ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩​ខេត្ត ក្រសួង​ជំនាញ​ប្រកាស​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ នេះ​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​តាមដាន និង​ព្យាករ​លើ​ស្ថានភាព​អាកាសធាតុ គិត​ចាប់ពី​ម៉ោង​៩​ព្រឹក មក​ដល់​ម៉ោង​១ និង​៣០​នាទី

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ នេះ​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​តាមដាន និង​ព្យាករ​លើ​ស្ថានភាព​អាកាសធាតុ គិត​ចាប់ពី​ម៉ោង​៩​ព្រឹក មក​ដល់​ម៉ោង​១ និង​៣០​នាទី រសៀលថ្ងៃនេះ​ឃើញ​ថា ភ្លៀង​បាន និង​កំពុង​ធ្លាក់​ក្នុង​បរិមាណ​ពី​មធ្យម ទៅ​បង្គួរ លាយឡំ​ជាមួយ​ខ្យល់ នៅ​តាម​តំបន់​ជា​ច្រើន​មាន ៖ ខេត្តឧត្តរមានជ័យ ព្រះ​វិហារ សៀមរាប បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង កំពង់ឆ្នាំង និង​ខេត្តកំពង់ចាម ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ បន្ត​បង្កើន​ការ​យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​នៅ​ពេល​មេឃ​រកកល់ភ្លៀង ដែល​ភ្លៀង​អាច​បន្ត​ធ្លាក់ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ៕