ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ! កីឡាការិនី អ៊ុ​ក ស្រី​មុំ ឈ្នះ​មេដាយមាស​ជើងឯក​ពិភពលោក នៅ​អេ​ស្ប៉ា​ញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កីឡាការិនី អ៊ុ​ក ស្រី​មុំ ​​បាន​ឈ្នះ​មេដាយមាស បន្ទាប់​ពី​​យកឈ្នះ​កីឡាការិនី​ថៃ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល

រាជធានីភ្នំពេញ ៖ កីឡាការិនី អ៊ុ​ក ស្រី​មុំ ​​បាន​ឈ្នះ​មេដាយមាស បន្ទាប់​ពី​​យកឈ្នះ​កីឡាការិនី​ថៃ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ៣៧​ទល់​២៩ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក ឆ្នាំ​២០២១ នៅ​ទីក្រុង Santa Susanna ប្រទេស​អេ​ស្ប៉ា​ញ​។

មុន​នឹង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ម្ចាស់​មេដាយមាស​ពិភពលោក​ឆ្នាំ​២០១៧ របស់​កម្ពុជា​រូប​នេះ​បាន​យកឈ្នះ​កីឡាការិនី​កា​ណា​ដា នៅ​វគ្គ​១/៤ ក្នុង​លទ្ធផល ២៩​ទល់​២ និង​បន្ត​ឈ្នះ​កីឡាការិនី​ន័​រវេ​ស នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល ២៥​ទល់​១៨ ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បន្ត​ឈ្នះ​កីឡាការិនី​ថៃ ក្នុង​លទ្ធផល ៣៧​ទល់​២៩​។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​កីឡាការិនី អ៊ុ​ក ស្រី​មុំ ក្លាយជា​កីឡាការិនី​ទី​២​របស់​កម្ពុជា​ដែល​រកបាន​មេដាយមាស​ទី​៥​ជាប់​ៗ​គ្នា បន្ទាប់​ពី​វីរ​កីឡាការិនី កែ ឡេ​ង ឈ្នះ​ក្នុង​ឆ្នាំ​២០១៣ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២១​។

គួរ​រំលឹក​ថា កីឡាការិនី អ៊ុ​ក ស្រី​មុំ ធ្លាប់​ឈ្នះ​មេដាយមាស​ជូន​ជាតិ​ម្តង ក្នុង​ឆ្នាំ​២០១៧ ជា​វិញ្ញាសា​ឯកត្តជន​។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​បញ្ជូន​ក្រុមកីឡា​ប៉េតង់​ជម្រើសជាតិ ២​ក្រុម ទៅ​ចូលរួម​ព្រឹត្តិការណ៍​ពិភព ក្នុង​នោះ​ក្រុមកីឡា​ការិនី ៤​រូប បាន​ចេញ ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​មុន ពី​ថ្ងៃ​ទី​១២-១៤ ខែវិច្ឆិកា មុន​ក្រុម​បុរស ដែល​គ្រោង​ចេញដំណើរ​នៅ​ថ្ងៃ​ទី​១៦-​វិច្ឆិកា ដើម្បី​ត្រៀម​ការ​ប្រកួត ពី​ថ្ងៃ​ទី​១៩-១២១ ខែវិច្ឆិកា​ខាង​មុខ​។ ចំពោះ​បេក្ខភាព​កីឡាករ​មាន​៤​រូប​ដូច​គ្នា រួម​មាន អតីត​ម្ចាស់​មេដាយមាស​ពិភពលោក ឆ្នាំ​២០១៦ សុខ ចាន់​មាន ថោ​ង ឈឿ​ន ញ៉ែ​ម បូ​រ៉ា និង​កីឡាករ ស៊ឹង វង់​។ បេសកកម្ម​នេះ​ដឹកនាំ​ដោយ​​លោក​សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ