ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ចី​ឥណទាន​ផ្នែក​អចលនទ្រព្យ​របស់​ចិន​នៅ​តែ​បន្ត​កើនឡើង

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ កម្ចី​ឥណទាន​ផ្នែក​អចលន ទ្រព្យ​របស់​ចិន​បាន​បន្ត​កើនឡើង​ប្រកបដោយ​ស្ថិរភាព ខណៈ​ដែល​ទីផ្សារ​អចលនទ្រព្យ​ចាប់ ផ្តើម​បង្ហាញ​នូវ​សញ្ញា​រើប​ឡើង​វិញ ។ នេះ​បើ​តាម​ទិន្នន័យ​បង្ហាញ​ដោយ​ធនាគារកណ្តាល

ប្រទេស​ចិន ៖ កម្ចី​ឥណទាន​ផ្នែក​អចលន ទ្រព្យ​របស់​ចិន​បាន​បន្ត​កើនឡើង​ប្រកបដោយ​ស្ថិរភាព ខណៈ​ដែល​ទីផ្សារ​អចលនទ្រព្យ​ចាប់ ផ្តើម​បង្ហាញ​នូវ​សញ្ញា​រើប​ឡើង​វិញ ។ នេះ​បើ​តាម​ទិន្នន័យ​បង្ហាញ​ដោយ​ធនាគារកណ្តាល កាលពី​ថ្ងៃ​ពុធ​កន្លង​មក ។

នៅ​ដំណាច់​ខែមីនា​នេះ ស្ថាប័នហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ទៅ​ធនាគារ​ចំនួន​៣,៤៦​ទ្រី​លាន​ដុល្លារ​សម្រាប់​វិស័យ​អចលនទ្រព្យ ដែល​បាន​កើនឡើង​២២,២% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ចិន PBOC ។

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា កំណើន​នេះ​មាន​ចំនួន​១,៣​ពិន្ទុ​គោល ដែល​លឿន​ជាង​អត្រាកំណើន​នៅ​ដំណាច់ឆ្នាំ​២០១៥ ទៅ​ទៀត ។

ចំណែក​កម្ចី​ដែល​មិន​ទាន់​សង​សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​វិញ មាន​ចំនួន​៥,២២​ទ្រី​លាន​យន់​នៅ​ដំណាច់​ខែមីនា ខណៈ​កម្ចី​ជា​លក្ខណៈ​បុគ្គល​បាន​កើនឡើង​២៥,៥%​ស្មើនឹង​១៥,១៨​ទ្រី​លាន​យន់ ពោល​គឺ​កើនឡើង​២,៤​ពិន្ទុ​នៅ​ដំណាច់ឆ្នាំ​២០១៥ ។

យោង​តាម​ការ​ស្ទង់​មតិ​ទៅ​លើ​ទីក្រុង​ធំ និង​មធ្យម​ចំនួន​៧០ កាលពី​ខែមីនា ឱ្យ​ដឹង​ថា តម្លៃ​ផ្ទះ​ថ្មី​នៅ​ក្នុង​ទីក្រុង​ទាំង​៦២ បាន​កើនឡើង​ពី​មួយ​ខែ​ទៅ​មួយ​ខែ ពោល​គឺ​កើនឡើង​ក្នុង​៤៧​ទីក្រុង បើ​ធៀប​នឹង​ខែ​មុន ។ នេះ​បើ​តាម​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ៕