ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia ទិញ​ក្រុមហ៊ុន Withings ជិត​200​លាន​ដុល្លារ

7 ឆ្នាំ មុន

ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia ធ្លាប់​សន្យា​ថា​នឹង​ឈាន​ជើង​ចូល​ទីផ្សារ​បច្ចេកវិទ្យា​ទូរស័ព្ទ​វិញ តែ​មិន​ទាន់​ហ៊ាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ​ទេ ។ យោង​តាម​ប្រភព​ព័ត៌មាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា Nokia

ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia ធ្លាប់​សន្យា​ថា​នឹង​ឈាន​ជើង​ចូល​ទីផ្សារ​បច្ចេកវិទ្យា​ទូរស័ព្ទ​វិញ តែ​មិន​ទាន់​ហ៊ាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ​ទេ ។ យោង​តាម​ប្រភព​ព័ត៌មាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា Nokia នឹង​ទិញ​យក​ក្រុមហ៊ុន Withings តម្លៃ​១៩២​លាន​ដុល្លារ ។ កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​នេះ ។

Withings គឺជា​ក្រុមហ៊ុន​ប្រើប្រាស់​អេ​ឡិច​ត្រូ​និក​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ។ ក្រុមហ៊ុន​នេះ​ផលិត​នាឡិកា​អេ​ឡិច​ត្រូ​និក Activite ម៉ាស៊ីន​ឆ្លាត​វៃ ឧបករណ៍​ត្រួតពិនិត្យ​សម្ពាធ​ឈាម ឧបករណ៍​ថែទាំ​ទារក កាមេរ៉ា​សុវត្ថិភាព​ផ្ទះ និង​ឧបករណ៍​ច្រើន​ប្រភេទ​ទៀត ។

ជាមួយនឹង​ការ​ទិញ​យក Withings ក្រុមហ៊ុន Nokia នឹង​ពង្រឹងគោលជំហរ​របស់​ខ្លួន​ក្នុង​ពិភព​អុ​ី​ន​ធើ​រ​ណេ​ត​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​ជា​ក្រុមហ៊ុន​ល្បីល្បាញ​ពាសពេញ​សាកលលោក ៕