ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការទេសចរណ៍ពិភពលោក ជួយផ្សព្វផ្សាយ​ពីការលើកលែងចត្តាឡីស័ក សម្រាប់អ្នកដំណើរ​ចាក់វ៉ាក់សាំង មកកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ជួយ​ផ្សព្វផ្សាយ​អំពី​ការលើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ទាំងអស់ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច នៅពេល​មកដល់​ប្រទេស​កម្ពុជា​។ ក្រសួងទេសចរណ៍ បានបង្ហាញ​ការ​ជឿជាក់ថា ភ្ញៀវទេសចរ​អន្តរជាតិ…

ភ្នំពេញ​៖ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ជួយ​ផ្សព្វផ្សាយ​អំពី​ការលើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ទាំងអស់ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច នៅពេល​មកដល់​ប្រទេស​កម្ពុជា​។ ក្រសួងទេសចរណ៍ បានបង្ហាញ​ការ​ជឿជាក់ថា ភ្ញៀវទេសចរ​អន្តរជាតិ នឹង​មក​កម្សាន្ត​ប្រទេស​កម្ពុជា​កាន់​ច្រើន តាមរយៈ​ការ​ការជួយ​ផ្សព្វផ្សាយ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​នេះ​។​

​អង្គការ​ទេសចរណ៍​ពិភពលោក បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ អ្នកដំណើរ​ទាំងអស់ ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ចូល​មកដល់​កម្ពុជា តាម​ច្រក​អន្តរជាតិ​ទាំងអស់ (​ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក​) ឈប់​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៀតហើយ​។​

​ដើម្បី​ទទួលបាន​ការលើកលែង​នេះ អ្នកដំណើរ​ចាក់​វ៉ាក់សាំង​ទាំងនេះ ត្រូវ​ផ្ដល់​៖

១៖ វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​ពេញលេញ​។​

២៖ វិញ្ញាបនបត្រ ឬ​លិខិតបញ្ជាក់​លទ្ធផល​ធ្វើតេស្ត PCR អវិជ្ជមាន រយៈពេល ៧២​ម៉ោង​។​

​វិញ្ញាបនបត្រ ឬ​លិខិតបញ្ជាក់​ខាងលើ ត្រូវ​ចេញ និង​ទទួលស្គាល់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ប្រទេស​ដើម​។ ពេលមកដល់​ច្រក​អន្តរជាតិ អ្នកដំណើរ​ត្រូវធ្វើ​តេស្ត​រហ័ស ដោយ​ត្រូវ​រង់ចាំ​លទ្ធផល​ពី ១៥​នាទី ទៅ ២០​នាទី​។ បើ​លទ្ធផល​អវិជ្ជមាន អ្នកដំណើរ​អាចធ្វើ​ដំណើ​រ​កម្សាន្ត​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​។​

​សម្រាប់​អ្នកដំណើរ ដែល​មិនទាន់​ចាក់​វ៉ាក់សាំង ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ បន្ទាប់ពី​ធ្វើតេស្ត​រហ័ស នៅ​ច្រក​អន្តរជាតិ​។ ស្របពេល​នេះដែរ សម្រាប់​អ្នក ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​បច្ចុប្បន្ន ក្នុងប្រទេស​កម្ពុជា ត្រូវបាន​អនុញ្ញាត​ឲ្យ​បញ្ចប់​ច​ត្តា​ឡី​ស័ក ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ តទៅ ប្រសិនបើជា​អ្នក​ទាំងនេះ ត្រូវបាន​ធ្វើតេស្ត ពុំ​ឃើញ​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបង្ហាញ​សុទិដ្ឋិនិយម​លើ​ការជួយ​ផ្សព្វផ្សាយ​បន្ថែម​របស់​អង្គការ​ទេសចរណ៍​ពិភពលោក អំពី​ការសម្របសម្រួល​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​អន្តរជាតិ​របស់​ក​ម្ពុ​ជា​។​

​ក្នុងនាម​តំណាង​ឲ្យ​កម្ពុជា លោក​រដ្ឋមន្ត្រី ថោង ខុន ជឿជាក់ថា ភ្ញៀវទេសចរ​អន្តរជាតិ នឹង​មក​កម្សាន្ត​ប្រទេស​កម្ពុជា កាន់​ច្រើន តាមរយៈ​ការ​ការជួយ​ផ្សព្វផ្សាយ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ