ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​បី​ជំនាន់​នឹង​សម្តែង​រួម​គ្នា​ក្នុង​ខ្សែភាពយន្ត​ថ្មី​មួយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​ល្បីឈ្មោះ​៣​ជំនាន់​នឹង​ជួបជុំ​គ្នា​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ជា​ស្នាដៃ​ផលិត​របស់​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា ។ តារា​៣​ជំនាន់​នោះ គឺ​អ្នកស្រី​ឌី សា​វ៉េ​ត អ្នក​នាង​អម្ពរ ទេវី

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​ល្បីឈ្មោះ​៣​ជំនាន់​នឹង​ជួបជុំ​គ្នា​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ជា​ស្នាដៃ​ផលិត​របស់​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា ។ តារា​៣​ជំនាន់​នោះ គឺ​អ្នកស្រី​ឌី សា​វ៉េ​ត អ្នក​នាង​អម្ពរ ទេវី អ្នក​នាង​ស៊ឹ​ម សូលី​កា និង​តារា​ឆ្នាស​ឆ្នើម​ស្វែង សុជាតា ។ អ្នកស្រី​ពាន់ ភួង​បុ​ប្ជា​បង្ហាញ​តម្រុយ​ឲ្យ​ដឹង​ថា តារា​ទាំង​៤ដួង​នោះ នឹង​សម្តែង​រួម​គ្នា ក្នុង​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» របស់​ផលិតកម្ម​ផ្កាយ​ប្រាំ ។

កាលពី​ពេល ថ្មី​ៗ កន្លង​មក​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា ថ្លែង​ថា រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ជា​រសជាតិ​ថ្មី​មួយ​មាន​កម្សត់ និង​អប់រំ ។​ទស្សនិកជន​នៅ​ចាំ​បាន​រឿង «​ទឹកចិត្ត​ម្តាយ​» កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ជា​ស្នាដៃ​របស់​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា​។ ចំណែក​រឿង​ថ្មី​នឹង​មានការ​ចាប់អារម្មណ៍​មិន​ចាញ់​រឿង​មុន​ទេ ព្រោះ​តួ​សម្តែង​សុទ្ធតែ​ឆ្នើម គឺ​អ្នក​នាង​អម្ពរ ទេវី អ្នកស្រី​ឌី សា​វ៉េ​ត អ្នក​នាង​ស៊ឹ​ម សូលី​កា និង​អ្នក​នាង​ស្វែង សុជាតា ។

អ្នកនិពន្ធ និង​អ្នកដឹកនាំ​រឿង​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា ឲ្យ​ដឹង​ថា «​នេះ​ជា​ផែនការ​ដែល​ខ្ញុំ​សម្លឹង​លើ​តួអង្គ​ទាំង​ប៉ុន្មាន​ដួង​នោះ​ក្នុង​ចិត្ត ប៉ុន្តែ​ភាព​ប្រែប្រួល​ទៅ​បែប​ណា គឺ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ទេ ព្រោះថា​អាស្រ័យ​លើ​ពេលវេលា ការ​ចរចា​គ្នា​ជា​មុន​សិន ។ ជា​គោលការណ៍​ប្រសិនបើ​អ្នក​ទាំង​បួន​បាន​ប៉ះ​គ្នា​មែន​នោះ ពិតជា​ធ្វើ​ឲ្យ​ពិភព​ភាពយន្ត​ខ្មែរ​ហាក់​មានការ​ចាប់អារម្មណ៍ អាច​ជា​ការ​ជំរុញ​វិស័យ​នេះ​ដើរទៅ​មុខជា​បន្ត​ទៀត​ផង​ដែរ ។ ខ្ញុំ​សប្បាយចិត្ត​ដែល​ភាពយន្ត​ខ្មែរ​ចេះ​តែ​រីក​ចម្រើន​ទៅ​មុខរីក​ដុះដាល ។ ផ្សារ​ភ្ជាប់​ក្នុង​គំនិត​នេះ​សុំ​ឲ្យ​អ្នក​ផលិត នីមួយ​ៗ យកចិត្តទុកដាក់​ក្នុង​ការ​ដំឡើង​រឿង ថ្មី​ៗ កុំ​ចម្លង​ពី​គេ ។ ធ្វើ​ដូចនេះ​ជា​ការ​ស្រោចស្រង់​កិត្តិយស កិត្យានុភាព​របស់​យើង​ជា​ខ្មែរ និង​ផលិត​យ៉ាងណា​ឲ្យ​ចូល​ក្នុង​ស្តង់ដា ដើម្បី​កុន​ខ្មែរ​យើង​រស់​ឡើង​វិញ មានការ​រីក​ចម្រើន កុំ​ឲ្យ​មាន​តែ​បរិមាណ ប៉ុន្តែ​អត់​គុណភាព​» ។

លោក​ទេព រិ​ន្ទ​ដា​រ៉ូ និយាយ​ថា «​អ្នក​នាង​អម្ពរ ទេវី គ្រោង​មក​កាន់​កម្ពុ​ជានា​អំឡុង​ខែកក្កដា ដោយ​ត្រៀម​ថត​ភាពយន្ត​ឲ្យ​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា ។ ខ្ញុំ​សប្បាយចិត្ត ប្រសិនបើ​អ្នក​នាង​អម្ពរ ទេវី មក​ថតកុន​នៅ​ស្រុក​ខ្មែរ​វិញ ពិតជា​ញ៉ាំង​ឲ្យ​ពិភព​ភាពយន្ត​ខ្មែរ​រីក​លូតលាស់​ទៅ​មុខ​ទៀត នាំ​ឲ្យ​តារា​យើង​ជំនាន់​ក្រោយ​គាត់​ខំ​បន្ត​ទៀត ។ ម្យ៉ាងទៀត​មាន​គេ​សួរ​ខ្ញុំ​ច្រើន​ពី​រឿង​អម្ពរ ទេវី ពេល​ណា​មក​ថតកុន​ទៀត ពេល​ណា​មក​សម្តែង​ជាមួយ​លោក​ទៀត ។ នេះ​បញ្ជាក់​ថា ទស្សនិកជន​ពិតជា​ចង់​ឃើញ​ការ​សម្តែង​របស់​តារា​ដែល​គាត់​ស្រឡាញ់​គ្រា​ដែល​បែក​ឆ្ងាយ​មួយ​រយៈ​» ៕