ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ញើរ​ក្រណាត់​តាម​រថយន្តឈ្នួល ជ្រុះ​បាត់​តាម​ផ្លូវ​ប្ដឹង​ទារ​សំណង៥០០ដុល្លា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​ផ្ញើ​អីវ៉ាន់​តាម​រថយន្តឈ្នួល​មួយ​គ្រឿង ហើយ​គាត់​ក៏​បាន​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ដែរ ខណៈនោះ​ក្រណាត់​បាន​ជ្រុះ​បាត់

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​ផ្ញើ​អីវ៉ាន់​តាម​រថយន្តឈ្នួល​មួយ​គ្រឿង ហើយ​គាត់​ក៏​បាន​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ដែរ ខណៈនោះ​ក្រណាត់​បាន​ជ្រុះ​បាត់​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​រថយន្តឈ្នួល​ឈប់​ដាក់​ម៉ូយ​តាម​ផ្លូវ​បើកទ្វារ ហើយ​មិន​បាន​បិទទ្វារ​រថយន្ត​ឲ្យ​ជាប់​ធ្វើ​ឲ្យ​របូត​គន្លឹះ​ជ្រុះ​បាត់​ក្រណាត់ ខ្លះ​តាម​ផ្លូវ ហើយ​ក៏​ត្រូវ​បាន​បុរស​ម្ចាស់​ក្រណាត់​ឃាត់​រថយន្ត​នោះ​ឲ្យ​ឈ់​តាម​ផ្លូវ និង​ប្ដឹង​ប៉ូ​លី​ស​ឲ្យ​ជួយ​អន្តរា​គម​ន៏​ព្រមទាំង​ទារ​សំណង​ចំនួន​៥០០​ដុល្លា​ទៀត​ផង ។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ ទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​នោះ​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស ស្លាក​លេខ​ព្រះ​សីហ​នុ​2A-3722 ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តកំពង់ស្ពឺ បាន​ធ្វើ​ឲ្យ​ជ្រុះ​បាត់​ក្រណាត់​ដែល​អ្នកដំណើរ​បាន​ផ្ញើ​មួយ​បាវ​ធំ​។ ចំណែក​បុរស​អ្នកដំណើរ​ដែល​ជា​ម្ចាស់​ក្រណាត់​នោះ​មានឈ្មោះ អែ ហ្គិ​ច​លាង អាយុ​ជាង​៦០​ឆ្នាំ មុខរបរ​ជា​ជាងកាត់ដេរ​សំលៀក​បំពាក់​មានស្រុក​កំណើត​ខេត្តកំពង់ស្ពឺ​។

បុរស​នោះ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ជិះ​រថយន្តឈ្នួល​មួយ​គ្រឿង​នេះ​ចេញពី​ម្ដុំ​ផ្សារ​ដី​ហុយ និង​បាន​ផ្ញើ​ក្រណាត់​ចំនួន​២​បាវ​ធំ និង​១​កី ដាក់​នៅ​ក្នុង​រថយន្ត​នោះ​ថែម​ទៀត​ផង ហើយ​នៅ​ពេល​នោះ​ម្ចាស់​រថយន្តឈ្នួល​នេះ បាន​ដាក់​ម៉ូយ​តាម​ផ្លូវ​ជា​បន្តបន្ទាប់ នៅ​តាម​ផ្លូវ​ហើយ​មិន​បាន​បិទទ្វារ​ឲ្យ​បាន​ជាប់​ស្រួលបួល​ទើប​ធ្វើ​ឲ្យ​ក្រណាត់​ជ្រុះ​បាត់​អស់​១​បាវ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៤ កែង​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​គាត់​បានឃើញ​ទ្វារ​ក្រោយ​រថយន្ត​របើក​គាត់​បានឱ្យ​តៃកុង​រថយន្ត​ឈប់​មើល ស្រាប់តែ​បាត់​ក្រណាត់​អស់​មួយ​បាវ ទើប​គាត់​ឃាត់​បែប​នេះ​តែ​ម្តង​ទៅ​។

ប៉ូ​លី​ស​និយាយ​ថា បុរស​ចំណាស់​ម្នាក់​នោះ គឺជា​ជាងកាត់ដេរ​សំលៀក​បំពាក់ គាត់​បាន​ទិញ​ក្រណាត់​ជា​ច្រើន​ពី​ផ្សារ​អូរ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ យក​ទៅ​កាត់​សំលៀក​បំពាក់​លក់​នៅផ្ទះ​របស់​គាត់​ឯ​ខេត្តកំពង់ស្ពឺ​។ ដោយសារ​ការ​ធ្វើ​ស​ប្រហែស​របស់​អ្នក​បើករថយន្ត​ឈ្នួល ដែល​ពេល​ឈប់​ដាក់​ម៉ូយ​តាម​ផ្លូវ​ហើយ​មិន​បាន​បិទទ្វា​រថយន្ត​ឲ្យ​ស្រួល ទើប​បណ្ដាល​ឲ្យ​ជ្រុះ​បាត់​ក្រណាត់​របស់​គាត់​១​បាវ ដែល​មាន​តម្លៃ​៥០០​ដុល្លារ​។ ក្រោយ​ពេល​ដឹង​ថា​ជ្រុះ​បាត់ បុរស​នោះ​បាន​ទាមទារ​ឲ្យ​ម្ចាស់​រថយន្តឈ្នួល​នោះ​សង​ថ្លៃ​ក្រណាត់​ចំនួន​៥០០​ដុល្លារ ហើយ​ទីបំផុត​ក៏​បាន​ត្រូវរ៉ូវ​គ្នា​ដោយ​ម្ចាស់​រថយន្ត ឈ្នួល​សុខចិត្ត​សង​ចំនួន​៣៥០​ដុល្លារ ហើយ​បុរស​ចំណាស់​រូប​នោះ​ក៏​បាន​យល់ព្រម​ទទួលយក​ដើម្បី​បញ្ចប់រឿង​៕