ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​២៦​គ្រួសារ​នៅ​សង្កាត់​បាក់​ខែង​បាន​ទទួល​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ជ្រោយចង្វា​រួម​ជាមួយ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ​ជ្រោយចង្វា

រាជធានី​ភ្នំពេញ ៖ អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ជ្រោយចង្វា​រួម​ជាមួយ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ​ជ្រោយចង្វា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា​នេះ បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ ជរា​គ្មាន​ទីពឹង និង​ផ្ទុកមេរោគ​ចំនួន​២៦​គ្រួសារ នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។

ពិធី​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​វត្ត​ចំបក់​មាស   ស្ថិត​ក្នុង​សង្កាត់​បាក់​ខែង ដោយ​មានការ​អញ្ជើញ​ចូលរួម​ចែក​ជួន​ដោយ​លោកស្រី អ៊ួ​ង សុ​ផល្លា ប្រធាន​សមា​គ​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ​ជ្រោយចង្វា ជា​តំណាង និង​ភរិយា លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា និង​ជា​ប្រធានកិត្តិយស​គណៈកម្មការ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ជ្រោយចង្វា​។​នៅ​ក្នុង​ឱកាស​នោះ​ក៍​មានការ​អញ្ជើញ​ចូលរួម​អមពី​លោកស្រី កែវ ច័ន្ទ​ស៊ុន​ណា​រី ប្រធាន​គណៈកម្មការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ជុំវិញ ខណ្ឌ សង្កាត់ យ៉ាងច្រើន​កុះករ​។

អំណោយ​ដែល​នាំ​ទៅ​ចែក​ជួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឱកាស់​នោះ​ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​ចំនួន​៣០​គីឡូក្រាម មី​១​កេស  ត្រីខ​១​យួរ​(១០​កំប៉ុង​)  ឃី​ត​១ មាន​មុង​១ ភួយ​១ សា​រ៉ុ​ង​១​ក្រ​ម៉ា​១ និង​ថវិកា​ចំនួន​៦​ម៉ឺន​រៀល​។ នៅ​ក្នុង​ឱកាស​នោះ​លោកស្រី អ៊ួ​ង សុ​ផល្លា ភរិយា និង​ជា​តំណាង​លោក ឃ្លាំង ហួត ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជា​ពិសេស សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​លោកស្រី​ក៍បាន​បន្ត​ទៀត​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​ផ្តល់​អំណោយ​ជា​បន្តបន្ទាប់ តាម​រយៈ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ជ្រោយចង្វា​នាំ​យក​ទៅ​ចែក​ជួន​ដល់​ប្រពល​រដ្ឋ​ក្រីក្រ  ងាយ​រង​គ្រោះ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វា​។

អំណោយ​ទាំងនេះ ទោះបី​តិចតួច ក៏​វា​អាច ជួយ​សម្រួល​ដល់​ការ​លំបាក​ដល់​លោកយាយ​លោកតា បាន​មួយ​គ្រា និង​ម្យ៉ាងទៀត​វា​ក៏​បាន​បញ្ជាក់​ពី​ការ​យកចិត្ត​ទុក ពី​ថ្នាក់ដឹកនាំ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​។​លោកស្រី អ៊ួ​ង សុ​ផល្លា ក៏​បាន​ផ្តាំផ្ញើ​ដល់​លោកយាយ​លោកតា ឲ្យ​យកចិត្តទុកដាក់ ថែទាំ​សុខភាព  ពេល​មាន​ជំងឺ និង​មាន​បញ្ហា​ផ្សេង ដែល​មិន​លទ្ធភាព​លោកយាយ​លោកតា រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់​ដើម្បី​ទទួល​បានការ​អន្តរាគមន៍​៕