ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ង​ពង្រីក​បណ្ដាញ​ភ្នាក់ងារ ជាមួយ​ប្រៃសណីយ៍​កម្ពុជា ជា​ដៃគូរ​ផ្លូវការ

7 ឆ្នាំ មុន

ធនាគារ​ឯកទេស​វី​ង ខេ​បូ​ឌា​លីមីត​ធី​ត គឺជា​ធនាគារ​ដំបូង និង​ឈានមុខ​គេ​លើ​សេវាកម្ម​ផ្ទេរ​ប្រាក់​តាម រយៈ​ទូរស័ព្ទ​ដៃ បាន​ចុះ​កិច្ច​ព្រម Bjrag ជា​ដៃគូ​ផ្លូវការ ជាមួយ​និង​ប្រៃសនីយ៍​កម្ពុជា ស្តី​ពី​ការ​អនុញ្ញាត្តិ​អោយ

ធនាគារ​ឯកទេស​វី​ង ខេ​បូ​ឌា​លីមីត​ធី​ត គឺជា​ធនាគារ​ដំបូង និង​ឈានមុខ​គេ​លើ​សេវាកម្ម​ផ្ទេរ​ប្រាក់​តាម រយៈ​ទូរស័ព្ទ​ដៃ បាន​ចុះ​កិច្ច​ព្រម Bjrag ជា​ដៃគូ​ផ្លូវការ ជាមួយ​និង​ប្រៃសនីយ៍​កម្ពុជា ស្តី​ពី​ការ​អនុញ្ញាត្តិ​អោយ​ប្រៃសណីយ៍​កម្ពុជា​គ្រប់​សាខា​ទូ​ទាំង​ប្រទេស ក្លាយជា​ភ្នាក់ងារ​វី​ង ដើម្បី​ទទួល​បំរើសេវា​កម្ម​ជូន​ដល់​អតិថិជន ។

ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ឯកទេស​វី​ង​ចំពោះ​អតិថិជន​គឺ ការ​ពង្រីក​បណ្តាញ​ភ្នាក់ងារ​របស់​ខ្លួន ដើម្បី​ផ្តល់​ភាព​ងាយស្រួល ដល់​អតិថិជន និង​ធានា​ឱ្យ​បាន​ថា​រាល់ ប្រជាជន​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​នូវ សេវា​ហិរញ្ញវត្ថុ មិន​ថា​នៅ​ទីក្រុង ឬ​តំបន់​ជនបទ​ទេ ។ គិត​ចាប់ពី​ពេល​បង្កើត​មក​ដល់​បច្ចុប្បន្ន វី​ង​បាន​បង្កើត​កម្មវិធី​ថ្មី​ៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្ញើ​ប្រាក់​របស់​អតិថិជន​អោយ​រហ័ស និង​មាន​សុ​វិ​ត្ថិ​ភាព​បំផុត​ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​បង្កើត​ថ្មី​នា​ពេល​បច្ចុប្បន្ន ។ សេវាកម្ម និង ផលិតផល​របស់​វី​ង បាន​អនុញ្ញាត​អោយ​គ្រប់​ប្រជាជន​កម្ពុជា​ទាំងអស់​ធ្វើ​ប្រតិបត្តិការ​សេវា​ហិរញ្ញវត្ថុ ដូច​ជា​សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ បង់​វិក្កយបត្រ វី​ង​គិតលុយ (​ធ្វើការ​ទូទាត់​ដោយ​ប្រើ​កាត​វី​ង​នៅ​បណ្តា​ហាង​ជា​ដៃ​គួ​) និង ការ​ទូទាត់​សាច់ប្រាក់​តាម​អ៊ី​ន​ធឺ​ណែ​ត ។

យោង​តាម​កិច្ចព្រមព្រៀង​ខាងលើ កា​រិ​យា​ល​យ័​ប្រៃសណីយ៍​កម្ពុជា​ទាំងអស់​ទូ​ទាំង​ប្រទេស នឹង​ទទួល​បំរើសេវា​កម្ម​ទាំងអស់​របស់​វី​ង​ជូន​ដល់​អតិថិជន ដូច​ជា ដាក់​ប្រាក់ ដក​ប្រាក់ បង់​វិក្កយបត្រ បើកប្រាក់​បៀរ​វត្សរ៍ បញ្ចូល​កាត​ទូរស័ព្ទ ជាដើម ។ នេះ​គឺ​បន្ថែម​ពីលើ ចំនួន​ភ្នាក់ងារ​វី​ង​ដែល​មាន​សព្វថ្ងៃ​ជាង ៣៦០០ កន្លែង​ទូ​ទាំង​ប្រទេស ។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯកទេស​វី​ង មាន​ប្រសា​ស​ន៌​ថា  កិច្ច​សហប្រតិបត្តិការ​នេះ មិន​ត្រឹមតែ​ជំរុញ​អោយ​មានការ​សហការ​គ្នា​រវាង វី​ង និង រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង ផ្តល់​នូវ​សេវាកម្ម ដែល​មាន​ភាព​ងាយស្រួល និង​សុវត្ថិភាព លើ​សេវាកម្ម​ទូទាត់​សាច់ប្រាក់​ចល័ត ដល់​ប្រជាជន​កម្ពុជា ។ វី​ង បាន​ជួយ​អោយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ប្រសើ​ឡើង ។ សេវាកម្ម​ផ្ទេរ​ប្រាក់​របស់​វី​ង អនុញ្ញាត​អោយ​ប្រជាជន​ដែល​មាន​ចំណូល​តិច អាច​ធ្វើការ​ផ្ញើ​ប្រាក់ សំរាប់​ករណី​បន្ទាន់​ភ្លាម​ៗ ឬ​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ ទៅ​កាន់​ក្រុម​គ្រួសារ មិត្ត​ភ​ត្តិ​របស់​ពួក​គេ​ដែល​នៅ​តាម​ខេត្ត ឬ​តំបន់​ដាច់​ស្រយាល​។ ភាព​ជា​ដៃ​គួរ​នេះ​ពិតជា​បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​វី​ង ក្នុង​ការ​ពង្រឹង និង​ពង្រីក​ការ​ផ្តល់​សេវាកម្ម​ជូន​ដល់​ប្រជាជន​កម្ពុជា​ទូទៅ​។

ធនាគារ​ឯកទេស​វី​ង ខេ​ម​បូ​ឌា​លីមីត​ធី​ត គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា ដែល​មានគំនិត​ច្នៃ​ថ្មី លើ​សេវា​ទូទាត់​សាច់ប្រាក់​ចល័ត​តាម​ទូរស័ព្ទ​ដៃ ដូច​ជា សេវាកម្ម​ផ្ទេ​ប្រាក់ សេវាកម្ម​បង់​វិក្កយបត្រ សេវាកម្ម​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ វី​ង​គិតលុយ និង ការ​ទូទាត់​សាច់ប្រាក់​តាម អ៊ី​ន​ធឺ​ណែ​ត ៕