អាជ្ញាធរអាកាសចរណ៍របស់អេមីរ៉ាត អារ៉ាប់រួមថ្លែងកាលពីថ្ងៃទី២៨ កុម្ភៈ ថា មនុស្ស៤នាក់ បានត្រូវស្លាប់ក្នុងការធ្លាក់យន្តហោះធុនស្រាល មួយគ្រឿងកាលពីយប់ថ្ងៃទី២៧ កុម្ភៈ នៅ AL AIN ជាទីក្រុងធំទី៤ របស់ប្រទេស ។ ក្នុងសេចក្តីប្រកាសមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលអារ៉ាប់រួមគូសបញ្ជាក់ថា យន្តហោះមួយគ្រឿងធុន GRUMMAN ២១T ដែលហោះទៅកាន់អារ៉ាប៊ី សាអូឌីត បានធ្លាក់នៅព្រលានយន្តហោះក្រុង AL AIN ។ ក្រោយការហោះចេញបន្តិច កាលពីថ្ងៃទី២៧ កុម្ភៈវេលាម៉ោង២០ និង០៧នាទីម៉ោងក្នុងស្រុកយន្តហោះនេះស្រាប់តែផ្អៀងមកខាងឆ្វេង ហើយធ្លាក់លើផ្លូវយន្តហោះ ។ ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះនោះ ៕
ចែករំលែកព័តមាននេះ