ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​អង់គ្លេស​ថា​អ្នក​ស្លា.ប់​និង​របួស​ក្នុង​ការ​ប្រកួត​បាល់ទាត់​កាលពី​២៧​ឆ្នាំ​មុន មិនមែន​ជា​ជន​បង្ក

7 ឆ្នាំ មុន

(​ព័​ត៌​មាន​ស៊ី​អិន​អិន​) ៖​ជាង​២៧​ឆ្នាំ​ក្រោយ​មហន្តរាយ​រត់​ជាន់​គ្នា​នៅ​ស្តា​ត​បាល់ទាត់​ហ៊ី​ល​បូ​រ៉ូ ក្នុង​ការ​ប្រកួត FA CUP វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​ក្លឹ​ប​លី​វើ​ភូ​ល (Liverpool) និង ក្លឹ​ប Nottingham Forest កាលពី​ថ្ងៃ​ទី​២៥

(​ព័​ត៌​មាន​ស៊ី​អិន​អិន​) ៖​ជាង​២៧​ឆ្នាំ​ក្រោយ​មហន្តរាយ​រត់​ជាន់​គ្នា​នៅ​ស្តា​ត​បាល់ទាត់​ហ៊ី​ល​បូ​រ៉ូ ក្នុង​ការ​ប្រកួត FA CUP វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​ក្លឹ​ប​លី​វើ​ភូ​ល (Liverpool) និង ក្លឹ​ប Nottingham Forest កាលពី​ថ្ងៃ​ទី​២៥ មេ​សា ឆ្នាំ​១៩៨៩ ដែល​មាន​បុរស​ស្ត្រី​និង​កុមារ​ចំនួន​៩៦​នាក់​បាន​ស្លាប់ និង​របួស​៧៦៦​នាក់ ក្រុមប្រឹក្សាតុលាការ​អង់គ្លេស​បាន​សើរើ​ករណី​ឧបទ្ទវ​ហេតុនេះ​ឡើង​វិញ នឹង​រក​ឃើញ​ថា​អ្នក ស្លាប់​និង​របួស​មិនមែន​ជា​អ្នក​បង្ក​ឡើយ​។

តាម​ការ​វិនិច្ឆ័យ​របស់​ក្រុមប្រឹក្សាតុលាការ​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៦ ម្សិលមិញ បាន​ឲ្យ​ដឹង​ថា ឧបទ្ទវហេតុ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ខាងលើ​នេះ ជា​កំហុស​របស់​អ្នក​ចាត់ចែង​ការងារ​ស្តា​ត​(​កីឡដ្ឋាន​) ដែល​បើកទ្វារ​តូច​ចង្អៀត អនុញ្ញាត​ឲ្យ​អ្នក​គ្មាន​សំបុត្រ​ចូល​ទស្សនា​លើស​ចំណុះ និង​កង្វះ​ការ​ទទួលខុសត្រូវ​របស់​ប៉ូលិស​ផង​ដែរ ។

ក្រោយ​ការ​ប្រកាស​របស់​ក្រុមប្រឹក្សាតុលាការ​កាលពី​ថ្ងៃ​ទី​២៦ មេ​សា ២០១៦​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ច្រៀង​ចម្រៀង​ក្លិប​បាល់ទាត់ Liverpool  ដែល​មាន​ន័យ​ថា​”​អ្នក​នឹង​មិន​ដើរ​តែ​ម្នាក់ឯង​” ខណៈ​ដែល​ពួក​គេ​បាន​ចេញពី​តុលាការ​បន្ទាប់​ពី​សាលក្រម​វ៉ា​រីង​ថន ត្រូវ​បាន​បញ្ជូន​។

ក្លឹ​ប​លី​វើ​ភូ​ល​ចាត់​ទុក​ការ​រក​ឃើញ​នៃ​ការ​ស៊ើបអង្កេត​នេះ​ជា​«​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយសម្រាប់​ជន​រង​គ្រោះ​ដោយ​សោកនាដកម្ម ហ៊ី​ល​បូ​រ៉ូ »​។