ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​នឹង​បញ្ចេញ​ផលិតផល​ថ្មី Galaxy note 6 អេ​ក្រង់​កោង

7 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុ​ង​នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ត្រកូល Note គឺ Galaxy Note 6 ក្នុងឆ្នាំនេះ​ប្រហែលជា​ក្នុង​ខែសីហា ឬ​មុន​ខែសីហា ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​ក្រុមហ៊ុន​កូរ៉េ​ឈានមុខ​គេ​ក្នុង​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​

ក្រុមហ៊ុន​សាំ​ស៊ុ​ង​នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ត្រកូល Note គឺ Galaxy Note 6 ក្នុងឆ្នាំនេះ​ប្រហែលជា​ក្នុង​ខែសីហា ឬ​មុន​ខែសីហា ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​ក្រុមហ៊ុន​កូរ៉េ​ឈានមុខ​គេ​ក្នុង​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទៅ​កាន់​ពិភពលោក​មួយ​នេះ​កំពុង​តែ​ធ្វើតេស្ត Galaxy Note 6 ពីរ​ម៉ូ​ដែល ហើយ​ក្នុង​ចំណោម​ពួក​វា​អេ​ក្រង់​កោង ។

Galaxy Note 6 នឹង​មាន​ទំហំ 5.8 អីុង អេ​ក្រង់​ប្រភេទ QHD Super AMOLED​។ កាមេរ៉ា​១២ ម៉េ​ហ្កា​ភិ​ច​ស៊ែ​ល ដែល​មាន​ក្នុង​កាមេរ៉ា Galaxy S7 និង S7 Edge ។ RAM 6 ជី និង​ថាមពល​ថ្ម ៤.០០០ មី​លី្ល​អំពែ ។

ការ​បញ្ចេញ Galaxy Note 6 ត្រូវ​បាន​អ្នកវិភាគ​បច្ចេកវិទ្យា​មួយ​ចំនួន​អះអាង​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​កំពុង​តែ​ច្បាម​ទីផ្សារ​ទូរស័ព្ទ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បញ្ចេញ Galaxy S7 និង S7 Edge ៕