ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​លូក​ហោ​ប៉ោ​តាម​ផ្សារ​ប្រជាពលរដ្ឋ​ចាប់​ឱ្យ​ប៉ូលិស

13 ឆ្នាំ មុន

ខេត្ដកំពត ៖ មានការ​ភ្ញាក់ផ្អើល​មួយកើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៦ មេ​សា នៅ​ផ្សារ​ស្រុក​កំពង់ត្រាច ដោយសារតែ​ស្ដ្រី​ម្នាក់​ជា​ជនសង្ស័យ​ដើរ​លូក​ហោប៉ៅយក​លុយ​ប្រជាពលរដ្ឋ និង​បន្លំ​យក​អីវ៉ាន់​ពីអ្នក​លក់ដូរ​នៅ​ក្នុង​ផ្សារ ហើយ​ត្រូវ​គេ​ទាន់​ក៏ឃាត់ខ្លួន​បញ្ជូន​ទៅ​ឱ្យ​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ ឃុំកំពង់ត្រាច​ខាងកើត ។ការ​ឃាត់ខ្លួន​ស្ដ្រី​ជា​ជនជាប់ចោទ​នេះ គឺបន្ទាប់​ពី​ឈ្មោះ​ចាន់ ស៊ី​ណា ភេទ​ស្រី អាយុ ៤៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​បងបត់ ឃុំ​កន្ថោរ​ខាងកើត

ខេត្ដកំពត ៖ មានការ​ភ្ញាក់ផ្អើល​មួយកើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៦ មេ​សា នៅ​ផ្សារ​ស្រុក​កំពង់ត្រាច ដោយសារតែ​ស្ដ្រី​ម្នាក់​ជា​ជនសង្ស័យ​ដើរ​លូក​ហោប៉ៅយក​លុយ​ប្រជាពលរដ្ឋ និង​បន្លំ​យក​អីវ៉ាន់​ពីអ្នក​លក់ដូរ​នៅ​ក្នុង​ផ្សារ ហើយ​ត្រូវ​គេ​ទាន់​ក៏ឃាត់ខ្លួន​បញ្ជូន​ទៅ​ឱ្យ​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំកំពង់ត្រាច​ខាងកើត ។ការ​ឃាត់ខ្លួន​ស្ដ្រី​ជា​ជនជាប់ចោទ​នេះ គឺបន្ទាប់​ពី​ឈ្មោះ​ចាន់ ស៊ី​ណា ភេទ​ស្រី អាយុ ៤៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​បងបត់ ឃុំ​កន្ថោរ​ខាងកើត បាន​មក​ផ្សារ​កំពង់ត្រាច ដើម្បី​ទិញអីវ៉ាន់​យក​ទៅ​លក់​បន្ដ និង​ទិញ​សំភារ​ផ្សេង​ៗ ទៀត​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ។ លុះ​ពេលទិញ​បាន​ហើយ​ក៏​ដាក់​ក្នុង​ស្បោង​ខ្មៅ​ទុក​នៅ ជិត​ខ្លួនស្រាប់តែ​ស្ដ្រី​ជា​ជនសង្ស័យ​មក​លួចយក​ទៅ ពេល​នោះ​ស្ដ្រី​រង​គ្រោះ​បាន​ដេញតាម​ពីក្រោយ​រួម​ជាមួយ​ក្រុម​អាជីវករ​ផ្សារ រហូត​ចាប់​ស្ដ្រី​ដៃ​ឆើត​នោះ​បាន ប៉ុន្ដែ​ភ្លាម​នោះចោរ​ស្រី​រូប​នេះ​បាន​អង្វរ​ស្ដ្រី​ជា​ម្ចាស់ទ្រព្យ​ថា កុំ​និយាយ​អ្វី​ឱ្យ​ឮ​ដល់​ប៉ូលិស​នាំ​តែ​បែក​ការណ៍ ដោយ​សុំ​ឱ្យ​លុយ​១០​ម៉ឺន​រៀល ជា​ថ្នូរ​មិនបាច់ និយាយ​រឿង​នេះ តែ​ស្ដ្រី​រង​គ្រោះ​មិន​ព្រមទទួល​សំណូក​ពី​ចោរ​ស្រី​នោះ​ទេ ហើយ​ក៏​បាននាំ​គ្នា​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស​តែ​ម្ដង ។

តាម​ការ​អះអាង​ពី​មន្ដ្រី​ប៉ូលិស​និយាយ​ថា ស្ដ្រី​ជាប់​សង្ស័យ​លួច​របស់ទ្រព្យ​គេ​នោះ ឈ្មោះ​ឡុ​ង ម៉េ​ង អាយុ​២៤​ឆ្នាំ មាន​ទីលំនៅមិន​ពិតប្រាកដ ។ តាម​សំដី​ប្រជាពលរដ្ឋ​ដែលបាន​ចូល​មក​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ​ស្រុក​កំពង់ត្រាច​និយាយ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​មាន ការ​បាត់​លុយកាក់​ពេល​ចូល​ផ្សារ ពីព្រោះក្រុម​ចោរ​បាន​លូក​យក​លុយ​ពីក្នុង​ហោប៉ៅដោយ​មិនដឹង​ខ្លួន ។ ប្រជាពលរដ្ឋ និង​អ្នក​រត់ ម៉ូតូ​និយាយ​ថា ប៉ូលិស​មិន​ដែល​ចាប់​បាន​ចោរទេ ទាំង​ចោរ​ដាក់​ថ្នាំ​យក​មាស​ទាំង​ចោរ​លូក ហោប៉ៅ​យក​លុយ​តាម​ផ្សារ ប៉ុន្ដែ​ពេល​នេះ ចាប់​បាន​ហើយ ប្រជាពលរដ្ឋ​ប្រុង​នាំ​គ្នា​វាយតប់​ទៅ​តាម​កំហឹង តែ​ត្រូវ​ប៉ូលិស​មក​ដល់ ។លោក​នួន ធី នាយ​ប៉ុស្ដិ៍​ឃុំ​កំពង់ត្រាច និយាយ​ថា ក្រុម​ចោរ​ពិតជា​មាន​គ្នា​៣​ទៅ​៤ នាក់ ប៉ុន្ដែ​ឥឡូវនេះ​យើង​ឃាត់ខ្លួន​ជាក់ស្ដែង បាន​ម្នាក់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​តាម​នីតិវិធី​ ។