ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​អាហារ​ជាតិ​សរសៃ​តិច​បង្កើន​គ្រោះថ្នាក់​ជំងឺមហារីក

7 ឆ្នាំ មុន

ប្រសិនជា​លោក​អ្នក​ចង់​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​ពី​ជំងឺមហារីក ជា​ពិសេស​មហារីក​ក្រពេញ​ប្រូ​ស្តា​ត គួរតែ​ផ្លាស់​ប្តូរ​ទម្លាប់​ងាក​មក​ទទួលទាន​របប​អាហារ​ដែល​មាន​សារធាតុ​សរសៃ​ខ្ពស់ ។ នេះ​ជា​អត្ថប្រយោជន៍​សុខភាព​យ៉ាង

ប្រសិនជា​លោក​អ្នក​ចង់​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​ពី​ជំងឺមហារីក ជា​ពិសេស​មហារីក​ក្រពេញ​ប្រូ​ស្តា​ត គួរតែ​ផ្លាស់​ប្តូរ​ទម្លាប់​ងាក​មក​ទទួលទាន​របប​អាហារ​ដែល​មាន​សារធាតុ​សរសៃ​ខ្ពស់ ។ នេះ​ជា​អត្ថប្រយោជន៍​សុខភាព​យ៉ាង​សំខាន់​មួយ​បាន​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​អន​ឡាញ Prostate Cancer ។

តាម​ការ​សិក្សា​នោះ​បាន​អះអាង​ថា តាម​ពិនិត្យ​លើ​របប​អាហារ​បណ្តា​បុរស​អា​មេ​រិ​ក និង​អឺរ៉ុប​ជាង​១.៩០០​នាក់ រក​ឃើញ​ថា ការ​ទទួលទាន​របប​អាហារ​មាន​សារធាតុ​សរសៃ​ទាប​អាច​បង្កើន​គ្រោះ​ហានិភ័យ​ពី​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។ យ៉ាងណា​ក៏​ដោយ នេះ​មិនមែន​ជា​ការ​សិក្សា​លើក​ទី​១​ដែល​បាន​ពិនិត្យ​មើល​លើ​ការ​ទាក់ទង​រវាង​សារធាតុ​សរសៃ​ក្នុង​របប​អាហារ និង​ការ​កើត​មាន​មហារីក​ឡើយ ។ កាលពី​ឆ្នាំ​២០០៧ ក៏​មានការ​សិក្សា​មួយ​ទៅ​លើ​បុរស​-​ស្ត្រី​៥០០​ពាន់​នាក់​ផង​ដែរ ។ ដោយឡែក ឆ្នាំ​២០១១ ការ​សិក្សា​ស្រ​ដៀង​គ្នា​នេះ​ក៏​ត្រូវ​បាន​រៀបចំ​ធ្វើ​ដោយ​មាន​អ្នកចូលរួម​ជា​បុរស​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ។ ឯ​លទ្ធផល​នៃ​ការ​សិក្សា​ទាំង​២​នោះ គឺ​សុទ្ធតែ​បង្ហាញ​ថា ជំងឺមហារីក​អាច​កាត់​បន្ថយ​បាន​ដោយ​ការ​ទទួលទាន​របប​អាហារ​សម្បូរ​ដោយសារ​ធាតុ​សរសៃ ។

សារធាតុ​សរសៃ​ដ៏​ច្រើន​លើសលប់​មាននៅ​ក្នុង​ផ្លែ​ប៊័រ កន្ទក់ អង្ករ ពពួក​សណ្តែក អង្ករសម្រូប អង្ករ​ធម្មតា សណ្តែកសៀង (​ចម្អិន​) ផ្លែ​ប៉ោម (​ទាំង​សម្បក​) ពពួក​បន្លែ​ពណ៌​បៃតង ទំពាំងបាយជូរ ប្រេង​អូ​លីវ ក្រូចពោធិ៍សាត់ ល្ហុង​ទុំ គ្រាប់​ល្ពៅ គ្រាប់ល្ង ដំឡូងជ្វា ត្រាវ ការ៉ុត (​ឆៅ​) ត្រសក់ ខ្ទឹមបារាំង (​ឆៅ​) ត្រប់វែង (​ឆ្អិន​) ផ្លែ​ម្នាស់​…៕