ឡាំង ក្នុង​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន បន្ទាប់​ពី​លោក​មិន​បាន​គោរព​ការ​សន្យា ក្នុង​ការ​អនុញ្ញាត​ឱ្យ​ប្រេសិត​អាស៊ាន ជួប​សមាជិក​សភា ដែល​ត្រូវ​បាន​ផ្តួលរំលំ​ក្នុង​រដ្ឋប្រហារ​នោះ ​។

លោក Sun Guoxiang

យោង​តាម​ការ​រក្សា​គោលការណ៍ បានឱ្យ​ដឹង​ថា​អ្នកការទូត​ប្រចាំ​តំបន់ បាន​រាយការណ៍​សង្ខេប​ដូចនេះ​ថា បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​របស់​ប្រ​ទស​ចិន គឺ​លោក Sun Guoxiang បាន​ខិតខំ​ប្រឹងប្រែង​បញ្ចុះបញ្ចូល​ឱ្យ​លោក Ming Aung Hlaing បាន​ចូលរួម​កិច្ចប្រជុំ​កំពូល ប៉ុន្តែ​សំណើរ​នេះ​ត្រូវ​បាន​បដិសេធ ​។

តាម​រយៈ​ការ​ស្រង់​សំដី​លោក Sun អ្នកការទូត​ប្រចាំ​តំបន់ បាន​និយាយ​ថា ​ប្រទេស​ជាស​មា​ក​ជិក​អាស៊ាន​បាន​បដិសេធ ការបញ្ចុះបញ្ចូលរបស់ លោក Sun ។ លោក Sun បាន​ប្រាប់​លោក Min Aung Hlaing នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​រដ្ឋធានី Naypyidaw ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ចុង​ស​ប្តា​ហ៍​ថា ប្រទេស​ចិន​ត្រូវ​តែ​ទទួលយក​ជំហរ​របស់​អាស៊ាន​ ។

អាស៊ាន​ត្រូវ​បាន​គេ​ស្គាល់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដែល​មាន​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​នីមួយ​ៗ​ដែល​ជា​សមាជិក​ឡើយ ប៉ុន្តែ​ក្រោយ​រដ្ឋប្រហារ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ផ្លាស់​ប្តូរ​ឥរិយា​នេះ ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ខែមេសា​កន្លង​ទៅ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ពិសេស​មួយ ក្នុង​នោះ​ក៏​មាន​លោក​មេដឹកនាំ​រដ្ឋប្រហារ លោក Min Aung Hlaing បាន​ចូលរួម​ផង​ដែរ ដោយ​អាស៊ាន​បាន​ដាក់​ផែនការ ៥ ចំណុច ទៅ​ឱ្យ​លោក Min Aung Hlaing ដែល​រួម​មានការ​សន្យា​បញ្ចប់​អំពើ​ហិង្សា និង​អនុញ្ញាត​ឱ្យ​បេសកជន​អាស៊ាន ចាប់ផ្តើម​ការ​សន្ទនា​ជាមួយ “​គ្រប់​ភាគី​” រួម​ទាំង​សមាជិក​សភា ដែល​ត្រូវ​បាន​បណ្តេញចេញ​។ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់​លោក Min Aung Hlaing ប្រទេស​មី​យ៉ា​ន់​ម៉ា មិន​បាន​អនុវត្ត​តាម​នោះ​ទេ ដោយ​បាន​និយាយ​ថា​ខ្លួន​មាន “​ផែនទី​ផ្លូវ​” ផ្ទាល់ខ្លួន សម្រាប់​ការ​បោះ​ឆ្នោត​ថ្មី ៕

អត្ថបទសរសេរ ដោយ