ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​៥​ឆ្នាំ​! តើ​ស្រី​ស្អាត ស៊ិ​ន នារីរ​ត្ន័ ប្រែ​ជីវិត​បែប​ណា​ទៅ​ហើយ​ពេល​នេះ​​?

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន ដែល​មាន​សមត្ថភាព​ការងារ​ម្នាក់​ដែរ ស៊ិ​ន នារីរ​ត្ន័ ស្រាប់តែ​ឃ្លាតឆ្ងាយ​ពី​កញ្ចក់​ទូរទស្សន៍​អស់​ជា​ច្រើន​ឆ្នាំ​។ នាង​ធ្វើ​អោយ​មិត្តភក្តិ​ក្នុង​សិល្បៈ ក៏​ដូច​ជា

រាជធានី​ភ្នំពេញ ៖ អតីត​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន ដែល​មាន​សមត្ថភាព​ការងារ​ម្នាក់​ដែរ ស៊ិ​ន នារីរ​ត្ន័ ស្រាប់តែ​ឃ្លាតឆ្ងាយ​ពី​កញ្ចក់​ទូរទស្សន៍​អស់​ជា​ច្រើន​ឆ្នាំ​។ នាង​ធ្វើ​អោយ​មិត្តភក្តិ​ក្នុង​សិល្បៈ ក៏​ដូច​ជា​អ្នកគាំទ្រ​នាង មានការ​នឹករលឹក​ដោយសារ​បាន​សាង​ស្នាដៃ​ក្នុង​វិស័យ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ បែរជា​បាត់ដាន​ទៅ​ដល់​ទីណា​ភ្លេច​ជូនដំណឹង​អោយ​មហាជន​ជ្រាប​។

ស៊ិ​ន នារីរ​ត្ន័ នៅ​តែ​ធ្វើ​គេ​ចង់​ដឹង​ថា មានការ​ប្រែប្រួល​បែប​ក្រោយ​បាត់​មុខ និង​ជីវិត​ឯកជន​វិញ ផ្លាស់​ប្តូរ​ដូច​ម្តេចទៅ​ហើយ​។

យ៉ាងណាមិញ ពេល​នេះ ស៊ិ​ន នារីរ​ត្ន័ បាន​ប្តូរ​ពី​ងារ​ជា​អតីត​ពិធី​ការិនី មក​ជាប់​ឈ្មោះ​ជា​ថៅកែ​ស្រី​ដ៏​ឆ្លាត​ពូកែ និង​ឆ្អិនឆ្អៅ​លើ​អាជីវកម្ម​មួយ​ដែល​បង្កើត​ជា​ភោជនីយដ្ឋាន​បាន​២​កន្លែង​ហើយ ។

បើ​និយាយ​ពី​ខ្ទង់ចំណាយ​វិញ ហាង​ដ៏​ធំ​ទាំង​២​នោះ អាច​ចូល​ជាង​លាន ឬ​ក្បែរ​២​លាន​ដុល្លារ​ក៏​មិនដឹង​ព្រោះ​គ្រាន់តែ​ហាង​ទី​២ ដែល​បង្កើត​លើ​របប​អាហារ​បែប​ជប៉ុន ចំណាយ​ជិត​៨០​ម៉ឺន​ដុល្លារ​បាត់​ទៅ​ហើយ​។

ពិតជា​មិនធម្មតា​នោះ​ទេ ស៊ិ​ន នារីរ​ត្ន័ សព្វ​ថ្ងៃនេះ ផ្លាស់​ប្តូរ​ច្រើន​ចាប់តាំងពី​មាន​ចំណង​៥​ប្រការ​រួច​មក ឃើញ​ថា យល់​ដឹង​ពី​របៀប​រកស៊ី បង្កើត​របរ​ប្រចាំ​ថ្ងៃ​យ៉ាង​ស្ទាត់​។ គ្រាន់តែ​ទទួល​ដំណឹង​នេះ អ្នក​ក្នុង​សិល្បៈ​ជា​ច្រើន​ចាត់​ទុក​ថា ស៊ិ​ន នារីរ​ត្ន័ ជាតា​រា​ស្រី​មានសំណាង​ម្នាក់​ទៀត​ហើយ ក្រោយ​ពេល​មាន​ប្តី ដោយ​បាន​ខាង​មេ​គ្រួសារ​ស្រឡាញ់​ថ្នាក់ថ្នម ថែម​ទាំង​មាន​ងារ​ជា​ថៅកែ​ហាង​ដ៏​ធំ​នៅ​កណ្តាល​ក្រុងភ្នំពេញ​។

ក្នុង​ឈុត​រ៉ូ​បរឹប​រាង​ពណ៌​ខ្មៅ​ដ៏​ស្រស់​ស្អាត រំលេច​ដោយ​ក្រវិល​ពេជ្រ ខ្សែ​.​ក​ពេជ្រ ព្រម​ជាមួយ​ស្នាមញញឹម​នោះ ស៊ិ​ន នារីរ​ត្ន័ ដែល​អរ​បាន​ពង្រីក​ហាង​១​ទៀត​។ ហើយ​អ្នក​នាង​ពេល​នេះ ដែល​មានកូន​ស្រី​២​នាក់ បាន​រៀបរាប់​ថា បែក​ពី​ទស្សនិកជន​៥​ឆ្នាំ​បាត់​ទៅ​ហើយ ធ្មេច​បើក​ៗ​ពិតជា​លឿន​។ នាង​ក៏​មានការ​នឹករលឹក​ខ្លាំង​ដល់​ទស្សនិកជន ព្រោះ​យើង​ធ្លាប់​ប្រឡូក​ការងារ​នេះ ដោយ​ភាព​តស៊ូ​ទម្រាំ​ជោគជ័យ​។

យ៉ាងណា​នាង​នៅ​សល់​តែ​ស្នាម​អនុស្សាវរីយ៍​ប៉ុណ្ណោះ ព្រោះ​សព្វថ្ងៃ​កំពុង​មមាញឹក​ជាមួយ​ជីវិត​ជា​ស្ត្រី​មេផ្ទះ មើល​កូន និង​ជួយ​ស្វាមី​រាល់​កិច្ចការ​ផ្សេង​ៗ​។ នាង​មិន​អាច​បក​ក្រោយ​វិល​មក​រក​អាជីព​ចាស់​បាន​នោះ​ទេ ដោយសារ​ផ្សាំ​ខ្លួន​លើ​មុខ​ជំនួញ​លើ​របរ​ភោជនីយដ្ឋាន​អាហារ​ជប៉ុន​។ ការ​ចេះ​ចាំ​ជំនាញ​ថ្មី បាន​ពី​ការ​បង្ហាត់បង្រៀន​ពី​ស្វាមី ទើប​យល់​ការងារ​ច្រើន ហើយ​អាច​គ្រប់គ្រង​បាន​។ នាង​គ្មាន​អ្វី​ក្រៅពី​អរគុណ មហាជន​ដែល​គាំទ្រ​នាង​កន្លង​មក និង​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​សិល្បៈ​ជំនាន់​ក្រោយ ចេះ​ស្រឡាញ់​សិល្បៈ​ខំ​លើក​ស្ទួយ ថែរក្សា​វប្បធម៌​ជាតិ​អោយ​បាន​ច្រើន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ