ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាក់​ទុក​យូរហើយ ទើប​បែកធ្លាយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ក្មេង​ស្រី​១៣​នាក់​បាន​ត្រូវ​គេ​លាក់​ទុក​ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង​គ្មាន​លេខ ស្ថិត​នៅ​តាម​ផ្លូវ​ម៉ាស៊ីនទឹក ក្រុម​ទី​៥ ភូមិ​៣ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​២៦ មេ​សា ២០១៦​នេះ សមត្ថកិច្ច​កំពុង​សហការ​ជាមួយ​អង្គការ​និង​ព្រះរាជអាជ្ញា​ដើម្បី​បន្ត​ឆែកឆេរ​នៅ​ក្នុងភូមិ​គ្រឹះ​ដែល​មិន​ទាន់​ស្គាល់​ម្ចាស់​ខាងលើ ។

ប្រភព​បន្ត​ថា មុន​ពេល​ចុះ​ប្រតិបត្តិការ​នេះ គឺ​មាន​ក្មេង​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ បាន​មិន​ព្រម​ស្នាក់​នៅ ខណៈ​ម្ចាស់​ភូមិ​គ្រឹះ​បង្ខំ​ឲ្យ​ម៉ាស្សា​ភ្ញៀវ រួច​ក្មេង​ស្រី​នោះ​ទូរស័ព្ទ​ហៅ​ម្តាយមីង​ឲ្យ​មក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ភូមិ​គ្រឹះ​មិន​អនុញ្ញាត ។

ក្រោយមក​ទើប​ម្តាយមីង​សម្រេច​ប្តឹង​សមត្ថកិច្ច​និង​ចុះ​ឆែកឆេរ​តែ​ម្តង សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ជំហាន​ដំបូង​ថា​ការ​លាក់​ទុក​ក្មេង​ស្រី​១៣​នាក់​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំទៅ​ជិត​២០​ឆ្នាំ​នេះ ក្នុង​បំណង​ដើម្បី​ជួញដូរ ៕