ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​តៃវ៉ាន់​ស្លៀក​តែ​ខោ​ស៊្លីបជិះ​​រថភ្លើង​​ក្រោម​ដី​បង្ហាញ​សិទ្ធិ​សេរី​ភាព

15 ឆ្នាំ មុន

កាសែត «ពីងគួ» របស់​តៃវ៉ាន់​បាន​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ ថា មាន​ក្រុម​ហ៊ុន​​ផលិត​ឯក​សណ្ឋាន​កីឡា​មួយ​បាន​រៀប​ចំ​កម្ម​វិធី «មិន​ស្លៀក​​ខោ» ឡើង​ជិះ​រថភ្លើង​ក្រោម​ដី​ ​ដែល​​កម្ម​វិធី​នេះ​ដូច​គ្នា​នឹង​​ការ​រៀប​ចំ​នៅ​​សហ​រដ្ឋ​អាមេ​រិក​ និង​​នៅ​​តំបន់​អឺរ៉ុប​ដែរ ប៉ុន្តែ​ខុស​​គ្នា​ត្រង់​ថា ក្រុម​ហ៊ុន​បាន​​ជួល​ស្ត្រី​បង្ហាញ​​ម៉ូដ​​ដ៏​ស្រស់​ស្អាត​ចំនួន​២០​នាក់ឱ្យ​ចូល​រួម​ក្នុង​កម្ម​វិធី​ ដោយ​នៅ​​ល្វែង​​លើ​ស្លៀក​ឈុត​ធម្ម​តា ចំណែក​នៅ​​ល្វែង​ក្រោម​ស្លៀក​តែខោ​ស៊្លីប និង​​ពាក់​ស្បែក​ជើង​កីឡា ។

កម្ម​វិធី​ខាង​លើ​បាន​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​តៃប៉ិ ​កោះ​តៃវ៉ាន់ ​ដោយ​ស្ត្រី​​ទាំង​នោះ​បាន​​​​ឡើង​ជិះ​រថភ្លើង​ក្រោម​ដី​នៅ​ស្ថានីយ «ជុង​សៀវ​វូ​ស៊ីង» ។ ក្នុង​ខណៈ​ពេល​អ្នក​សារ​ព័ត៌​មាន​​សាក​សួរ​​ថា​តើ​​ការ​ធ្វើ​បែប​នេះ​ដើម្បី​អ្វី? អ្នក​ដំណើរ​ជា​ច្រើន​ប្រាប់​ថា ​នៅ​ពេល​ដំបូង​​ពួក​​គេ​ភិត​ភ័យ ​លាយ​ឡំ​នឹង​​ចម្ងល់​ថា ស្ត្រី​ទាំង​នោះ​​មិន​រងា​ទេ ឬ​យ៉ាង​ណា? ព្រោះ​​ពេល​នេះ​ជា​រដូវ​រងា ​ហេតុ​អ្វី​ពួក​នាង​​ស្លៀក​តែ​ខោ​​ស៊្លីបឡើង​​ជិះ​រថភ្លើង​​​បែប​នេះ​ទៅវិញ? រីឯ​ស្ត្រី​ទាំង​នោះ​បាន​និយាយ​ថា ស្លៀក​ពាក់​បែប​នេះ​ធ្វើ​​ឱ្យ​​ពួក​នាង​​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់ ។
ចំណែក​លោក​លីវ សៀន​ឈី អ្នក​រៀប​ចំ​​កម្ម​វិធី​ដ៏​ចម្លែក​នេះ​​បញ្ជាក់​​​ថា នៅ​សហ​រដ្ឋ​អាមេ​រិក​​ក៏​មាន​អ្នក​មិន​ស្លៀក​ខោ​​ឡើង​ជិះ​រថភ្លើង​​ក្រោម​ដី​​ដែរ ដែល​​ក្នុង​គោល​​គំនិត​ដំបូង​របស់​​ពួក​គេ គឺ ចង់​បង្កើត​នូវ​ភាព​ភ្ញាក់​ផ្អើល និង​សប្បាយ​រីក​រាយ​ដល់​មនុស្ស​ដែល​បាន​ឃើញ ប៉ុន្តែ​ក្រោយ​មក​​ទង្វើ​បែប​នេះ​បែរ​ជា​ឆ្លុះ​បញ្ចាំង​ឱ្យ​​ឃើញ​ពី​ការ​រំដោះ​ខ្លួន​ចេញ​ពី​ច្បាប់​​រឹត​បន្តឹង​លើ​មនុស្ស​​ឱ្យ​​រស់​នៅ​បែប​ងា​យៗ និង​សន្សំ​សំចៃ​ថាម​ពល ទើប​លោក​​ចង់​ឱ្យ​​ជន​ជាតិ​តៃវ៉ាន់​​អនុ​វត្ត​តាម​វិធី​ខាង​លើ ៕