ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការនគរបាលខេត្តឧត្តរមានជ័យ ណែនាំ​ពលករខ្មែរ កុំបន្តលួចឆ្លងដែន ដោយប្រថុយ​ប្រថាន វាជារឿងគ្រោះថ្នាក់

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានធ្វើការអប់រំណែនាំពលរដ្ឋខ្មែរប្រុសស្រី​ ចំនួន ១០នាក់ ឲ្យត្រឡប់ទៅឯស្រុកកំណើតវិញ នៅព្រឹកថ្ងៃទី១៤…

ខេត្តឧត្តរមានជ័យ៖ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានធ្វើការអប់រំណែនាំពលរដ្ឋខ្មែរប្រុសស្រី​ ចំនួន ១០នាក់ ឲ្យត្រឡប់ទៅឯស្រុកកំណើតវិញ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ ស្នងកានគរបាលខេត្ត មានប្រសាសន៍ថា ការលួចឆ្លងដែនចូលប្រទេសថៃ គឺជារឿងដែលខុសខ្បាប់ ហើយក៏ប្រឈមមុខនឹងគ្រោះថ្នាក់ផ្សេងទៀត ដូច្នេះកុំជឿតាមមេខ្យល់អូសទាញព្យាយាមធ្វើដំណើរលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសគេថៃ។

គួរបញ្ជាក់ថា​ កម្លាំងចម្រុះ ដែលប្រចាំការគោលដៅអូរស្មាច់ ល្បាតពួនស្ទាក់ ឃាត់បាននៅវេលាម៉ោង ៨ និង ៣៧ នាទី ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០២១ នៅចំណុចខាងកើតអូរទី២ ភូមិសាស្រ្តប៉ុស្តិ៍អណ្ដែតមុត UA (៥៦៥០០-៩៤៨៣៦) ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ពលរដ្ឋខ្មែរចំនួន ១០ស្រី ៤នាក់ បាទលួចឆ្លងដែនតាមច្រករបៀង ទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការឃាត់ខ្លួន  ដើម្បីយកមកសាកសួរ និងធ្វើកិច្ចសន្យាអប់រំ នៅស្នងការរដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ។ ​

ពលរដ្ឋខាងលើ មានទីលំនៅ ក្នុង​ស្រុកអង្គរជុំ ខេត្តសៀមរាប និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោយធ្វើកិច្ចសន្យារួចហើយ បានអនុញ្ញាតឱ្យវិលត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕ ឱម  សារឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ