ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រើ​សារព័ត៌មាន​ជប៉ុន​ទាក់ទាញ​អ្នកទេសចរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួងទេសចរណ៍​កម្ពុជា​បាន​ជំរុញ​កិច្ចសហការ​ជាមួយ​ស្ថានទូត​ជប៉ុន​នៅ​ភ្នំពេញ ​ដើម្បី​ទាក់ទាញ​អ្នកទេស​ចរ​ជប៉ុន​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​ច្រើន នៅ​ពេល​កម្ពុជា​បើក​ទទួល​អ្នកទេសចរ​វ៉ាក់សាំង​ចុងខែ​វិច្ឆិកា​នេះ នៅ​ក្នុង​នោះ​កម្ពុជា​បាន​បើក​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​ជប៉ុន​ និង​បណ្តាញសារព័ត៌មាន​ជប៉ុន ចូល​មក​កម្ពុជា​ដើម្បី​សិក្សា ផ្សព្វផ្សាយ​សក្តានុពល​មាសប៉ៃ​តង​របស់​ខ្មែរ​ ។…

រាជធានី​ភ្នំពេញ ​៖ ក្រសួងទេសចរណ៍​កម្ពុជា​បាន​ជំរុញ​កិច្ចសហការ​ជាមួយ​ស្ថានទូត​ជប៉ុន​នៅ​ភ្នំពេញ ​ដើម្បី​ទាក់ទាញ​អ្នកទេស​ចរ​ជប៉ុន​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​ច្រើន នៅ​ពេល​កម្ពុជា​បើក​ទទួល​អ្នកទេសចរ​វ៉ាក់សាំង​ចុងខែ​វិច្ឆិកា​នេះ នៅ​ក្នុង​នោះ​កម្ពុជា​បាន​បើក​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​ជប៉ុន​ និង​បណ្តាញសារព័ត៌មាន​ជប៉ុន ចូល​មក​កម្ពុជា​ដើម្បី​សិក្សា ផ្សព្វផ្សាយ​សក្តានុពល​មាស
ប៉ៃ​តង​របស់​ខ្មែរ​ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន និង​លោក មី​កា​មិ ម៉ាសា​ហ៉ី​រ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ពិភាក្សា​​គ្នា​អំពី​បញ្ហា​នេះ ​។ លោក​រដ្ឋមន្ត្រី​ និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ឯកភាព​លើ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​ដាក់ចុះ​នូវ​ផែនការ​ទទួល​ស្វាគមន៍​ទេសចរ​ជប៉ុន​ក្នុង​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​ទេសចរ​វ៉ាក់សាំង​របស់​កម្ពុជា​ដូច​ជា​ជួយ​គាំទ្រ​ឱ្យ​មាន​សិក្ខាសាលា​អន​ឡាញ​ស្តី​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​ផ្នែក​ឯកជន​ធុរកិច្ច​ទេសចរណ៍​កម្ពុជា​-​ជប៉ុន ​។

គាំទ្រ​រៀបចំ​ការ​ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​របស់​ក្រុមហ៊ុន​ទេសចរណ៍ និង​បណ្តាញសារព័ត៌មាន​ពី​ប្រទេស​ជប៉ុន​ ។ កម្ពុជា​បាន​អញ្ជើញ​ក្រុមហ៊ុន​ទេសចរណ៍ និង​បណ្តាញសារព័ត៌មាន​ជប៉ុន​ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន​ចាប់ពី​ថ្ងៃ​ទី ​១៦-២២ ខែមករា ឆ្នាំ​ ២០២២ នៅ​ក្រុងព្រះសីហនុ ជាដើម ​។

រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​បើក​តំបន់​គោលដៅ​សុវត្ថិភាព​ចំនួន​ ៣ ​គោលដៅ រួម​មាន ក្រុងព្រះសីហនុ ក្រុង​កោះ​រ៉ុ​ង និង​តំបន់​តារា​សាគរ ចាប់ពី​ថ្ងៃ​ទី ​៣១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ តទៅ ហើយ​តំបន់​សៀមរាប​-​អង្គរ​ ក៏​នឹង​បើក​ទទួលភ្ញៀវ​ទេសចរ​ឡើង​វិញ​ចាប់ពី​អំឡុង​ខែមករា ឆ្នាំ ​២០២២ ខាង​មុខ ​។

លោក ថោ​ង ខុន បាន​ជំរុញ​ការ​បើក​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ជ​ប៉ុ នៅ​ក្នុង​នោះ​នឹង​មានការ​រៀបចំ​ពិសេស​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ​ជប៉ុន​មក​កាន់​តំបន់​គោលដៅ​ទាំង​បី​ខាងលើ​ក្នុង​បរិបទ​កូ​វី​ដ​ ១៩ ​នេះ​ ។ ក្នុង​ករណី​ការ​ធ្វើ​ដំណើរ​មក​កាន់​សៀមរាប​ហើយ អាច​បន្ត​ធ្វើ​ដំណើរ​បាន​ដោយ​ទូលំទូលាយ​ទៅ​កាន់​តំបន់​ទេសចរណ៍​ផ្សេង​ទៀត​ដែល​បាន​កំណត់ ​។ ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ដល់​ការ​អនុញ្ញាត​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​កម្ពុជា​អាច​ចូល​ទៅ​កាន់​ប្រទេស​ជប៉ុន​ឡើង​វិញ ដោយ​ប្រជាជន​កម្ពុជា​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ​រួចរាល់ អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រៅប្រទេស​បាន​ប្រកបដោយ​សុវត្ថិភាព ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ