ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Thailand MICE Roadshow Cambodia ជា​គម្រោង​ជំរុញ​ឧស្សាហកម្ម​ក្នុង​តំបន់​អនុ​ភូមិភាគ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បណ្តា​ផ្នែក​រដ្ឋ និង​ធុរជន​កម្ពុជា​-​ថៃ ដែល​បាន​ចាប់​ដៃគូ​ជំនួញ​ដើម្បី​ជំរុញ​ឧស្សាហកម្ម​«​ម៉ៃ​ស៍​»​បាន​ចូលរួម​ក្នុង​ពិធី «Thailand MICE Roadshow Cambodia» ក្នុង​គោលបំណង​ពង្រឹង

រាជធានី​ភ្នំពេញ ៖ បណ្តា​ផ្នែក​រដ្ឋ និង​ធុរជន​កម្ពុជា​-​ថៃ ដែល​បាន​ចាប់​ដៃគូ​ជំនួញ​ដើម្បី​ជំរុញ​ឧស្សាហកម្ម​«​ម៉ៃ​ស៍​»​បាន​ចូលរួម​ក្នុង​ពិធី «Thailand MICE Roadshow Cambodia» ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​មុខ​ជំនួញ​ឆ្ពោះទៅ​មានការ​ទទួលស្គាល់​លំដាប់ថ្នាក់​អន្តរជាតិ ។

នៅ​ក្នុង​ពិធី​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី នា​រសៀល​ថ្ងៃ​ទី​២៧ មេ​សា កន្លង​ទៅ មាន​អ្នកតំណាង​មក​ពី​ផ្នែក​រដ្ឋ និង​អ្នក​ធុរកិច្ច​ឯកជន​កម្ពុជា​-​ថៃ​ប្រហែល​៣០០​នាក់​ចូលរួម​ស្តាប់​ខ្លឹមសារ និង​នយោបាយ ព្រមទាំង​ជា​វេទិកា​ទទួល​សណ្តាប់​បញ្ហា និង​ឧបសគ្គ​ផ្សេង​ៗ​ពី​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​ការ​ប្រើប្រាស់​ឧស្សាហ កម្ម​ម៉ៃ​ស៍ ឬ​ការ​រៀបចំ​កិច្ចប្រជុំ​តាម​រយៈ​ទម្រង់​ផ្សេង​ៗ ។

ពិធី​នេះ​វា​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ធុរកិច្ច​ជាមួយ​គ្នា និង​ជា​វេទិកា​សម្រាប់​ពិភាក្សា​ផ្លាស់​ប្តូរ​មតិយោបល់ និង​បទ​ពិសោធន៍​ចាប់​ដៃគូ​ជំនួញ Table Top Session រវាង​ក្រុម​អ្នកជំនួញ​ដែល​បាន​ចូលរួម ក្នុង​នោះ​មាន​អ្នកគ្រប់គ្រង អ្នកតំណាង​មក​ពី​ផ្នែក​រដ្ឋ​នៃ​ប្រទេស​កម្ពុជា ដូច​ជា ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជាទូត​ពាណិជ្ជកម្ម និង​តំណាង មក​ពី​ក្រុម​អ្នក ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ដូច​ជា ធុរកិច្ច​សណ្ឋាគារ ទេសចរណ៍ ធុរកិច្ច​មន្ទីរពេទ្យ ធុរកិច្ច​ទេសចរណ៍ ធុរកិច្ច​រៀបចំ​កិច្ចប្រជុំ និង​សិក្ខាសាលា ជាដើម ។

ថ្លែង​ក្នុង​ពិធី​នោះ អ្នកស្រី សុ​ផះ​វណ្ណ ទី​រះ​វ៉ា​ត់ អនុប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធុរកិច្ច មាន​ប្រសាសន៍​ថា ៖ « នេះ​ជា​លើក​ទី​២​ហើយ​នៃ​ការ​រៀបចំ​ពិធី Thailand MICE Roadshow Cambodia ២០១៦ ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដៃគូ​ជំនួញ ផ្នែក​រដ្ឋ និង​ផ្នែក​ឯកជន​មក​ពី​ប្រទេស​ថៃ​និង​កម្ពុជា​។ ទាំងនេះ​ពាក់ព័ន្ធ​ទៅ​នឹង​ឧស្សាហកម្ម​ម៉ៃ​ស៍ ហើយ​ក៏​ជា​ចំណុច​ចាប់ផ្តើម​នៃ​វេទិកា​ជំនួញ​ផ្សេង​ៗ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ដើម្បី​មានឱកាស​បាន​ជួប​ពិភាក្សា​ផ្លាស់​ប្តូរ​គំនិត​ពី​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គោលនយោបាយ និង​គោលការណ៍​ជំនួញ ដែល​ជា​កត្តា​នាំ​មក​នូវ​មិត្តភាព​ដ៏​ប្រសើរ ដើម្បី​រួម​សហការ​គ្នា​ក្នុង​ការ​រុញច្រាន​ឧស្សាហកម្ម​ម៉ៃ​ស៍​ឲ្យ​បាន​គង់វង្ស​យូរអង្វែង»។

« ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​២៨ មេ​សា ឆ្នាំ​២០១៦ ដែល​ចាត់​ទុក​ថា ជា​នយោបាយ​មួយទៀត និង​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​លេចធ្លោ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ ជា​ទំហំ​ការងារ​ដែល​ធ្វើ​ឡើង​ដោយ​ការ​ស្ថាបនា​រួម​គ្នា​ពង្រឹង និង​ពង្រីក​ឧស្សាហកម្ម​ម៉ៃ​ស៍​ឲ្យ​គេ​ស្គាល់​ក្នុង​លំដាប់​អន្តរជាតិ អំពី​ភាពរឹងមាំ​របស់​ផ្នែក​ផ្សេង​ៗ​នៃ​ប្រទេស​ទាំង​៥ តាម​រយៈ​ការ​រួម​សហការ​គ្នា​ជួយ​ជំរុញ​ពី​គ្រប់​ផ្នែក​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ » ។ នេះ​ជា​បញ្ជាក់​របស់​អ្នកស្រី សុ​ផះ​វណ្ណ ទី​រះ​វ៉ា​ត់ ។

ធី​សេ​ប បាន​បោះ​ជំហាន​ទៅ​មុខ​ប្រមូលផ្តុំ​ទីផ្សារ​នៃ​បណ្ដា​ប្រទេស CLMVT នាំ​គន្លង​ផ្លូវ​អញ្ជើញ​ផ្នែក​រដ្ឋ អ្នក​ធុរកិច្ច​កម្ពុជា​-​ថៃ ក្នុង​ការ​ចាប់​ដៃគូ​ជំនួញ ព្រមទាំង​ត្រៀមខ្លួន​ជា​ស្រេច​ឆ្ពោះទៅ​កាន់​ប្រទេស​ចំនួន​២​ទៀត គឺ​វៀតណាម និង​ឡាវ ហើយ​ជឿជាក់​ថា ឧស្សាហកម្ម​ម៉ៃ​ស៍នឹង​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ច​សហប្រតិបត្តិការ​រីក​ចម្រើន​លូតលាស់​យ៉ាង​រឹង​មាំ ។

នៅ​ក្នុង​តំបន់​ភូមិភាគ ប្រទេស​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​យ៉ាង​ឆាប់រហ័ស គឺ​ប្រទេស​កម្ពុជា​មាន​ប្រជាជន​មិន​តិច​ទេ​ដែល​ទៅ​កាន់​ប្រទេស​ថៃ ដោយ​មាន​គោលដៅ​ដើម្បី​ធ្វើ​ដំណើរ​មក​ប្រជុំ រួម​ទាំង​ធ្វើ​ដំណើរ​មក​ទេសចរណ៍ ដែល​ត្រូវ​ឆ្លងកាត់​ជាយ​ដែន ឆ្លងកាត់​ព្រំដែន​មានការ​ត​ភ្ជាប់​រវាង​គ្នា​តាម​ចំណុច​ឆ្លងកាត់​ផ្សេង​ៗ ។

ការ​រៀបចំ​ពិធី​នៅ​រាជធានី​ភ្នំពេញ​លើក​នេះ មាន​ជំនឿ​ថា នឹង​បង្កើន​ទិស​ដៅ​នា​ពេល​អនាគត​របស់​ឧស្សាហកម្ម​ម៉ៃ​ស៍​នៃ​ប្រទេស​ថៃ បន្ត​ទីផ្សារ​កម្ពុជា រួម​ទាំង​ក្នុង​ភូមិភាគ​រីក​លូតលាស់​ទៅ​ជាមួយ​គ្នា ហើយ​ជឿជាក់​ថា កិច្ចការ​លើក​នេះ​ជា​ចំណែក​មួយ​នៃ​ការ​ចាប់ផ្តើម​រួម​កម្លាំង​គ្នា​រុញច្រាន​ឧស្សាហកម្ម​ម៉ៃ​ស៍រ​វាង​ថៃ​-​កម្ពុជា ឲ្យ​ទៅ​ជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព និង​បង្កើត​ផល​ជាមួយ​គ្នា ។

ធី​សេ​ប ផ្តល់​សារសំខាន់ និង​មាន​នយោបាយ​ជំរុញ​ការ​ធ្វើ​ដំណើរ​ទាំង​ក្នុង​ប្រទេស និង​ប្រទេស​ជិតខាង​ដែល​មាននៅ​ឆ្នាំ​២០១៦​។ ធី​សេ​ប មាន​ផែនការ​រៀបចំ​ពិធី Roadshow នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ហើយ​កាលពីដើម​ឆ្នាំ​កន្លង​ទៅ​បាន​រៀបចំ​ឡើង​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ ចំណែក​លើក​នេះ​ប្រារព្ធ​ធ្វើ​នៅ​កម្ពុជា និង​មាន​គម្រោង​ពីរ​ប្រទេស​ទៀត​ដូច​ជា វៀតណាម​និង​ឡាវ ហើយ​លើក​ក្រោយ​នេះ​ជឿជាក់​ថា ការ​ធ្វើ​ដំណើរ​ទៅ​នៃ​ទីផ្សារ​ម៉ៃ​ស៍​ក្នុង​ប្រទេស​ទាំង​៥ និង​ជួយ​ជំរុញ​ជំនួញ និង​ការ​វិនិ​យោគទុន​លើ​ផ្នែក​ផ្សេង​ៗ​ឱ្យ​រីក​លូតលាស់ តាម​រយៈ​នៃ​ការ​បោះ​ជំហាន​ទៅ​មុខ និង​អភិវឌ្ឍន៍​ព្រម​ៗ​គ្នា ព្រោះ​កន្លង​មក ទីផ្សារ​ក្រុម​អនុ​ភូមិភាគ​ជំរុញ​ប្រទេស​ថៃ បាន​បើកទ្វារ​ទទួលស្គាល់​ប្រជាជាតិ​អាស៊ាន​យ៉ាង​ឆាប់រហ័ស ។

ទោះជា​យ៉ាងណា ក្រោយ​ពេល​បើក​ប្រជាជាតិ​អាស៊ាន ឧស្សាហកម្ម​ម៉ៃ​ស៍នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​ខ្លាំង ប្រសិនបើ​ប្រទេស​ទាំង​៥​ក្នុង​ក្រុម​អនុ​ភូមិភាគ ឬ​ហៅ​កាត់​ថា ប្រទេស​CLMVT ដែល​មាន​ប្រជាជន​សរុប​៣០០​លាន​នាក់ ឬ​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ក្នុង​ភូមិភាគ​អាស៊ាន​ទាំងអស់ យើង​បាន​នាំ​យក​នូវ​ចំណុច​ប្រសើរ​របស់​យើង គឺ​មាន​ផ្ទៃ​ដៃ​ត​ភ្ជាប់​គ្នា​ទាំង​៥​ប្រទេស​មក​ជា​ចំណុច​ដ៏​រឹង​មាំ ដើម្បី​ប្រមូល​កម្លាំង​ក្នុង​កា​រត​ភ្ជាប់​ការ​ធ្វើ​ដំណើរ​រវាង​គ្នា​និង​គ្នា ដែល​នឹង​ផ្តល់​ផល​ល្អជា​បន្តបន្ទាប់​ចំពោះ​ភាព​រីក​ចម្រើន​លើ​ផ្នែក​ផ្សេង​ៗ​ឈរ​លើ​មូលដ្ឋាន​នៃ​ភាព​គង់វង្ស ។

រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ឲ្យ​មានការ​ចាត់ចែង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​នយោបាយ​ក្នុង​ការ​ព​ង្រឹ​ក​ពង្រីក​ការ​ធ្វើ​ដំណើរ រួម​ទាំង​បង្កើត​ឲ្យ​មាន​ពិធី Activity ផ្សេង​ៗ​ឡើង​ក្នុង​១០​ខេត្ត​នៃ​តំបន់​សេដ្ឋកិច្ច ក្នុង​នោះ មាន​ឈៀង​រ៉ា​យ តាក ស្រះ​កែវ ត្រា​ត ណ​ង​ខា​យ ណះ​ខន​ភ្នំ មុ​ក​ដា​ហាន កាន​ចះ​ណះ​បុរី សុង​ខ្លា និង​ណះ​រ៉ា​ធិ​រ៉ាត​សុទ្ធតែ​ផ្តល់​ផល​ប្រយោជន៍​ដល់​កា​រត​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ឧស្សាហកម្ម​ម៉ៃ​ស៍​របស់​ប្រទេស​ទាំង​៥ ៕