ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់! កិនមនុស្សស្លា.ប់ទៀតហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​បែកក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បត់​​ស្តាំ ក៏​បាន​កៀរ​និង​បុក​អូស​ទាំង​ម៉ូតូ​ ទាំង​មនុស្សគួរ​ឱ្យ​​រន្ធត់ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បត់​​ស្តាំ ក៏​បាន​កៀរ​និង​បុក​អូស​ទាំង​ម៉ូតូ​ ទាំង​មនុស្សគួរ​ឱ្យ​​រន្ធត់ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា ២០១៦ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ (​ស្ពាន​ទី​៣) ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វា ។

ប្រភព​ឱ្យ​ដឹង​ថា ជំហាន​ដំបូង គេ​មិន​​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ទេ ជិះ​ម៉ូតូ​ម៉ាក​គប់ ពាក់​ស្លាក​លេខរ​៨៦៧៥​ភព​១ ។ រីឯ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន «CPAC» ដោយ​មិន​ស្គាល់ឈ្មោះ​អ្នកបើកបរ​ផង​ដែរ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ រួម​ទាំង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើ​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​នោះ​បាន​បត់​ស្តាំដើម្បីចូលទៅក្រុមហ៊ុន​ តែ​មិនដឹង​យ៉ាងម៉េច ក៏​ជ្រុល​បុក​ម៉ូតូ​ពេញ​ទំហឹង​តែ​ម្តង ។