ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​មនុស្ស​ស្លា.ប់ តែ​របួសធ្ងន់​-​ស្រាល​៨​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​២៩ មេ​សា ២០១៦ គិត​ចាប់ពី​ម៉ោង​០២​ថ្ងៃ​ទី​២៨ ដល់​ម៉ោង​០២​ថ្ងៃ​ទី​២៩ មេ​សា បាន​កើតឡើង​៥​លើក គ្មាន​មនុស្ស​ស្លា.ប់ ក្នុង​នោះ​រង​របួសធ្ងន់​៥​នាក់​(​ស្រី​១​នាក់​) និង​របួសស្រាល​៣​នាក់ (​ស្រី​១​នាក់​) ។

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​២៩ មេ​សា ២០១៦ គិត​ចាប់ពី​ម៉ោង​០២​ថ្ងៃ​ទី​២៨ ដល់​ម៉ោង​០២​ថ្ងៃ​ទី​២៩ មេ​សា បាន​កើតឡើង​៥​លើក គ្មាន​មនុស្ស​ស្លាប់ ក្នុង​នោះ​រង​របួសធ្ងន់​៥​នាក់​(​ស្រី​១​នាក់​) និង​របួសស្រាល​៣​នាក់ (​ស្រី​១​នាក់​) ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ បណ្តាល​ឱ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៧​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង​, រថយន្ត​ធុន​តូច​២​គ្រឿង រថយន្ត​ធុន​ធំ​១​គ្រឿង និង​យាន​ផ្សេង​ៗ១​គ្រឿង ។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា មូលហេតុ​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន មិន​គោរព​សិទ្ធិ​១​លើក , ល្មើស​ល្បឿន​៣​លើក​, កត្តា​យានយន្ត​១​លើក ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន​ផ្លូវជាតិ​ចំនួន​១​លើក​, ផ្លូវ​ខេត្ត​ក្រុង​១​លើក​, យានយន្ត​បង្កហេតុ រួម​មាន​ម៉ូតូ ១​លើក ។

ប្រភព​បន្ត​ទៀត​ថា ក្នុង​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួម​មាន កំពង់ចាម​១​លើក របួស​២​នាក់ (​ស្រី​១​នាក់​), ត្បូងឃ្មុំ​១​លើក របួស​៣​នាក់ (​ប្រុស​) ។