ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបចម្លាក់​ក្បាល​នាគ​ត្រូវ​បាន​អាជ្ញារ​ធរ​ខេត្ត​ប្រទះ​ឃើញ ប្រគល់​ឱ្យ​អាជ្ញាធរ​អប្សរាយក​រក្សា​ទុក

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រូបចម្លាក់​ក្បាល​នាគ​ដែល​ត្រូវ​បាន​ខាង​នគរបាល​បេតិកភណ្ឌ​ខេត្ត ប្រទះ​ឃើញ ខណៈ​ពេល​ដែល​បាន​ឈប់​ឡាន ហើយ​ក្រឡេក​ឃើញ​រូបចម្លាក់​ទាំងនោះ

ខេត្តសៀមរាប ៖ រូបចម្លាក់​ក្បាល​នាគ​ដែល​ត្រូវ​បាន​ខាង​នគរបាល​បេតិកភណ្ឌ​ខេត្ត ប្រទះ​ឃើញ ខណៈ​ពេល​ដែល​បាន​ឈប់​ឡាន ហើយ​ក្រឡេក​ឃើញ​រូបចម្លាក់​ទាំងនោះ ជា​ច្រើន​កំណាត់ ស្ថិត​នៅ​ក្រោម​ស្ពាន​បុរាណ​មួយ ហៅ​ស្ពាន​ខ្លែង​អក ក្នុងភូមិ​សាស្ត្រ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ហេតុការណ៍​ប្រទះ​ឃើញ​រូបចម្លាក់​ក្បាល​នាគ​នៅ​ក្រោម​ស្ពាន​បុរាណ​នោះ នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​នៅ​ខាងកើត​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្តីទី​ស្រុក​ជីក្រែង បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ស្តី​ពី​ការ​លួច​ជីក​គាស់កកាយ យក​រូបចម្លាក់​ក្បាល​នាគ ទើប​លោក​ដាក់​កម្លាំង​ក្រុមការងារ​ចម្រុះ​មាន បុគ្គលិក​ឆ្មាំ​នៃ​ប៉ូ​លី​ស​បេតិកភណ្ឌ ចុះ​មក​ការពារ​។ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បានឃើញ​លោក​អនុប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តសៀមរាប​ប្រាប់​លោក​ថា គាត់​ប្រទះ​ឃើញ​រូប​ក្បាល​នាគ​នោះ កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​គាត់​បើករថយន្ត​មក​ជាមួយ​ក្រុម​គ្រួសារ ដើម្បី​ឈប់​នៅ​លើ​ស្ពាន​បុរាណ​មួយ​មានឈ្មោះ ស្ពាន​ខ្លែង​អក ដែល​មាន​ចម្ងាយ​១៥០០​ម៉ែត្រ ពី​ខាងកើត​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប បម្រុង​ថតរូប​លេង ហើយ​ក៏​បាន​រាយការណ៍​ជូន​មក​អាជ្ញាធរ​អ​ប្ស​រា​។

លោក​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ ដោយ​មានការ​អនុញ្ញាត​ពី​លោក ស៊ុំ ម៉ា​ប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ដឹកនាំ​ដោយ​លោក ឈាន រ​ដ្ឋា ប្រធាន​នាយកដ្ឋាន​ស្តីទី​នៃ​អាជ្ញា​អប្សរា បាន​សហ​ការណ៍​ជាមួយ​ប៉ូ​លី​ស​បេតិកភណ្ឌ និង​ប៉ូ​លី​ស​រដ្ឋបាល​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​មក​ដឹក​យក​រូប​ក្បាល​នាគ​ដែល​មាន​កម្ពស់​ប្រវែង​១២២​សង់ទីម៉ែត្រ និង​មាន​បណ្តោយ​ប្រវែង​១៧៧​សង់ទីម៉ែត្រ ទទឹង​ប្រវែង​៥៤​សង់ទីម៉ែត្រ ស្ថិត​នៅ​ចំណុច​ស្ពាន​រុន​តា​ដេ​វ ក្នុងភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ រួច​ឱ្យ​រថយន្ត​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ អង្គរ​។ សូម​បញ្ជាក់​ផង​ដែរ រូបចម្លាក់​ខាងលើ​នេះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដី​គៀន​ស្ពាន​ខ្លែង​អក ជា​យូរ​មក​ហើយ ដោយ​ឃើញ​មាន​ដីដុះ​កប់​ជិត​ពាក់កណ្តាល​ផង​ដែរ​៕