ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជន​ជួញដូរ​គ្រឿងញៀ.ន​បាន​ម្នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​៨​កញ្ចប់​និង​ម៉ូតូ​មួយ​គ្រឿង

7 ឆ្នាំ មុន

ខេត្តកំពត ៖ លោក​វរៈសេនីយត្រី គឹ​ម ចេស្តា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​កំពត បាន​ឲ្យ​អ្នក​យក​ព​ត៌​មាន​ដឹង​ថា ដោយ​បាន​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយត្រី

ខេត្តកំពត ៖ លោក​វរៈសេនីយត្រី គឹ​ម ចេស្តា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​កំពត បាន​ឲ្យ​អ្នក​យក​ព​ត៌​មាន​ដឹង​ថា ដោយ​បាន​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចង្អុល​បញ្ជា​មក​អង្គភាព​លោក​ផ្ទាល់​ដើម្បី​ចុះ​ល្បាត​ស្រាវជ្រាវ​មុខសញ្ញា​ការ​ជួញដូរ​គ្រឿងញៀន​ដែល​បាន​កំណត់​ទុក​។

នៅ​វេលា​ម៉ោង​១២​និង​៣៨​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ ២០១៦ លោក​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ល្បាត​មុខសញ្ញា​មួយ​កន្លែង មុខ​ក្លឹ​ប​ដ្រា​ហ្គ​ន ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត កម្លាំង​របស់​លោក​បាន​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)​ចំនួន​៨​កញ្ចប់​តូច និង​ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ សំ ជម្ពូ​សក្តិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​។ លោក​បន្ត​ថា ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕