ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ ស័ក្តិសិទ្ធិ ទៅ​ជប៉ុន​10​ខែ ក្រោយ​បញ្ចប់រឿង​ហិ.ង្សា​ជាមួយ​ភរិយា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​ជ្រុលដៃ​ប្រើ​អំពើ​ហិ.ង្សា​លើ​ភរិយា​របស់​ខ្លួន បណ្ដាល​ឲ្យ​មាន​ព័ត៌មានខ្ចរ​ខ្ចាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏​ដោយ ក៏​កីឡាករ​ល្បីឈ្មោះ​ពៅ ស័ក្ដិសិទ្ធិ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​ជ្រុលដៃ​ប្រើ​អំពើ​ហិង្សា​លើ​ភរិយា​របស់​ខ្លួន បណ្ដាល​ឲ្យ​មាន​ព័ត៌មានខ្ចរ​ខ្ចាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏​ដោយ ក៏​កីឡាករ​ល្បីឈ្មោះ​ពៅ ស័ក្ដិសិទ្ធិ នៅ​តែ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​តាម​ការ​គ្រោងទុក​កាលពី​ថ្ងៃ​ទី​២៥ មេ​សា ។ មានការ​បញ្ជាក់​ថា លោក​នឹង​បន្ត​បេសកកម្ម​រយៈពេល​១០​ខែ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​លើក​នេះ ទើប​មានឱកាស​បាន​ត្រឡប់​មក​លេង​ស្រុក​ម្ដងទៀត​។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង សុខ ធា​រ៉ា ភរិយា​កីឡាករ ពៅ ស័ក្តិសិទ្ធិ​ដែល​ប្រើ​ឈ្មោះ​ថា Yada Angkor បាន​សរសេរ​បង្ហោះ​ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​រឿង​ពៅ ស័ក្ដិសិទ្ធិ ប្រើ​អំពើ​ហិង្សា​នោះ​ថា​៖«​ឈប់​បាន​ក៏​ឈប់​ទៅ​ខ្ញុំ​មាន​អារម្មណ៍​ហត់​ណាស់​ហើយ​ក៏​ធុញ​ណាស់ សរសេរ​អ​ញ្ចឹ​ង​បាន​ប្រយោជន៍​អី​! ប្ដី​ប្រពន្ធ​ខ្ញុំ​គ្មាន​រឿង​អី​នោះ​ទេ ពាក្យ​ដែល​អ្នកឯង​សរសេរ​អ្នកឯង​ប្រហែលជា​គ្មាន​កូនស្រី ឬ​ប្រពន្ធ និង​ម្ដាយ​ជា​មនុស្ស​ស្រី​ទេ​មើលទៅ ពាក្យ​ថា​មាន​សហាយ​វា​ធ្ងន់​ណាស់​សម្រាប់​មនុស្ស​ស្រី​!» ។ ការ​លើក​ឡើង​របស់​នាង​គឺ​តប​នឹង​ការ​ចុះ​ផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​ថា លោក ពៅ ស័ក្តិសិទ្ធិ បាន​ចោទ​ថា ភរិយា​មាន​សហាយស្មន់ ហើយ​គាប់​ជួន​ជា​នាង​បាន​យក​លិខិតឆ្លងដែន​របស់​លោក​លាក់​មិន​ឱ្យធ្វើ​ដំណើរ​ទៅ​ជប៉ុន​ផង ទើប​បណ្ដាល​ឱ្យ​ផ្ទុះ​អំពើ​ហិង្សា​កើតឡើង រហូត​ឈាន​ដល់​ការ​អន្តរាគមន៍​ពី​មន្ត្រី​ប៉ូលិស ។

នាង​បន្ត​ទៀត​ថា រឿង​ចម្រូងចម្រាស​ដែល​បាន​កើតឡើង​នោះ  មិនមែន​ដោយសារ​តែ​នាង​មាន​សហាយស្មន់​ដូច​អ្វី​ដែល​បាន​ចុះ​ផ្សាយ​នោះ​ទេ គឺជា​រឿង​យល់ច្រឡំ និង​ដោយ​សារ​តែ​មាន​អ្នក​ទី​៣​ចាក់​ដោត​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​នាង​មានរឿង​ឈ្លោះ​គ្នា​កាលពី​ថ្ងៃ​ទី​២៤ មេ​សា​នោះ​តែ​ប៉ុណ្ណោះ ។ ហើយ​រឿង​ដែល​ឈាន​ដល់​ការ​សាកសួរ​ពី​មន្ត្រី​ប៉ូលិស​នោះ ក៏​មិន​មាន​អំពើ​ហិង្សា​ដូច​អ្វី​ដែល​បាន​លើក​ឡើង​នោះ​ដែរ ។ នាង​បាន​បង្ហោះ​សារ​ថា​៖«​រឿង​ទាំងអស់​មិនមែន​ជា​ការ​ពិត​ទេ កុំ​យកមុខ​មាត់​កិត្តិយស​គេ​មក​ធ្វើ​អ​ញ្ចឹ​ង ខ្ញុំ​ចង់​ប្រាប់​បងប្អូន​និង​មិត្តភក្តិ​ទាំងអស់​គ្នា​ថា ប្ដី​ប្រពន្ធ​ខ្ញុំ​មិន​មានរឿង​អី​នោះ​ទេ រយៈពេល​ដែល​ខ្ញុំ​រស់នៅ​ជា​ប្ដី​ប្រពន្ធ​៧​ឆ្នាំ ប្ដី​ខ្ញុំ​មិន​ដែល​វាយ​ឬ​ក៏​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្ញុំ​នោះ​ទេ ។ ចង់​ប្រាប់​ថា ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំង​ណាស់ ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​លែង​យល់​ច្រឡំ​ទៀត ហើយ​ពួក​ខ្ញុំ​មិន​មាន​បញ្ហា​អ្វី​ទាំងអស់​!» ។ អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ច្របូកច្របល់​ទៀត​នោះ គឺ​នាង​បាន​ជូន​ដំណើរ​លោក​ពៅ ស័ក្តិសិទ្ធិ​ឡើង​យន្តហោះ​ទៅ​ជប៉ុន​កាលពី​ថ្ងៃ​ទី​២៥ មេ​សា មួយ​ថ្ងៃ​បន្ទាប់​ពី​នាង និង​ស្វាមី​ផ្ទុះ​ជម្លោះ​ធំ​ដាក់​គ្នា អម​ដោយ​ការ​បង្ហោះ​នូវ​ភាសា​ផ្អែមល្ហែម គឺ​ដូច​ជា​អ្នក​ទាំង​ពីរ​មិន​មាន​បញ្ហា​នឹង​គ្នា​។ នាង​បញ្ជាក់​ថា​៖«​អូន​នឹក​បង​ខ្លាំង​ណាស់​ប្ដី​សម្លាញ់​អើយ បែក​បង​ទើបតែ​៥​ម៉ោង​សោះ​អូន​នឹក​បង​ស្ទើរតែ​ឆ្កួត​ហើយ ចុះ​១០​ខែ​ទៀត​ទម្រាំ​តែ​បង​មក អូន​ប្រហែលជា​ឆ្កួត​ហើយ​មើលទៅ​!» ។

តាម​ការ​អះអាង​របស់​នាង​គឺ​ពៅ ស័ក្តិសិទ្ធិ នឹង​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​រយៈពេល​១០​ខែ​រាប់​ចាប់ពី​ថ្ងៃ​ចេញដំណើរ​ម្សិលម្ង៉ៃ​តទៅ ដើម្បី​ទៅ​បំពេញបេសកកម្ម​បង្ហាត់​សិស្ស​ផ្នែក​ប្រដាល់​នៅ​ក្នុង​ប្រទេស​ជប៉ុន ។ យ៉ាងណា​ក៏​ដោយ លោក​ត្រូវ​ខាង​ភាគី​ជប៉ុន​កំណត់​កុងត្រា​រយៈពេល​៤​ឆ្នាំ​ឯណោះ​ក្នុង​ការ​បំពេញ​តួនាទី​ជា​គ្រូបង្ហាត់​សិស្ស​ផ្នែក​ប្រដាល់​ដោយ​រាប់​ត្រឹម​ថ្ងៃ​ដែល​លោក​ឡើង​យន្តហោះ​ត្រឡប់​ទៅ​វិញ​នោះ គឺ​មាន​រយៈពេល​២​ឆ្នាំ​ហើយ ។ កីឡាករ​ពៅ ស័ក្តិសិទ្ធិ បាន​បញ្ជាក់​ប្រាប់​ប៉ូលិស​ក្នុង​ពេល​ដោះស្រាយ​ទំនាស់​ថា ខ្លួន​ទើបតែ​បាន​ទៅ​បង្ហាត់​សិស្ស​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ពាក់កណ្ដាល​គម្រោង​ប៉ុណ្ណោះ ហើយ​មក​ពី​ភរិយា​មាន​បំណង​រាំងស្ទះ​ការ​ចេញដំណើរ​របស់​ខ្លួន​ដោយ​យក​លិខិតឆ្លងដែន​លាក់​ទើប​បណ្ដាល​ឱ្យ​មាន​កំហឹង​មួយ​ពេល ។ ប៉ុន្តែ​ភរិយា​របស់​លោក​បែរជា​សរសេរ​បង្ហោះ​ថា លោក​មិន​បាន​ប្រើ​អំពើ​ហិង្សា​ដូច​ការ​ចុះ​ផ្សាយ​នោះ​ទេ ទើប​ធ្វើ​ឱ្យ​កើត​មាន​ច​ម្ង​ល់​ក្នុង​ពេល​ដែល​ការ​ឈ្លោះ​គ្នា​រវាង​អ្នក​ទាំង​ពីរ​អត់​មាន​អំពើ​ហិង្សា ប៉ុន្តែ​បែរជា​ត្រូវ​នាំ​ខ្លួន​មក​កាន់​ប៉ុស្ដិ៍​ប៉ូលិស ហើយ​ធ្វើ​ឱ្យ​មាន​ព័ត៌មាន​អាស្រូវ ។

យ៉ាងណា​ក៏​ដោយ អ្នក​ដែល​បាន​បញ្ចេញមតិ​លើ​ជម្លោះ​ប្ដី​ប្រពន្ធ​របស់​អ្នក​ទាំង​២​បាន​យល់​ឃើញ​ថា នោះ​ជា​ជម្លោះ​ចាន​ក្នុង​រាវ ហើយ​ទំនង​ដើម្បី​ការពារ​កិត្តិយស​របស់​ស្វាមី​ទើបបាន​ចេញ​មុខ​បដិសេធ ទាំង​ខាង​មន្ត្រី​ប៉ូលិស​បាន​បញ្ជាក់​ថា អ្វី​ដែល​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពេល​ដោះស្រាយ គឺជា​ចម្លើយ​សារភាព​ដោយ​ផ្ទាល់មាត់​របស់​លោក​ពៅ ស័ក្ដិសិទ្ធិ និង​ភរិយា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៤ មេ​សា ២០១៦ នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ មានការ​កោះហៅ​កីឡាករ ពៅ ស័ក្តិ​សិ​ទ្ឋ អាយុ​២៩​ឆ្នាំ  និង​ភរិយា​ឈ្មោះ សុខ ធា​រ៉ា អាយុ​២៩​ឆ្នាំ ពាក់ព័ន្ធ​នឹង​ជម្លោះ​ប្ដី​ប្រពន្ធ​បណ្ដាល​ឱ្យ​មាន​អំពើ​ហិង្សា ។ ពៅ ស័ក្ដិសិទ្ធិ បាន​សារភាព​ថា ភរិយា​មាន​សហាយ និង​យក​លិខិត​ឆ្លងដែន (Passport) ខ្លួន​លាក់ ទើប​បណ្ដាល​ឱ្យ​ខ្លួន​ជ្រុលដៃ​ប្រើ​អំពើ​ហិង្សា ខណៈ​ដែល​ភរិយា​បាន​សារភាព​ថា ជម្លោះ​នោះ​គឺ​បណ្ដាល​មក​ពី​ស្វាមី​បែកគំនិត​មាន​ស្រី​ថ្មី ទើប​បណ្ដាល​ឱ្យ​នាង​ចេញ​គំនិត​ឡូឡា និង​បង្ក​ជា​ទំនាស់ ៕