ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ផ្ទុះ​​ភ្ញាក់ផ្អើល​! ឮ​ថា ស្រី​ស្អាត​ហ៊ី​ន ច័ន្ទ​និ​រ័​ត្ន និង​សេង មង្គល ស្រឡាញ់​គ្នា​យ៉ាង​ផ្អែមល្ហែម

2 ឆ្នាំ មុន
  • ភ្នំពេញ

មួយ​រយៈ​នេះ នៅ​លើ​បណ្តាញ​សង្គម និង​នៅ​លើ IG មានការ​ផ្ទុះ​នូវ​រឿងរ៉ាវ​តាមដាន ជា​ថ្មី ដោយសារ​តែ​គេ​ស្រាប់តែ​ឃើញ​តារា​សិល្បៈ​១​គូ​ជា​បុគ្គល​លេចធ្លោ​នៃ​សួន​មួយ​នេះ គឺ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​នេះ នៅ​លើ​បណ្តាញ​សង្គម និង​នៅ​លើ IG មានការ​ផ្ទុះ​នូវ​រឿងរ៉ាវ​តាមដាន ជា​ថ្មី ដោយសារ​តែ​គេ​ស្រាប់តែ​ឃើញ​តារា​សិល្បៈ​១​គូ​ជា​បុគ្គល​លេចធ្លោ​នៃ​សួន​មួយ​នេះ គឺ​ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ និង​កំលោះ​សង្ហារ សេង មង្គល ស្រាប់តែ​បង្កើត​ចំណង​ស្និត​ស្នាល​ចេញ​សញ្ញា​ស្នេហា​។

នៅ​ពេល​នេះ តារា​ប្រុស​ស្រី​១​គូ​ខាងលើ បាន​បង្ក​ការ​ងឿងឆ្ងល់ រហូត​ប្រិ​យ​មិត្ត​ទស្សនិកជន​បាន​ដាក់​ការ​សង្ស័យ​ថា ជា​គួរ​ស្នេហ៍​ផ្អែមល្ហែម Sweet ណាស់ ដូច​ជា​កាន់តែ​យល់​ពី​គ្នា​ច្រើន​។ ការ​យល់ចិត្ត យល់​បេះដូង​ជាមួយ​គ្នា​នេះ អាច​ប្រហែល​មក​ពី​យល់​ថា ធ្លាប់​ជា​មិត្ត​រួមការ​ងារ​ជាមួយ​គ្នា ទើប​ឈាន​ដល់​ការ​បំបែក​ពី​មិត្តភាព​ក្លាយទៅជា​រឿង​ស្នេហា​។

ទាំង ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ តារា​ស្រី​រូប​ស្រស់ញញឹម មាន​មន្ត​ស្នេហ៍ និង​លោក សេង មង្គល ដែល​មានឈ្មោះ ដើម​ហូរ​ប៉ូ​សេង ឈាន​ទៅ​រក​ចំណុច​នេះ ព្រោះ​ធ្លាប់​ថត​សម្តែង​ខ្សែ​រឿង​បែប​មនោសញ្ចេតនា​ជាមួយ​គ្នា ប៉ុន្មាន​រឿង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​។

សម្តែង​លេង​ៗ ស្រឡាញ់​គ្នា​ក្រៅ​ឆាក​មែនទែន ហើយ​ពេល​នេះ​ស្នេហ៍​មិន​ឈ្នះ​ស្និត​។ ជា​ញឹកញាប់​ចាប់តាំងពី​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ដៃគូ​ល្អូកល្អិន​មក ឃើញ​ថា និ​រ​ត្ន័ និង​មង្គល រមែង​បង្ហាញ​ការ​នឹករលឹក​គ្នា ។ ហើយ​ញឹកញាប់​ឧស្សាហ៍ Live video និយាយ​ត​.​ទល់​គ្នា បង្ហាញ​ស្នាមញញឹម​គួរ​អោយ​ច្រណែន​។

សូ​ម្បី​តែ​ហ្វេ​ន​ៗ ក៏​ឌឺដង​ពាក្យ​សំដី​ថា «​បង​ទាំង​២​សម​គ្នា​ណាស់​» បើ​បានជា​គូ​ពិតប្រាកដ​មិនដឹង​ជា​ល្អ​យ៉ាងណា​។ ស្នេហា​មួយ​នេះ​កើតឡើង ក្នុង​ពេល​ដែល សេង មង្គល​ឧស្សាហ៍ និយាយ​សរសើរ ពី​និ​រ​ត្ន័ ជា​ស្ត្រី​ម្នាក់​ដែល​ពូកែ មុះ​មុត តស៊ូ​ជាមួយ​ការងារ ស្ទើរ​ភ្លេច​ខ្លួនឯង ទាំង​ស្អាត​ឆ្លាត​មាន​ទាំងអស់​។

លោក​បាន​លើក​សរសើរ​នៅ​លើ​ឆាក​កម្មវិធី​ប្រាប់​មហាជន​អោយ​ដឹង ធ្វើ​អោយ​តារា​តូច​ច្រឡឹង​ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ រំភើបចិត្ត​។ បើសិនជា ខាង​មុខ​ពួក​គេ​កាន់តែ​មាន​ពន្លឺ​ស្នេហា​ល្អជា​មួយ​គ្នា​មែន​នោះ នឹង​ក្លាយជា សញ្ញា​ថ្មី​មួយគូ​ទៀត​ដែល​អ្នក​ល្បី​ក្នុង​សិល្បៈ​មាន​ស្នេហា​។

រង់ចាំ​មើល​ថា តើ​ខាង​ប្រុស​ហ៊ាន​សារភាព​ដាក់​នារី​ក្នុង​ដួងចិត្ត សុំ​រៀប​ការ​ដែរ​ឬ​យ៉ាងណា? បើ​អ្វី​ៗ​ហាក់​មាន​សភាព​ល្អ​ប្រសើរ​ហើយ​នោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ