ប៉ូលិសមូលដ្ឋាននិយាយថា ពួកសកម្មប្រយុទ្ធតាលីបង់១១នាក់បានត្រូវស្លាប់កាលពីព្រឹកថ្ងៃទី៦ មីនា នៅពេលយន្តហោះចម្បាំងរបស់កងកម្លាំងអង្គការអូតង់វាយប្រហារដោយទម្លាក់គ្រាប់បែកលើកន្លែងលាក់ខ្លួនរបស់ពួកគេនៅក្នុងខេត្តហេមឡែន ប្រទេសអាហ្វហ្គានីស្ថាន ។ មន្ត្រីម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា យន្តហោះចម្បាំងនៃកងកម្លាំងអន្តរជាតិបានបើកការវាយប្រហារលើកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធនៅក្នុងស្រុក Musa Qala បណ្តាលឱ្យស្លាប់ពួកសកម្មប្រយុទ្ធ១១នាក់ ក្នុងនោះម្នាក់ជាមេបញ្ជាការតាលីបង់មូលដ្ឋានឈ្មោះ Mullaz Fazil ៕
ចែករំលែកព័តមាននេះ