ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ត្រូវការ​កែប្រែ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​មុន​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង TPP

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​បាន​និង​កំពុង​ជំរុញ​ឲ្យ​មានការ​កែប្រែ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែល​ទាក់ទង​នឹង​ពាណិជ្ជកម្ម វិស័យ​វិនិយោគ និង​កម្មសិទ្ធិបញ្ញា​អចលនទ្រព្យ ដើម្បី​បំពេញ​នូវ​ស្តង់ដា​អន្តរជាតិ មុន​ពេល​សម្រេច​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​បាន​និង​កំពុង​ជំរុញ​ឲ្យ​មានការ​កែប្រែ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែល​ទាក់ទង​នឹង​ពាណិជ្ជកម្ម វិស័យ​វិនិយោគ និង​កម្មសិទ្ធិបញ្ញា​អចលនទ្រព្យ ដើម្បី​បំពេញ​នូវ​ស្តង់ដា​អន្តរជាតិ មុន​ពេល​សម្រេច​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជ​-​កម្ម​សេរី​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក TPP ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លើ​ប្រធានបទ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ លោកស្រី Apiradi Tantraporn រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ថា ៖ « គណៈប្រតិភូ​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Michael Froman បាន​បញ្ជាក់​ពី​សេចក្តី​លម្អិត និង​ចំណុច​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ជា​ពិសេស លើ​កិច្ចព្រមព្រៀង​នៃ​ផលិតផល​ឧស​ថ និង​កម្មសិទ្ធិបញ្ញា​អចលនទ្រព្យ » ។

លោកស្រី​បន្ត​ថា ៖ « ប៉ុន្តែ​អា​មេ​រិ​ក​មើលឃើញ​ថា ច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​ថៃ មាន​ភាព​ហួស​សម័យ​ទៅ​ហើយ ។ ពួក​គេ​បាន​ជំរុញ​ឲ្យ​ថៃ​ព​ន្លឿ​ន​ការ​កែប្រែ​ច្បាប់ ដើម្បី​បំពេញ​នូវ​ស្តង់ដា​អន្តរជាតិ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​កម្មសិទ្ធិបញ្ញា​អចលនទ្រព្យ ប្រសិនបើ​ថៃ​ពិតជា​ចង់​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង TPP នេះ​។ កិច្ចព្រមព្រៀង​នេះ ជា​កិច្ច​ព្រមព្រៀង​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ក្នុង​ការ​ធ្វើ​ស​ភាវូបនីយកម្ម​កម្រិត​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក » ។

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ខែតុលា​កន្លង​មក ដែល​ចូលរួម​ដោយ​ប្រទេស​ចំនួន​១២ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​ចូលរួម​ដោយ​កា​ណា​ដា ម៉ិច​ស៊ិ​កកូ ប៉េ​រូ ឈី​លី អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ជប៉ុន សិង្ហ​បុរី ម៉ា​ឡេ​ស៊ី វៀតណាម និង​ព្រុយ​ណេ ។

កិច្ចព្រមព្រៀង​នេះ មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​របស់​ប្រទេស​ជា​សមាជិក​ហត្ថលេខី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​លុប​បំបាត់​ឧបសគ្គ​ក្នុង​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ផង​ដែរ ។

លើស​ពី​នេះ​ទៀត សមាជិក​នៃ​កិច្ចព្រមព្រៀង ក៏​បាន​យល់ព្រម​ពី​បញ្ហា​កម្ម​សិ​ទិ្ធ​បញ្ញា អចលនទ្រព្យ​លទ្ធកម្ម​របស់​រដ្ឋាភិបាល ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​បទដ្ឋាន​ការងារ ។ ជាមួយ​គ្នា​នេះ ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​ពាណិជ្ជកម្ម​ថៃ មាន​អត្រា​៤០% និង​៤៥% នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ។

លោកស្រី Apiradi Tantraporn បានឱ្យ​ដឹង​ទៀត​ថា ៖ « រូប​លោកស្រី និង​មន្ត្រី​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ជំនួប​ពិភាក្សា​ជាមួយ​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការ​ឱ្យ​ប្រទេស​ថៃ​ចូល​ជា​សមាជិក​កិច្ចព្រមព្រៀង TPP នេះ » ។

មិនតែប៉ុណ្ណោះ វិស័យ​ឯកជន​អា​មេ​រិ​កបាន​មើលឃើញ​ពី​ភាព​ចាំបាច់ ដែល​ថៃ​គួរតែ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី TPP ព្រោះ​វា​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ដល់​ប្រទេស​ថៃ និង​អា​មេ​រិ​ក​ទាំង​សងខាង ។

គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​អន្តរជាតិ គ្រប់គ្រង​ដោយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ធ្វើ​ជំនួប​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​សុក្រ ដើម្បី​ពិភាក្សា​ពី​ការ​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង TPP ដែល​ប្រទេស​ថៃ​នឹង​មាន​អត្រា​ចូលរួម​ខ្ពស់ ៕