ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើង​ប្តេជ្ញា​ចិត្ត​ចូលរួម​ការពារ​ព្រៃឈើ​យើង​ទាំងអស់​គ្នា​!

7 ឆ្នាំ មុន

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជួប​សំណេះសំណាល​ប្រកបដោយ​ភារត​ភាព​រវាង​បងប្អូន​តំណាង​សហគមន៍​ព្រៃ​ឡង់​ ​លើ​បទ​ពិសោធ​ក្នុង​កិច្ច​ការពារ​ធនធានធម្មជាតិ​ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ ២០១៦​

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជួប​សំណេះសំណាល​ប្រកបដោយ​ភារត​ភាព​រវាង​បងប្អូន​តំណាង​សហគមន៍​ព្រៃ​ឡង់​ ​លើ​បទ​ពិសោធ​ក្នុង​កិច្ច​ការពារ​ធនធានធម្មជាតិ​ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ ២០១៦​ នៅ​ក្នុង​ឱកាស​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្តី​ពី​ការ​រៀបចំ​ដាក់​បញ្ចូល តំបន់​ព្រៃ​ឡង់ ព្រៃ​ក្រវាញ​ត្បូង ព្រៃ​ព្រះ​រកា ព្រៃ​សៀម​ប៉ា​ង​លិច និង​ព្រៃ​វ៉ឺ​ន​សៃ ជា​តំបន់ការពារធម្មជាតិ​ ។

វត្តមាន​នៃ​តួអង្គ​ពាក់ព័ន្ធ​សំខាន់​ៗ​នានា​ នៅ​ក្នុង​សិក្ខាសាលា​នេះ​ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ឆន្ទៈ​ចូលរួម​ការពារ​ព្រៃឈើ​របស់​យើង​ទាំងអស់​គ្នា ​។

ស្នាមញញឹម​ប្រកបដោយ​ការ​ជឿជាក់​របស់​តំណាង​សហគមន៍​ព្រៃ​ឡង់ ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នេះ ​ក៏​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ និង​ភាព​ជឿជាក់​លើ​ការ​ចូលរួម​ថែរក្សា​ការពារ ​និង​អភិរក្ស​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី ​នៅ​តាម​បណ្តា​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា ៕