ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ឧបត្ថម្ភ​ថវិកា​ជាង​៣.០០០​ដុល្លារ ដល់​សាលា​បឋម​សិក្សា​រស្មី​សាមគ្គី

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ថ្មី​នេះ​ៗ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣.៨០០​ដុល្លារ​អា​មេ​រិ​ក​ដល់​សាលា​បឋម​សិក្សា​រស្មី​សាមគ្គី ក្នុងភូមិ​ដំណាក់​ត្រាច ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ ការ​ឧបត្ថម្ភ​នេះ

ខេត្តកំពង់ស្ពឺ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ថ្មី​នេះ​ៗ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣.៨០០​ដុល្លារ​អា​មេ​រិ​ក​ដល់​សាលា​បឋម​សិក្សា​រស្មី​សាមគ្គី ក្នុងភូមិ​ដំណាក់​ត្រាច ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ ការ​ឧបត្ថម្ភ​នេះ គឺ​បាន​មានការ​ចូលរួម​របស់​បុគ្គលិក និង​ភ្ញៀវ​។ អ្នក​ភូមិ អាជ្ញាធរ​មូលដ្ឋាន និង​លោកគ្រូ អ្នកគ្រូ មាន​ក្តី​រំភើប​រីករាយ​ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា «​គោលបំណង​នៃ​ការ​ឧបត្ថម្ភ​នេះ គឺ​ដើម្បី​ជួយ​សាងសង់​ឡើង​វិញ​នូវ​អគារ​សាលារៀន​របស់​ពួក​គេ​ដែល​បាន​បំផ្លិចបំផ្លាញ​ដោយ​សត្វ​កណ្តៀរ និង​អាកាសធាតុ​។ សរុប​ថវិកា​ដែល​បាន​ឧបត្ថម្ភ​ដល់​សាលា​នេះ គឺ​មាន​ចំនួន​ប្រមាណ​១០.000​ដុល្លារ​អា​មេ​រិ​ក គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ មក​។ យើង​ចង់​ឃើញ​កុមារ​សិក្សា​ក្នុង​លក្ខខណ្ឌ និង​បរិស្ថាន​ល្អ​ប្រសើរ​ជាង​មុន​។ សព្វ​ថ្ងៃនេះ សិស្ស​កំពុង​សិក្សា​នៅ​ក្នុង​រោង​ដាំ​ស្លរ​ក្នុង​វត្ត​នៅឡើយ​។ ស្រប​ពេល​នៃ​ការ​ឧបត្ថម្ភ​ថវិកា​ថ្ងៃនេះ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ក៏​បាន​ឧបត្ថម្ភ​នូវ​សម្ភារ​ចាំបាច់​ដល់​កុមារ​ក្រីក្រ និង​កុមារ​កំព្រា​ក្នុង​សាលា​នេះ​ផង​ដែរ​»​។

លោកនាយក​សាលា  ហែម នៅ បាន​មាន​ប្រសាសន៍​ថា «​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ណា​ហ្គា​វើ​ល គឺជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​បាន​មក​ទី​នេះ និង​បាន​នាំ​យក​នូវ​សេចក្តី​សង្ឃឹម​សម្រាប់​ពួក​យើង​។ ណា​ហ្គា​វើ​ល តែងតែ​នៅ​ជាមួយ​យើង​ជា​និច្ច​។ នេះ​បង្ហាញ​ថា ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​យកចិត្តទុកដាក់​ចំពោះយើង​។ ណា​ហ្គា​វើ​ល​បាន​មក​សួរ​សុខ​ទុក្ខ​យើង​ជា​ច្រើន​លើក និង​បាន​បរិច្ចាគ​ទាំង​ថវិកា និង​ពេលវេលា​សម្រាប់​សាលា​របស់​យើង​។ គម្រោង​កសាង​សាលា​ឡើង​វិញ​នេះ បាន​ចាប់ផ្តើម​ដោយ​មានការ​ជួយ​គាំទ្រ​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ ប្រសិនបើ​គ្មាន​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ទេ ការ​កសាង​សាលា​ថ្មី​នេះ​ក៏​មិន​អាច​មានបាន​ដែរ​។ ណា​ហ្គា​វើ​ល​តែងតែបាន​មក​សួរសុខទុក្ខ​សិស្ស​​របស់​យើង និង​បាន​លើកទឹកចិត្ត​ពួក​គេ​ឲ្យ​ខិតខំ​រៀន​ជាង​មុន ដើម្បី​អនាគត​របស់​ពួក​គេ និង​ប្រទេស​កម្ពុជា​។ យើង​មិន​មាន​ពាក្យ​អ្វី​ក្រៅពី​ពាក្យ​អរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នោះ​ទេ​។ តាង​នាម​ឲ្យ​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ណា​ហ្គា​វើ​ល​សម្រាប់​ការ​ឧបត្ថម្ភ​ថវិកា និង​សម្ភារ​សិក្សា​ដល់​សិស្ស និង​សាលា​របស់​យើង​»​។

លោក សុខ ភា​ជ មេឃុំ​ទួល​អំពិល ដែល​ជា​តំណាង​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បាន​មាន​ប្រសាសន៍​ថា «​ណា​ហ្គា​វើ​ល​បាន​ផ្តល់​សេចក្តី​សង្ឃឹម​ដល់​ពួក​យើង​។ សាលារៀន​នេះ បាន​និង​កំពុង​សាងសង់ គឺ​ដោយសារ​តែ​មានការ​ចូលរួម​ចំណែក និង​ផ្តួចផ្តើម​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​សហគមន៍ មាន​ក្តី​រំភើប​យ៉ាង​ក្រៃ​លែង​សម្រាប់​ការ​សាងសង់​អគារ​សាលា​ថ្មី​នេះ​។ តំណាង​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ភូមិ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពួក​យើង​សាងសង់​សាលា​នេះ​» ៕