ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បង្កើន​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប

7 ឆ្នាំ មុន

រដ្ឋធានី​ហាណូយ​៖ មន្ត្រី​ពាណិជ្ជកម្ម​វៀតណាម​បាន​និយាយ​ប្រាប់​ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត ឲ្យ​ដឹង​ថា វៀតណាម​នឹង​បង្កើន​ការ​នាំ​ចេញ​ទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប (European Union) ។

រដ្ឋធានី​ហាណូយ ​៖  មន្ត្រី​ពាណិជ្ជកម្ម​វៀតណាម​បាន​និយាយ​ប្រាប់​ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត ឲ្យ​ដឹង​ថា វៀតណាម​នឹង​បង្កើន​ការ​នាំ​ចេញ​ទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប (European Union) ។

ចំណែក​អ្នកស្រី ខា​មី​ល​ឡា មេ​ល​លែ​ន​ដឺ​ ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត​ប្រចាំ​ប្រទេស​វៀតណាម​បានឱ្យ​ដឹង​ថា ដោយ​យោង​លើ​បទ​ប្បញ្ញត្តិ​ និង​ស្តង់ដា​ទំនិញ​របស់​វៀតណាម នឹង​ជួយ​សហគ្រិន​វៀតណាម មាន​ប្រៀប​ជាង​ប្រទេស​ដទៃ​ទៀត​ក្នុង​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ។

លោក ត្រាន ងុ​ក​កួន​, អនុប្រធាន​នាយកដ្ឋាន​ទីផ្សារ​អឺរ៉ុប​នៃ​ក្រសួងពាណិជ្ជកម្ម​វៀតណាម បាន​និយាយ​ថា​ សហភាព​អឺរ៉ុប​គឺជា​ដៃគូ​សំខាន់​មួយ​របស់​វៀតណាម​ក្នុង​យុទ្ធសាស្ត្រ​នៃ​ការ​នាំ​ចេញ នៅ​ឆ្នាំ​២០២០ ជាមួយនឹង​ទស្សនៈវិស័យ​ឆ្នាំ​២០៣០ ។

ដោយឡែក​សមាគម​អ្នក​នាំ​ចេញ​ និង​អ្នក​ផលិត​អាហារ​សមុទ្រ​វៀតណាម​បាន​លើក​ឡើង ពី​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ​ដោយ​បង្ហាញ​ថា​ ការ​នាំ​ចេញ​បង្គា​ររបស់​វៀតណាម​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប បាន​កើន​ដល់​១៧.៣​លាន​ដុល្លារ​អា​មេ​រិ​ក ​នៅ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៦ ​នេះ គឺ​កើនឡើង​៣៨​ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ នៅ​ក្នុង​អំឡុង​ពេល​​៣​ខែ​ដូច​គ្នា​នេះ ​ចក្រភព​អង់គ្លេស​មាន​ចំនួន​៤.៦ ភាគរយ​នៃ​ការ​នាំ​ចេញ​បង្គា​របស់​ប្រទេស​វៀតណាម​សរុប ។ ​ទិន្នន័យ​ភាគរយ​នេះ ​បាន​កើន​លើស​ប្រទេស​អា​ល្លឺ​ម៉​ង់ ធ្វើ​ឲ្យ​អង់គ្លេស​ក្លាយជា​ប្រទេស​នាំ​ចូល​បង្គា​ធំ​ជាងគេ​ពី​វៀតណាម​។

គួរ​ឲ្យ​កត់សំគាល់​ផង​ដែរ​ថា ផលិតផល​នាំ​ចេញ​របស់​វៀតណាម​ចូល​ទីផ្សារ​ស៊ុ​យ​អ៊ែ​ត​មាន ដូច​ជា អាហារ​សមុទ្រ​, កៅស៊ូ​, ប្លា​ស្ទិ​ច​, កាបូប​, ឈើ​, សំលៀក​បំពាក់ និង​​ស្បែក​ជើង ៕