ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​៨​ក្រុម​ខ្លាំង​ៗ​ឡើងទៅ​​ប្រកួតដណ្តើម​​ពានរង្វាន់​​សម្ដេច​តេ​ជោ ហ៊ុន សែន​ ​ថ្នាក់​ជាតិហើយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ឬ​ពាន Hun Sen Cup លើក​

​រាជធានីភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ឬ​ពាន Hun Sen Cup លើក​ទី​១៥ (​ថ្នាក់​ជាតិ​) ឆ្នាំ​២០២១ បាន​រក​ឃើញ​បេក្ខភាព​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយហើយ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​វគ្គ ១៦​ក្រុម ចុង ក្រោយ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ហើយ​ធ្វើ​អោយ​ក្រុម​ចំនួន​ពាក់កណ្ដាល​ធ្លាក់​ចេញ​។ ក្រុម​ខ្លាំង​ៗ ដែល​ទទួល​បាន​ឱកាស​ឡើង​វគ្គ​៨​ក្រុម​នោះ​រួម​មាន ក្រុម​ការពារ​តំណែង​ជើងឯក​គឺ​វិសាខា​, ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​ណា​ហ្គា​វើ​ល​ដ៏​, ក្រុម​ភ្នំពេញ​ក្រោ​ន​, ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​, ក្រុម​បឹង​កេ​ត​, ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​, ក្រុម​អាស៊ី​អឺរ៉ុប និង ក្រុម​អគ្គិសនី​កម្ពុជា​។ ក្រុម​ទាំង​៨​នេះ ទម្រាំ​មានឈ្មោះ​បាន​ឡើង គឺ​ប្រឹង​ស្ទើរតែ​អស់​លទ្ធភាព ដោយ​មិនមែន​ឡើង​ក្នុង​វគ្គ​នេះ​ស្រួល​ៗ​ឡើយ​។

ចំពោះ​លទ្ធផល​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ចំនួន​៤​គូ​ កាលពី​ថ្ងៃ​ទី​​៩ វិច្ឆិកា គឺ​មាន​ក្រុម​វិសាខា បាន​យកឈ្នះ​ខេត្តបន្ទាយមានជ័យ ៨-០ នៅ​កី​ឡ​ដ្ឋា​ន​ព្រី​ន​ស៍ ។ ក្រុម​ភ្នំពេញ​ក្រោ​ន យកឈ្នះ​ខេត្ដ​ត្បូងឃ្មុំ ៧-០ នៅ​កី​ឡ​ដ្ឋា​ន Smart RSN ។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង យក​ឈ្នះ​ក្រុម​ជើង​ឯក​ពាន​ថ្នាក់​ខេត្ត​កោះកុង​អេ​ហ្វ​ស៊ី ៦-១ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ។ រីឯ​ក្រុម​ណា​ហ្គា​វើ​ល​ដ៏ បាន​ទម្លាក់​ក្រុម​នគរបាល​ជាតិ ដោយ​បាល់​ប៉េ​ណា​ល់ ទី​កាត់សេចក្ដី ៤-២ បន្ទាប់​ពី​ប្រកួត ៩០​នាទី​ស្មើគ្នា ១-១​។

ដោយឡែក​លទ្ធផល​៤​គូ​ផ្សេង​ទៀត នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ រួម​មាន ក្រុម​នាគ​ខៀវ បឹង​កេ​ត បាន​ទម្លាក់​ក្រុម​សូល​ទី​ឡូ​អង្គរ ដោយ​លទ្ធផល ៤-០ នៅ កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​រ​វ៉េ ។ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​សងសឹក​ខេត្ត​ព្រៃវែង បាន​វិញ ក្នុង​លទ្ធផល ២-០ នៅ​កីឡដ្ឋាន SRU ខេត្តសៀមរាប ។ ក្រុម​អគ្គិសនី​កម្ពុជា បាន​យកឈ្នះ​ក្រុម​ម្ចាស់ ផ្ទះ​កង​យោធពល​ខេ​ម​រ​ភូមិន្ទ ដោយ​លទ្ធផល​៤-០ នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ និង​ក្រុម​អាស៊ី​អឺរ៉ុប បាន​ទម្លាក់​ក្រុម​ម្ចាស់ផ្ទះ​គិរីវង់ ដោយ​លទ្ធផល ៣-២ នៅ​កីឡដ្ឋាន​គិរីវង់​។

ចំពោះ​កម្មវិធី​ប្រកួត​វគ្គ ៨​ក្រុម​ចុង​ក្រោយ មាន​ដូច​ជា​៖ ក្រុម​វិសាខា ត្រូវ​ជួប​ក្រុម​អាស៊ី​អឺរ៉ុប ខណៈ​ក្រុម​ណា​ហ្គា​វើ​ល​ដ៏ ត្រូវ​ជួប​ក្រុម​បឹង​កេ​ត ។ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ជួប​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ក្រុម​អគ្គិសនី​កម្ពុជា ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន ។ ការ​ប្រកួត​នេះ នឹង​ប្រើ​រូបមន្ដ​ចាញ់​ធ្លាក់ ដូច​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ដែរ ដោយ​ក្រុម​ឈ្នះ នឹង​ទទួល​បាន​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​ការ​ប្រកួត​គ្រោង​ធ្វើ​ឡើង​តែ​១​ថ្ងៃ​ប៉ុណ្ណោះ នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ