ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft ឈប់​ផលិត​ហ្គេ​ម Xbox 360

7 ឆ្នាំ មុន

ក្រុមហ៊ុន Microsoft បាន​ប្រកាស​ថា​លែង​ដំណើ​ការ​ផលិត​ឧ​បរ​កណ៍​ហ្គេ​ម Xbox 360 ក្រោយ​ពី​រយៈពេល​១០​ឆ្នាំ នៃ​ការ​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​បច្ចេកវិទ្យា​ហ្គេ​ម ។ ការ​ចេញផ្សាយ​លើ Blog ឱ្យ​ដឹង​ថា

ក្រុមហ៊ុន Microsoft បាន​ប្រកាស​ថា​លែង​ដំណើ​ការ​ផលិត​ឧ​បរ​កណ៍​ហ្គេ​ម Xbox 360 ក្រោយ​ពី​រយៈពេល​១០​ឆ្នាំ នៃ​ការ​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​បច្ចេកវិទ្យា​ហ្គេ​ម ។ ការ​ចេញផ្សាយ​លើ Blog ឱ្យ​ដឹង​ថា នាយក​ផលិត​ឧបករណ៍​ហ្គេ​ម Xbox លោក Phil Spencer និយាយ​ថា អ្នកលេង​ហ្គេ​ម​ទាំងអស់​បាន​ចំណាយពេល​ច្រើន​ជាង​៧៨​ពាន់​លាន​ម៉ោង​នៃ​ការ​លេង​ឧបករណ៍​នេះ ។

លោក Phil Spencer បន្ត​ថា ឧបករណ៍ Xbox 360 សេសសល់​លើ​ទីផ្សារ​នៅ​តែ​បន្ត​លក់​ជា​ធម្មតា ហើយ​កម្មវិធី​វិ​ហ្គេ​ម​វិញ​នៅ​តែ​បន្ត​គាំទ្រ​ដល់​អតិថិជន​ដែល​មាន​ស្រាប់​នោះ​ដែរ​។ ការ​លែង​ដំណើ​ការ​ផលិត​ឧបករណ៍ Xbox 360 មិន​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន​ឡើយ ទោះបីជា​បាន​ល្បីល្បាញ​អស់​រយៈពេល​១០​ឆ្នាំ​ក្តី ។

ឆ្នាំ​២០១៥ ក្រុមហ៊ុន Microsoft ជួប​ហានិភ័យ​ខ្ពស់ ពោល​គឺ​បាន​ជម្រុះ​បុគ្គលិក​រាប់​ពាន់​នាក់​ក្រោយ​ពី​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធ្លាក់​ចុះ បន្ទាប់​ពី​ទិញ​អាជីវកម្ម​ទូរស័ព្ទ​ពីរ​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia ៕