ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ស្រឡាញ់​របស់​ម្តាយ​ចំពោះ​កូន​អាច​ជួយ​ទប់ស្កាត់​ជំងឺ​នៅ​ពេល​គេ​ធំ​ពេញវ័យ

7 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ការលួងលោម បបោសអង្អែល​ប្រលោម​ឱ្យ​ដេក​ជាមួយ និង​ការ​ច្រៀង​បំពេរ​ដ៏​ស្រទន់​របស់​ស្ត្រី​ជា​ម្តាយ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ល្អ​ចំពោះ​កូន​តូច​របស់​ពួក​គេ​ក្នុង​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខ​

អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ការលួងលោម បបោសអង្អែល​ប្រលោម​ឱ្យ​ដេក​ជាមួយ និង​ការ​ច្រៀង​បំពេរ​ដ៏​ស្រទន់​របស់​ស្ត្រី​ជា​ម្តាយ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ល្អ​ចំពោះ​កូន​តូច​របស់​ពួក​គេ​ក្នុង​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខ​ហើយ​ទាំង​អស់នេះ​នឹង​ជួយ​ការពារ​ឱ្យ​កូន​គេច​ផុត​ពី​ជំងឺ​ធ្ងន់​ៗ​បាន ។

យោង​តាម​អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Brandeis University នៅ​ទីក្រុង​បូ​ស្តុ​ន រដ្ឋ​ម៉ាសា​ឈូ​សេត​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ការ​ថែទាំ​ដោយ​ក្តី​ទន់ភ្លន់​របស់​អ្នក​ម្តាយ​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​របស់​កូន​ពួក​គេ​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម​ក៏​ដូច​ជា​ជំងឺ​បេះដូង​នៅ​ពេល​ធំ​ពេញវ័យ ។ មាន​សុខភាព​ល្អ​=​មាន​សុភមង្គល​យា​៉​ង​បរិបូរ ។
ផ្ទុយ​មក​វិញ ក្មេង​ៗ​ដែល​ធំ​ឡើង​ក្នុង​បរិស្ថាន​គ្រួសារ​ពោរពេញ​ទៅ​ដោយ​ភាព​តានតឹង​ដែល​អ្នក​ម្តាយ​ជ្រួញ​ចិញ្ចើម​ដាក់​កូន​ជា​និច្ច​នឹង​ប្រឈម​ការ​កើត​មាន​ជំងឺ​ធ្ងន់​ៗ​មាន​ដូច​ជា ទឹកនោមផ្អែម សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក្នុង​ពេល​គេ​ធំ​ពេញវ័យ​។

សាស្ត្រាចារ្យ​ចិត្ត​វិទ្យា​លោកស្រី Margie Lachman បាន​បញ្ជាក់​ថា រឿងហេតុ​ទាំងឡាយ​ដែល​កើត​មាន​ក្នុង​វ័យ​កុមារភាព​បាន​បន្សល់​ទុកជា «​កាក​សំណល់​ជីវសាស្ត្រ​មួយ​» ទៅ​លើ​សុខភាព​របស់​កុមារ​ពេល​ពួក​គេ​ពេញវ័យ​។ លោកស្រី​បន្ត​ថា ការ​ពិត​ដែល​យើង​មើលឃើញ​នូវ​ផល​ប៉ះពាល់​ដ៏​វែង​ឆ្ងាយ​ពី​កុមារភាព​ចូល​ដល់​វ័យ​ពាក់កណ្តាល​ជីវិត​គឺជា​ល្ខោន​ដ៏​ល្អ​ស្អាត​មួយ​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ស្នើ​ឡើង​ថា វា​គួរតែ​បញ្ចូល​គ្នា​នូវ​ការ​យល់ចិត្ត  និង​បង្រៀន​ក្មេង​ៗ​នូវ​វិធី​ដោះស្រាយ​ភាព​តានតឹង​។ ធ្វើ​បែប​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គេ​ឡើយ ។

លោកស្រី Lachman បញ្ជាក់​ថា ការ​រក​ឃើញ​នៅ​ពេល​នេះ​វា​អាច​ជា​ព័ត៌មាន​ដែល​ជួយ​ផ្តល់​ដំបូន្មាន​សម្រាប់​ឪពុក​ម្តាយ​ទាំងឡាយ​ក្នុង​ការ​ដោះស្រាយ​ភាព​តានតឹង​របស់​ខ្លួន​ក៏​ដូច​ជា​កូន​ៗ​របស់​គេ​ព្រមទាំង​ចេះ​គ្រប់គ្រង​លើ​ជោគវាសនា​របស់​ខ្លួនឯង ។ សូម​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ Psychological Science រួច​ហើយ ៕