ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ឈើ​ប្រណីត តែ​មិន​ទាន់​ឃើញ​ម្ចាស់

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នុង​ចំនួន​៤០​កំណាត់ ដែល​ក្រុម​ឈ្មួញ​លាក់​ទុក ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្រាវជ្រាវ​រក​ឃើញ​នៅ​រាយ​ប៉ាយ​ក្នុង​ព្រៃ​មាត់កំពង់

ខេត្តរតនគិរី ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នុង​ចំនួន​៤០​កំណាត់ ដែល​ក្រុម​ឈ្មួញ​លាក់​ទុក ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្រាវជ្រាវ​រក​ឃើញ​នៅ​រាយ​ប៉ាយ​ក្នុង​ព្រៃ​មាត់កំពង់ និង​ក្នុង​ទឹក​មួយ​ចំនួន​ទៀត​នៃ​ទន្លេសេសាន នា​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៦​ស្ថិត​នៅ​ភូមិ​សៀង​សាយ ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ។ យោង​តាម​លោក ជា កុ​ណា​រា​នាយ​ផ្នែក​កាន់​បី​ស្រុក វ៉ើ​ន​សៃ អូរ​ជុំ និង​ស្រុក​តា​វែង​បាន​ឳ្យ​ដឹង​ថា​ឈើ​ប្រណីត​ទាំងនេះ​ត្រូវ​កម្លាំង​សហ​ការណ៍​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ទំនង​ទើបនឹង​យក​មក​លាក់​ទុក​ថ្មី​ៗ​ជា​ប្រភេទ​ឈើ​ធ្នុង​មានមុខ​កាត់​១០​សង់​ទី​មែ​ត្រ​៤​ជ្រុង និង​២០​សង់ទីម៉ែត្រ​៤​ជ្រុង​ប្រវែង​១​ម៉ែត្រ​រហូត​ដល់​៣​ម៉ែត្រ ហើយ​ក្រុមចម្រុះ​ក៏​កំពុង​តែ​ប្រមូល​យក​មក​រក្សារ​ទុក​នៅ​កងរាជអាវុធហត្ថ​ស្រុក​តា​វែង​បណ្តោះអាសន្ន ប៉ុន្តែ​មិន​ទាន់​បានដឹង​តួលេខ​ពិតប្រាកដ​នៅឡើយ​ទេ ។ ក្នុង​នោះ​សមត្ថកិច្ច​កំពុង ធ្វើ​កំណត់ហេតុ និង​ស្រាវជ្រាវ​រក​ម្ចាស់​ដើម្បី​ចាត់ការ​តាម​ច្បាប់រដ្ឋបាល​ព្រៃឈើ ៕