ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ឈាមរា​វ​អាយុ​​១៧​ឆ្នាំ ចាប់​រំលោភ​​ក្មេងស្រី​​អាយុ​​៥​ឆ្នាំ ​ក្នុងអាង​ទឹក

15 ឆ្នាំ មុន

​ខេត្តកំពង់ចាម​ ៖ ​កម្លាំង​ប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​ថ្ម​ពូន បានសហការជាមួយ​នឹង​ជំនាញ​ព្រហ្មទណ្ឌ​​ស្រុកព្រៃ​ឈរ​​​​​ ឃាត់​ជន​សង្ស័យ​​​ម្នាក់ឈ្មោះ​តន ទី ភេទប្រុស ​អាយុ​​​១៧​ឆ្នាំ ​រស់នៅ​​ស្រុក​ព្រៃ​​ឈរ ​កាល​ពីវេលាម៉ោង​​​​៧​និង​​៤៥​នាទី​ព្រឹក​ថ្ងៃទី​​​១៣ មីនា ​ឆ្នាំ​២០១១ ​ដោយ​ជាប់​ចោទពី​បទ​​ចាប់​ក្មេង​​​ស្រីអាយុ​​​៥​ឆ្នាំ រំលោភ​​​​សេពសន្ថវៈ​មិន​​បាន​សម្រេច ​​នៅក្នុង​​អាង​សម្រាប់​​​ដាក់ទឹក​ប្រើ​ប្រាស់ ។​

តាម​លោក​​វរសេនីយ៍​​ត្រីនួន សាម៉ន ​អធិការ​​នគរបាល​​ស្រុកព្រៃ​ឈរ ​បាន​ប្រាប់កោះសន្តិភាព​​ឱ្យ​​ដឹង​ថា នៅវេលាម៉ោង​​១១ព្រឹកថ្ងៃទី​១២ មីនា ​ជនសង្ស័យ​​រូបនេះ​​បានដេញប្រលែង​​​លេង​ជា​មួយនឹង​ក្មេងៗ​​៤នាក់ ក្នុងពេលនោះ​យុវជន​ឈ្មោះ​​ទី បានចូលទៅក្នុងអាង​ទឹក​​​​ធ្វើ​​ពីតៅ​អណ្តូង​ ​ស្ថិតនៅ​​​មុខ​​​ផ្ទះ​​របស់​ឈ្មោះ​​សុង ភេទ​ប្រុស ​​រស់នៅ​ឃុំ​​ថ្មពូន ។

​លោក​​អធិការ​​នគរបាលស្រុក​​​ព្រៃឈរ​​​បាន​បន្ត​ថា ​បន្ទាប់មក​ជននេះ​បានលួងលោមក្មេង​​ស្រី​​ម្នាក់​​អាយុ​​៥​ឆ្នាំ ​​រស់នៅ​ឃុំ​ថ្មពូន ​​ឱ្យ​ចូលទៅលេង​ជាមួយនៅ​ក្នុងអាងទឹក​​នោះ ដែល​មិន​​មានទឹក​​​ទេ ។ ដោយឃើញ​​ក្មេងស្រី​​ស្លៀក​​សារុងកៅស៊ូ​ក៏​មាន​អារ​ម្មណ៍​ រួច​​​ចាប់​ទាញ​​​​​សារុង​​ចេញ​ ​ហើយ​យក​​​ប្រដាប់ភេទ​​​ដាក់​ញុលៗ​​ប្រហែល​​ជា​ពីរទៅ​​បី​នាទី​​ តែ​ដោយក្មេង​​​ស្រី​ស្រែក​​យំពេក យុវជន​នេះ​បានក្រោក​​​រត់​ពីក្នុង​​អាង​​​គេច​​ទៅ​ផ្ទះរបស់ខ្លួន​​វិញ ។​

​តាមសម្តី​ឪពុករបស់​ក្មេងស្រីរងគ្រោះ​​បាន​រៀបរាប់ប្រាប់ថា ក្នុង​ខណៈ​ពេល​ដែល​ខ្លួន​បាន​ដើរ​ត្រឡប់ មក​ពីចំការ​វិញ​ មក​ដល់​ផ្ទះ ម៉ោង​ប្រហែលជា​១១​ថ្ងៃ​ត្រង់​ បាន​ឃើញ​កូន​ស្រី​យំ​ហើយ​ក៏​បាន​សួរ​នាំ ភា្លមៗនោះមិនត្រូវ​បាន​កូន​ស្រីប្រាប់​នោះ​ទេ​។ តែត្រូវបានកូនប្រុស​អាយុ​៤ឆ្នាំម្នាក់​ប្រាប់ថា «ឃើញបងទីចាប់​ឱប​​ចែ​នៅ​ក្នុង​អាងទឹក» ។ លុះ​លួងលោម​កូន​ស្រីកុំឱ្យ​យំ ពេល​ដែលបានសួរនាំ​ទើប​ប្រាប់​ពី​ដំណើរ​រឿង​ខាងលើ​នោះ រួចបានទៅប្តឹងប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ថ្ម​ពូន​ដើម្បី ឱ្យជួយ​អន្តរា​គមន៍​តែ​​ម្តង ៕