ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិកជន​មក​ពី​អា​មេ​រិ​កមក​លេង​ប្រពន្ធ គាំងបេះដូង​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​គាំងបេះដូង​ស្លា.ប់​បន្ទាប់​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ ។ ហេតុការណ៍​នេះ​កើតហេតុ​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ ។ ហេតុការណ៍​នេះ​កើតហេតុ​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី ល្ងាច​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ នៅ​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ កាប់ កន អាយុ​54​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ជា​អនិកជន​រស់នៅ​សហរដ្ឋអាមេរិក ។ ចំណែក​ប្រពន្ធ​ឈ្មោះ ឃឹម សុធា អាយុ​37​ឆ្នាំ មុខរបរ​កម្ម​រោងចក្រ​ស្នាក់​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែល​មានស្រុក​កំណើត​នៅ​ខេត្តពោធិសាត់ ។

មុន​ពេល​កើតហេតុ​បុរស​ខាងលើ​ដែល​ទើបនឹង​មក​ពី​សហរដ្ឋអាមេរិក​មក​លេង​ប្រពន្ធ នៅផ្ទះ​ដន្លង​នៅ​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តែ​ម៉ោង​ប្រហែល​៩​ព្រឹក​ម៉ិ​ញ​នេះ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ចេះ​តែ​ថប់​ៗ​ដង្ហើម ហើយ​ក្រុម​គ្រួ​សារបាន​យក​មក​ឲ្យ​ពេទ្យ​ឯកជន​ពិនិត្យ ក្រោយមក​អាកា​រៈ​បាន​ធូ​ស្រាល​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ស្រាប់តែ​មក​ដល់​ពេល​មុន​កើតហេតុ មិន​ស្រួល​ក្នុង​ខ្លួន​ម្ដងទៀត ក៏​បញ្ជូន​មក​ពេទ្យ​ម្ដុំ​ចោម​ចៅ តែ​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​ប្រាប់​ថា​អាកា​រៈ​ធ្ងន់​ហើយ មិន​ហ៊ាន​ទទួល​ទេ ឲ្យ​បញ្ជូន​មក​ពេទ្យ​លោកសង្ឃ តែ​អកុសល​ធ្វើ​ដំណើរ​បាន​តែ​ពាក់កណ្ដាល​ផ្លូវ​ក៏​ត្រូវ​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង ៕