ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ សម្តេច​តេ​ជោ​សែន អញ្ជើញ​ដល់​ខេត្ត​ព្រះ​សីហ​នុ​​ ប្រកបដោយ​សុវត្ថិភាព

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ​សម្ដេច​អគ្គ​មហាសេនា​បតី​តេ​ជោ ហ៊ុន សែន និង​​គណ​:​ប្រតិភូ​អមដំណើរ​ ​បាន​​អញ្ជើញ​​​មក​​ដល់​ស្ថានីយ៍​​រថភ្លើង​ក្រុងព្រះសីហនុ ប្រកប​ដោយសុវត្ថិភាព កាលពីវេលាម៉ោង​០៣ និង​១០នាទីរសៀល​ថ្ងៃទី​៣០ មេសា ២០១៦ ។​

គួរបញ្ជាក់ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ជា​លើក​ដំបូង ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា នេះ ដើម្បី​ចូលរួម​សំណេះសំណាល និង​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​០១​ឧសភា។

មុន​ពេល​រថភ្លើង​ចេញដំណើរ សម្តេច​បាន​អញ្ជើញ​តាម​ទូរថភ្លើង​នីមួយ​ៗ ដើម្បី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ជា​ពិសេស​នោះ​សម្តេច​ហ៊ុន សែន បាន​ឧបត្ថម្ភ​ជា​ទឹកប្រាក់ សម្រាប់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ក្នុង​រថភ្លើង​ទាំងអស់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​៥​ម៉ឺន​រៀល​ផង​ដែរ ។