ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគីមជុងអ៊ុន​ត្រូវ​បាន​ជ្រើ​សបញ្ចូល​ក្នុង​គណៈ​កម្មាធិការ​កណ្តាល​របស់បក្ស

13 ឆ្នាំ មុន

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​ KCNA ​រាយ​ការណ៍​កាលពីថ្ងៃ​ទី២៩ កញ្ញា ថា បន្ទាប់​ពី​ត្រូវ​បាន​ដំឡើង​ឋានន្តរ​ស័ក្តិ​​ជា​ឧត្តម​សេ​នីយ៍​ផ្កាយ​៤​បក លោកគីម ជុង​អ៊ុន ជា​កូន​ប្រុស​ទី៣​របស់​មេ​ដឹក​នាំ​កូរ៉េខាង​ជើង លោកគីម​ជុង​​អ៊ីល ត្រូវ​បាន​ជ្រើស​បញ្ជូនក្នុងគណៈ​កម្មា​ធិការ​កណ្តាលរបស់បក្ស​ពលករ​កូរ៉េ​ ខាងជើង ។ ​លោកគីម ជុង​អ៊ុន ក៏​ត្រូវ​បានតែង​តាំង​ដែរ ឱ្យ​កាន់​តំណែង​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​យោ​ធាដែល​មាន​ឥទ្ធិពល​បំផុត ។

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​ KCNA ​រាយ​ការណ៍​កាលពីថ្ងៃ​ទី២៩ កញ្ញា ថា បន្ទាប់​ពី​ត្រូវ​បាន​ដំឡើង​ឋានន្តរ​ស័ក្តិ​​ជា​ឧត្តម​សេ​នីយ៍​ផ្កាយ​៤​បក លោកគីម ជុង​អ៊ុន ជា​កូន​ប្រុស​ទី៣​របស់​មេ​ដឹក​នាំ​កូរ៉េខាង​ជើង លោកគីម​ជុង​​អ៊ីល ត្រូវ​បាន​ជ្រើស​បញ្ជូនក្នុងគណៈ​កម្មា​ធិការ​កណ្តាលរបស់បក្ស​ពលករ​កូរ៉េ​ខាងជើង ។ ​លោកគីម ជុង​អ៊ុន ក៏​ត្រូវ​បានតែង​តាំង​ដែរ ឱ្យ​កាន់​តំណែង​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​យោ​ធាដែល​មាន​ឥទ្ធិពល​បំផុត ។ ការ​តែង​តាំង​ទាំង​នេះ ហាក់​ដូច​ជា​បញ្ជាក់ច្បាស់​ពីការរៀប​ចំ​ដំណើរ​ការ​ឆ្លង​កាត់មួយសំរាប់​អ្នកដែលនឹងត្រូវ​ស្នង​តំណែងពីលោកគីម ជុងអ៊ីលអាយុ៦៨ឆ្នាំ ។ លោក​គីម ជុង​អ៊ីល នៅ​ពុំ​ទាន់ចាកចេញ​ពីអំណាច​នៅ​ឡើយដោយលោកនៅ​បន្ត​តំណែង​អគ្គ​លេខា​បក្ស ។ កូនប្រុស​របស់លោក​នៅមានវ័យក្មេងពេក​ ហើយ​ក៏នៅពុំទាន់មានបទ ពិសោធន៍​បរិ​បូរនៅ​ឡើយ​ដែរ ។ លោកស្រី​គី​យ៉ុង​ហ្វី​ប្អូន​ស្រី​របស់​លោក​គីម ជុង​អ៊ីល ក៏ត្រូវ​បានតែង​តាំង​ជា​ឧត្តម​សេនីយ៍ផ្កាយ​៤ដែរ​ ដែល​ពួកអ្នក​សង្កេត​ការណ៍​យល់ថា ដើម្បីជួយដល់ លោកគីមជុងអ៊ុនដែលនៅក្មេងខ្ចី ៕