ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple Watch 2 នឹង​ភ្ជាប់​ទិន្នន័យ​ជាមួយ​ទូរស័ព្ទ​បាន

7 ឆ្នាំ មុន

ក្រុមហ៊ុន Apple បាន​លក់​នាឡិកា​អេ​ឡិច​ត្រូ​និក​ប្រមាណ​ជា​១២​លាន​គ្រឿង ក្នុង​ឆ្នាំ​ដំបូង​ដែល​វា​បាន​ប្រកាស​ជា​ផ្លូវការ ។ នេះ​គឺជា​លទ្ធផល​សមរម្យ​មួយ ពោល​គឺ​នាឡិការ​របស់​ក្រុមហ៊ុន Apple បាន​ហក់​ចូល​ក្នុង​ទីផ្សារ​

ក្រុមហ៊ុន Apple បាន​លក់​នាឡិកា​អេ​ឡិច​ត្រូ​និក​ប្រមាណ​ជា​១២​លាន​គ្រឿង ក្នុង​ឆ្នាំ​ដំបូង​ដែល​វា​បាន​ប្រកាស​ជា​ផ្លូវការ ។ នេះ​គឺជា​លទ្ធផល​សមរម្យ​មួយ ពោល​គឺ​នាឡិការ​របស់​ក្រុមហ៊ុន Apple បាន​ហក់​ចូល​ក្នុង​ទីផ្សារ​ដំបូង​ហើយ​បាន​ភាគហ៊ុន​៦១​ភាគរយ ក្នុង​ដ្យា​ក្រាម​មូល ។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Apple មមាញឹក​នឹង​ការ​ផលិត​នាឡិកា​អេ​ឡិច​ត្រូ​និក​ជំនាន់​ទី​២ គឺ Apple Watch 2 ដែល​នឹង​ផលិត​ឡើង​ដើម្បី​ភ្ជាប់​ទិន្នន័យ​ជាមួយ​ទូរស័ព្ទ ។ នេះ​មាន​ន័យ​ថា​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​ប្រើ​វា​ដោយ​គ្មាន iPhone នៅ​ក្បែរ​ដៃ ។ ក្រៅពី​នេះ Apple Watch ជំនាន់​ទី ២ នឹង​មាន Processor កាន់តែ​លឿន ។

Apple Watch 2 អាច​នឹង​លេច​រូបរាង​ស្រប​ពេល iPhone 7 ខណៈ​ពេល​ដែល​ក្រុមហ៊ុន Apple បញ្ជា​ទិញ​អេ​ក្រង់ OLED ១០០​លាន​បន្ទះ​ពី​ក្រុមហ៊ុន​សាំ​ស៊ុ​ង ៕