ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

DJ រតនា រៀប​ការ​នឹង​អតីត​ហ្វ្រេ​ស៊ី​ហ្គើ​ល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ DJ រតនា ប្រចាំ​ទូរទស្សន៍​CTN បាន​ចូល​រោងការ​ហើយ​ជាមួយនឹង​អតីត​ហ្វ្រេ​ស៊ី​ហ្គើ​ល​កញ្ញា​លឹ​ម លី​សា កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៦ ។ លោក​រតនា បញ្ជាក់​ថា លោក​នឹង​ផ្អាក​ការងារ​សិល្បៈ​

រាជធានី​ភ្នំពេញ ៖  DJ រតនា ប្រចាំ​ទូរទស្សន៍​CTN បាន​ចូល​រោងការ​ហើយ​ជាមួយនឹង​អតីត​ហ្វ្រេ​ស៊ី​ហ្គើ​ល​កញ្ញា​លឹ​ម លី​សា កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៦ ។ លោក​រតនា បញ្ជាក់​ថា លោក​នឹង​ផ្អាក​ការងារ​សិល្បៈ​បណ្តោះអាសន្ន​ដើម្បី​ពង្រឹង​មុខ​ជំនួញ​ជាមួយ​ភរិយា ។

ក្រោយ​បែកបាក់​ជាមួយនឹង​គូស្នេហ៍​ភ្លាម ពិធីករ​ធី រតនា បាន​ទទួលយក​នារី​ថ្មី ជា​អតីត​«​ហ្វ្រេ​ស៊ី​ហ្គើ​ល​ផ្នែក​ប្រជាប្រិយ​» ប្រចាំឆ្នាំ​២០០៩ វ័យ​២៣​ឆ្នាំ កញ្ញា​លឹ​ម លី​សា​។ ក្រោយ​សាង​ស្នេហ៍​រយៈពេល​១​ឆ្នាំ អ្នក​ទាំង​ពីរ​បាន​សម្រេចចិត្ត​ចូល​រោងការ ។ 

ពិធី​មង្គលការ​លោក​ធី រតនា មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ទាំង​សងខាង​ប្រមាណ​ជិត​១​ពាន់​នាក់ ក្នុង​នោះ​មាន​សិល្បករ​ជិតដិត​មួយ​ចំនួន​ផង ។ តារា​សម្តែង​វ័យ​២៦​ឆ្នាំ​រូប​នេះ​នឹង​ផ្អាក​ការងារ​សិល្បៈ​មួយ​រយៈពេល​ខ្លី ដើម្បី​ជួយ​ពង្រឹង​មុខ​ជំនួញ​ថ្មី​ចាស់​ដែល​លោក និង​ភរិយា​បាន​រួម​គ្នា​បង្កើត ។ មុន​ពេល​រៀប​ការ​លោក​រតនា និង​ភរិយា ព្រមទាំង​ឪពុក​ម្តាយក្មេក​បាន​រួម​គ្នា​បើក​ស្ថានីយប្រេងឥន្ធនៈ​ថ្មី​មួយ​នៅ​ស្រុក​ស្រអែម ខេត្តព្រះវិហារ ក្រោយ​ពី​បើក​ដំណើរការ​អាជីវកម្ម​ដូច​គ្នា​នេះ​នៅ​តំបន់​ចាក់​អង្រែ​នៃ​រាជធានី​ភ្នំពេញ ប្រកប​ដោយ​ជោគ ជ័យ ។ នៅ​ចាក់​អង្រែ​គឺជា​អាជីវកម្ម​របស់​លោក​រតនា និង​ភរិយា​បើក​រួម​គ្នា ។ ចំណែក​ឯមុខ​ជំនួញ​ស្ថានីយប្រេងឥន្ធនៈ​ថ្មី​នៅ​ខេត្តព្រះវិហារ  គឺជា​មុខ​ជំនួញ​ថ្មី​រួម​គ្នា​របស់​លោក​រតនា ភរិយា និង​ឪពុក​ម្តាយក្មេក ។ ក្រៅពី​អាជីវកម្ម​នេះ​ក៏​នឹង​បើក​ជាមួយ​គ្នា​នូវ​អាជីវកម្ម​លក់​គ្រឿងសំណង់​នៅ​តំបន់​នោះ​ផង​ដែរ ។

ទោះជា​យ៉ាងណា​ក្តី លោក​ធី រតនា មិន​បញ្ចប់​ការងារ​សិល្បៈ​ទាំងស្រុង​ទេ គ្រាន់តែ​ដកឃ្លា​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​លោក​នឹង​បន្តការងារ​សិល្បៈ​ជា​ថ្មី​ក្រោយ​អាជីវកម្ម​ដំណើរការ​បាន​ដោយ​រលូន ។

លោក​រតនា និង​ភរិយា​ដែល​ជា​តារា​សម្តែង​ដែរ​នោះ មាន​គេ​ទាក់ទង​ផ្តល់​ការងារ​សិល្បៈ​មួយ​ចំនួន​ដែរ ប៉ុន្តែ​សម្រេចចិត្ត​មិន​ទទួល​មួយ​រយៈ ។

ក្រោយ​ពិធី​មង្គលការ​រួច​លោក​ធី រតនា មិន​មាន​គម្រោង​ចេញ​ទៅ​ក្រេបទឹក​ឃ្មុំ​ជាមួយ ភរិយា​នៅ​ក្រៅ​ស្រុក​ទេ ព្រោះតែ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នឹង​បង្កើត​ភាព​ផ្អែមល្ហែម​នៅ​តំបន់​ទេសចរណ៍​ណាមួយ​ក្នុងស្រុក ៕