ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កែ​ច្នៃ​ដឹក​ដើម​កៅស៊ូ​បុក​របង​សាលា បាក់​អស់​៨​ផ្ទាំង​របួស​៣​នាក់

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​កែ​ច្នៃ​១​គ្រឿង​មិន​មាន​ពាក់​ស្លាក​លេខ ដឹក​កំណាត់​ដើម​កៅស៊ូ​ពេញ​បាន​ដាច់​កា ឡេ​ជា​ហេតុ​បណ្តាល​ឲ្យ​ទៅ​បុក​របង​បេតុង​អនុ​វិទ្យាល័យ​គគីរ

 ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​កែ​ច្នៃ​១​គ្រឿង​មិន​មាន​ពាក់​ស្លាក​លេខ ដឹក​កំណាត់​ដើម​កៅស៊ូ​ពេញ​បាន​ដាច់​កា ឡេ​ជា​ហេតុ​បណ្តាល​ឲ្យ​ទៅ​បុក​របង​បេតុង​អនុ​វិទ្យាល័យ​គគីរ បាក់​អស់​ចំនួន​៨​ផ្ទាំង ស្ថិត​នៅ​ភូមិ​គគីរ​ជើង ឃុំ​គគីរ ស្រុក​មេមត់​។ ហេតុ​ការ​ណ៏​នោះ​កើតឡើង​នៅ វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ សំណាង​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ ដោយ​គ្រាន់តែ​របួសធ្ងន់​ស្រាល​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ចំណែក​អ្នកបើកបរ​រថយន្ត​វិញ បាន​រត់គេច​ខ្លួន​បាត់​ផង​ដែរ​។

តាម​ប្រភព​ពី​នគរបាល​ចរាចរ​ស្រុក​មេមត់​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​រង​គ្រោះ​ទាំង​៣​នាក់​នោះ​រួម​មាន ១-​ឈ្មោះ អេ​ង គាំង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​កំ​បាស់ ឃុំ​មេ​មង ស្រុក​មេមត់ របួសធ្ងន់ ២-​ឈ្មោះ ជី​ម នី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ស្រែ​ព្រាល ឃុំ​គគីរ ស្រុក​មេមត់ របួសស្រាល ៣-​ឈ្មោះ អន សំ​អេ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ភូមិ​ទួល​ថ្ម ឃុំ​គគីរ ស្រុក​មេមត់ របួសស្រាល ។ នគរបាល​ចរាចរ​ស្រុក​មេមត់ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​មុន​កើតហេតុ​រថយន្ត​កែ​ច្នៃ​ខាងលើ​នេះ បាន​បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រប​ពេល​ដែល​ជិត​មក​ដល់​អនុ​វិទ្យាល័យ​គគីរ ចៃដន្យ​ស្រាប់តែ​ដាច់​កាឡេ​ជា​ហេតុ​ប្រទាញ​ទៅ​បុក​របង​បេតុង សាលារៀន​នេះ​លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​ខូច​រថយន្ត ជា​ដំណំ​ចាក់​កំណាត់​ដើម​កៅស៊ូ ទៅ​លើ​ដី​ជា​ច្រើន​កំណាត់​ថែម​ទៀត ។

ក្នុង​ហេតុ​ការ​ណ៏​នោះ​កម្មករ​៣​នាក់​ដែល​ជិះ​លើ​រថយន្ត​បាន​ផ្លោង​ខ្ទាត​ចេញពី​រថយន្ត ចំណែក​អ្នកបើកបរ​រថយន្ត​វិញ​ឈ្មោះ ហម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ច្រក​ចំបក់ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​រត់គេច​ខ្លួន​បាត់ ។ នគរបាល​ចរាចរ​ណ៏​ស្រុក​មេមត់ បញ្ជាក់​ទៀត​ថា រថយន្ត​កែ​ច្នៃ​ដឹក​ដើម​កៅស៊ូ​ចេញពី​ព្រៃ​ចំការ​ក្នុង​គោលបំណង​មក​ដាក់​នៅ​ចុង​ភូមិ​ទួល​ថ្ម ឃុំ​គគីរ តែ​មិន​ទាន់​នឹង​ដល់​គោលដៅ​ផង​នោះ ក៏​បាន​ជួបនឹង​ហេតុ​ការ​ណ៏​បែប​នេះ​តែ​ម្តង រថយន្ត​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕