ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទានដំណេក​មិន​គ្រប់​បង្កើន​អត្រា​ជំងឺ​បេះដូង

7 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ប្រទេស​ហូ​ឡង់​បាន​និយាយ​ថា ទទួលទានដំណេក​បាន​តិចតួច​គឺជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់​ៗ​ផ្សេង​ៗ​ទៀត ដែល​បណ្តាល​ឱ្យ​គាំងបេះដូង​បង្ក​ជា​គ្រោះថ្នាក់​ស្មើនឹង​ការ​ជក់បារី ។

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ប្រទេស​ហូ​ឡង់​បាន​និយាយ​ថា ទទួលទានដំណេក​បាន​តិចតួច​គឺជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់​ៗ​ផ្សេង​ៗ​ទៀត ដែល​បណ្តាល​ឱ្យ​គាំងបេះដូង​បង្ក​ជា​គ្រោះថ្នាក់​ស្មើនឹង​ការ​ជក់បារី ។ ពួក​គេ​បាន​អះអាង​ថា ការ​សម្រាក​បាន​យ៉ាង​ស្កប់ស្កល់​ក្នុង​ពេល​រាត្រី​អាច​ជួយ​កាត់​បន្ថយ​ឱកាស​ស្លាប់​ដោយ​ជំងឺ​បេះដូង​បាន​ពាក់កណ្តាល ។
នៅ​ក្នុង​ការ​ពិសោធ​តាមដាន​លើ​មនុស្ស​១៤.០០០​នាក់ ហើយ​ចំណាយពេល​អស់​១២​ឆ្នាំ  ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ទទួលទានដំណេក​៧​ម៉ោង​ក្នុង​មួយ​យប់​អាច​ជួយ​កាត់​បន្ថយ​ហា​នី​ភ័យ​ពី​ជំងឺ​បេះដូង​បាន​៦៥​ភាគរយ ខណៈ​ហា​នី​ភ័យ​ពី​ជំងឺ​ផ្សេង​ៗ​ទៀត ដែល​ទាក់ទង​នឹង​បេះដូង​អាច​កាត់​បន្ថយ​បាន​៨៣​ភាគរយ ។ ប្រៀបធៀប​ទៅ​នឹង​ការ​អនុវត្ត​បែបបទ​នៃ​ការ​រស់នៅ​៤​យ៉ា​ង​ផ្សេង​ទៀត​មាន​ដូច​ជា​របប​អាហារ​ផ្តល់​នូវ​សុខភាព ហាត់ប្រាណ មិន​ជក់បារី និង​ផឹកស្រា​តិចតួច ដំណេក​គ្រប់គ្រាន់​អាច​ជួយ​ឱ្យ​សុខភាព​ជា​ពិសេស​បេះដូង​ល្អ​ប្រសើរ​បន្ថែម​២២​ភាគរយ ។

ទោះ​ជាយា​៉​ង​នេះ​ក្តី ក្រុម​អ្នក​ស្រាវជ្រាវ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា តើ​មក​ពី​មូលហេតុ​អ្វី​ដែល​ដេក​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ប្រសើរ​ដល់​សុខភាព​បេះដូង​នោះ​ទេ ។ ប៉ុន្តែ​វេជ្ជបណ្ឌិត Monique Verschuren អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​អះអាង​ថា ទទួល​បាន​អត្ថប្រយោជន៍​សុខភាពបែប​នោះ ល្គឹក​ណា​គេ​អនុវត្ត​បញ្ចូល​គ្នា​ជាមួយនឹង​បែបបទ​នៃ​ការ​រស់នៅ​៤​យា​៉​ង​ផ្សេង​ទៀត​(​ការ​ហាត់ប្រាណ ទទួលទាន​របប​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព មិន​ជក់បារី មិន​ផឹកស្រា ឬ​ផឹក​តិចតួច​) ។

លោក​បាន​បន្ត​ថា «​ឥឡូវនេះ​សារសំខាន់​នៃ​ដំណេក​អាច​ត្រូវ​បាន​លើកយក​មក​និយាយ​ក្នុង​នាម​ជា​មធ្យោបាយ​បន្ថែម​មួយ​ដើម្បី​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​បេះដូង​» ៕