ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ​ផ្អើល​ភូមិ បន្ទាប់​ពី​មនុស្ស​១៥​នាក់ ហូប​នំ​បញ្ចុក​រួច

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​​ក្មេង ​ចាស់ ​ប្រុស ​ស្រីចំនួន​១៥​នាក់​ បាន​រង​នូវ​ការ​ពុល​នំ​បញ្ចុក ហើយ​ត្រូវ​​​ដឹកមក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តជា​បន្ទាន់ ដែលហេតុការណ៍នេះបង្ក​ឱ្យភ្ញាក់​ផ្អើល ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ​មេសា ​​២០១៦ ស្ថិតនៅ​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​​រលាប្អៀរ ។

លោក​សំ សៀ នាយ​នគរបាល​ប៉ុស្តិ៍​​ទឹក​ហូត​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ឈ្មោះផាក់ សុ​ជា អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើបាន​ទិញ​នំ​បញ្ចុកចំនួន​៥​គីឡូក្រាម ពី​ផ្សារ​កំពង់​ប្រាសាទមកផ្ទះ ហើយ​បាន​ចាត់ចែងស្ល​ទឹក​នំ និង​ល្បោយ​នំ ដោយ​ខ្លួន
ឯង ។​ បន្ទាប់ពី​​ធ្វើ​រួចរាល់ នៅ​វេលា​ម៉ោង​​០៤​រសៀល ក៏​នាំ​គ្នា​ហូប​ទាំង​គ្រួសារ និង​មាន​ចែក​អ្នក​ជិតខាង​ខ្លះ​ដែរ ។ ស្រាប់តែ​មក​ដល់​ម៉ោងជាង​៦​​លា្ង​ចថ្ងៃ​ដដែល ម្នាក់​ៗ​មាន​អាកា​រៈក្អួតចង្អោរ ថប់ដង្ហើម និង​រាក​រូស​ទៀត​ផង ទើប​ដឹង​ថា ពុល​នំ​ប​ញ្ចុក ហើយក៏​នាំ​គ្នា ដឹក​​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ប្រភព​ដដែល​​បន្តថា ​ការ​ពុល​នេះ គេ​មិន​ដឹង​ថា បណ្តាលមក​ពី​អ្វី​មិន​ច្បាស់​នោះ​ទេ គ្រាន់តែ​ដឹងថា ពុល​មក​ពី​នំ​បញ្ចុកតែ​ប៉ុណ្ណោះ ក្នុង​នោះ​ មាន​ក្មេង​ចាស់ សរុប១៥​នាក់ ក្នុង​នោះ​ក្មេង​៥​នាក់ ។ ជន​រង​គ្រោះ ​បាន​មក​សម្រាក​នៅមន្ទីរពេទ្យ តែ​១២​នាក់​ទេ គិត​ទាំង​យុវជន​ម្នាក់ ចូល​មក​ក្រោយ​គេ នៅ​ម៉ោង១០​យប់ថ្ងៃ​ទី​២៩​ មេសា​​ ប៉ុន្តែទាំងអស់​គ្នា​ បាន​ធូរស្រាល​ហើយ គ្មាន​គ្រោះថ្នាក់​ដល់​ជិ​វិត​នោះ​ទេ ហើយ​ត្រូវ​គ្រូពេទ្យ​​ឱ្យ​​ពួកគាត់​វិល​ត្រឡប់ទៅ​លំនៅ​ឋាន​វិញ​នៅ​ព្រឹកថ្ងៃ​ទី​៣០ ​មេសា​ នេះ ​​។