ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចត​ស្ងៀម​សោះ​! នៅ​តែ​គ្រោះថ្នាក់​ដាច់​ក្បាល​​ខ្ទាត​៣ម៉ែត្រ​

7 ឆ្នាំ មុន

​ខេត្តកំពង់ស្ពឺ ៖ ​កាលពីវេលាម៉ោង១០យប់ថ្ងៃទី​២៤ មេសា ២០១៦​​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ៤៤ ចន្លោះគីឡូ​ម៉ែ​ត១៣៥-១៣៦ ​ត្រង់​ចំណុច​ទួល​ទម្លាប់ ក្នុងភូមិ​ពោធិ៍​កោង ឃុំ​ព្រះស្រែ ស្រុក​ឧដុង្គ ​​ម៉ូតូ​មួយ​គ្រឿង​ជិះ​ក្នុងទិសដៅ​​​លិច​ មក​​កើត លុះមក​​​ដល់​ចំណុច​ខាង​

ខេត្តកំពង់ស្ពឺ ៖ ​កាលពីវេលាម៉ោង១០យប់ថ្ងៃទី​២៤ មេសា ២០១៦​​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ៤៤ ចន្លោះគីឡូ​ម៉ែ​ត១៣៥-១៣៦ ​ត្រង់​ចំណុច​ទួល​ទម្លាប់ ក្នុងភូមិ​ពោធិ៍​កោង ឃុំ​ព្រះស្រែ ស្រុក​ឧដុង្គ ​​ម៉ូតូ​មួយ​គ្រឿង​ជិះ​ក្នុងទិសដៅ​​​លិច​ មក​​កើត លុះមក​​​ដល់​ចំណុច​ខាង​លើ បាន​​បុក​ជាមួយ​​រថយន្តយី​ឌុបមិន​ស្គាល់​ម៉ាក​ ដែល​ខូច​ចត​នៅលើ​ផ្លូវ​ស្របគ្នា បណ្ដាលឱ្យ​អ្នកជិះម៉ូតូ​​ដាច់​ក្បាល​​ចេញ​​ដង​ខ្លួន​ ខ្ទាត​​​ចម្ងាយ​៣​ម៉ែ​ត្រ ។

ប្រភពឱ្យ​ដឹងថា​ ជន​រងគ្រោះ​ឈ្មោះសែ​ម វ៉ា​ន់​ធិ​ន ​អាយុ​២០ឆ្នាំ​ មានទីលំ​នៅ​ភូមិ​ចិន​ដាំម្លូរ ឃុំ​វាំង​ចាស់​ ។ បច្ចុប្បន្ន ​សពត្រូវ​ក្រុម​​គ្រួសារ​យកទៅធ្វើ​បុណ្យតាមប្រពៃណី​ ហើយម្ចាស់​រថយន្ដ​បាន​គេចខ្លួន កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ ​ដើម្បីធ្វើការដោះស្រាយ​ ៕