ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សុ​ជាតិ សម្ងំ​សោយសុខ​ជាមួយ​មុខរបរ​បើកហាង​កែសម្ពស្ស

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ជើង​ចាស់ គង់ សុ​ជាតិ ត្រូវ​បាន​គេ​កត់​សំគាល់ថា បាត់មុខ​ពី​កម្មវិធី​ធំ​ៗ​របស់​ស្ថានីយទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្ដិ៍​ លេខ​៣ ខណៈ​ពេល​ដែលលេចឮ​ព័ត៌មាន​ថា ពិធី​ការិនី​រូប​នោះ​បាន​លាចាក​ពី​ពិភព​សិល្បៈ ហើយ​វិល​ទៅ​គ្រប់គ្រងហាង​កែសម្ពស្ស​របស់​នាង​វិញ ។ ចំពោះ​ព័​ត៌ មាន​ដែល​លេចឮ​នេះ អ្នក​នាង​គង់ សុ​ជាតិ បាន​និយាយ​ថា នាង​មិន​បាន​លាចាក​ពី​ពិភពសិល្បៈ​ទេ ប៉ុន្ដែ​នាង​ទទួលស្គាល់​ថា មួយ​រយៈនេះ​នាង​មិន​បាន​បង្ហាញមុខ​ក្នុង​កម្មវិធី​ធំ​ៗរបស់​ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣មែន ។ មូលហេតុ​បាត់​មុខ​នោះ គឺ​មក​ពី​នាង​ជាប់រវល់ខ្លាំង​លើ​មុខរបរ​រកស៊ី​របស់​នាង ដែល​បច្ចុប្បន្ន នេះ​មានការ​មមាញឹក​ខ្លាំង និង​តំរូវ​ឱ្យ​នាងត្រូវ​តែ​នៅ​គ្រប់គ្រង​ជា​ប្រចាំ ។

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ជើង​ចាស់ គង់ សុ​ជាតិ ត្រូវ​បាន​គេ​កត់​សំគាល់ថា បាត់មុខ​ពី​កម្មវិធី​ធំ​ៗ​របស់​ស្ថានីយទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្ដិ៍​លេខ​៣ ខណៈ​ពេល​ដែលលេចឮ​ព័ត៌មាន​ថា ពិធី​ការិនី​រូប​នោះ​បាន​លាចាក​ពី​ពិភព​សិល្បៈ ហើយ​វិល​ទៅ​គ្រប់គ្រងហាង​កែសម្ពស្ស​របស់​នាង​វិញ ។ ចំពោះ​ព័​ត៌ មាន​ដែល​លេចឮ​នេះ អ្នក​នាង​គង់ សុ​ជាតិ បាន​និយាយ​ថា នាង​មិន​បាន​លាចាក​ពី​ពិភពសិល្បៈ​ទេ ប៉ុន្ដែ​នាង​ទទួលស្គាល់​ថា មួយ​រយៈនេះ​នាង​មិន​បាន​បង្ហាញមុខ​ក្នុង​កម្មវិធី​ធំ​ៗរបស់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣មែន ។ មូលហេតុ​បាត់​មុខ​នោះ គឺ​មក​ពី​នាង​ជាប់រវល់ខ្លាំង​លើ​មុខរបរ​រកស៊ី​របស់​នាង ដែល​បច្ចុប្បន្ន នេះ​មានការ​មមាញឹក​ខ្លាំង និង​តំរូវ​ឱ្យ​នាងត្រូវ​តែ​នៅ​គ្រប់គ្រង​ជា​ប្រចាំ ។

អ្នក​នាង​គង់ សុ​ជាតិ បាន​និយាយ​ថា សព្វថ្ងៃ​នាង​មាន​សាលា​បណ្ដុះបណ្ដាល​ផ្នែក​ជំនាញ​កែសម្ពស្ស​មួយ និង​ហាង​កែសម្ពស្ស​ពីរ​ទៀត ដែល​ធ្វើ​ឱ្យ​នាង​ចាំបាច់​ត្រូវ​តែ​ទម្លាក់​ចោលការងារ​ពិធី​ការិនី​មួយ​រយៈ​សិន ហើយ​ងាកមក​ជួយ​កិច្ចការ​ទាំងនោះ​វិញ ។ យ៉ាងណា​ក៏ ដោយ​ចុះ​អ្នក​នាង​គង់ សុ​ជាតិ អះអាង​ថា នាង​មិន​បោះបង់​វិស័យ​សិល្បៈ ឬ​ជា​ពិធី​ការិនី នោះ​ទេ ព្រោះ​សិល្បៈ​នេះ​ហើយ ដែល​ជា​ស្ពានចម្លង​រូប​នាង​ឱ្យ​មានមុខ​មាន​មាត់​ក្នុង​សង្គម និង​មាន​លទ្ធភាព​ទៅ​បង្កើត​មុខរបរ​សម្រាប់​អនាគត ។

អ្នក​នាង​គង់ សុ​ជាតិ ប្រាប់​ថា សាលាបណ្ដុះបណ្ដាល​ជំនាញ​កែសម្ពស្ស​របស់​នាង គឺទទួល​សិស្ស​គ្រប់​កំរិត និង​គ្រប់​វ័យ​ដែល​មានបំណង​ចាប់​យក​ជំនាញ​ផ្នែក​នេះ ។ សាលានោះ​មានឈ្មោះ​ថា សាលា​បណ្ដុះបណ្ដាលជំនាញ​កែសម្ពស្ស​គង់ សុ​ជាតិ និង​ហាង​កែសម្ពស្ស​គង់ សុ​ជាតិ ។ ទាំង​សាលា​បណ្ដុះ បណ្ដាល​ទាំង​ហាង​កែសម្ពស្ស គឺ​មាន​បង្រៀន និង​ទទួល​ការ​កែសម្ពស្ស​គ្រប់​ផ្នែក ព្រមទាំង អ៊ុតសក់ កាត់សក់ ម៉ាស្សា និង​ស្ទី​ម​ជាដើម ។ ប្អូន​របស់​នាង​ដែល​ទទួល​បាន​សញាបត្រ​នៅក្រៅប្រទេស​មាន​ជំនាញ​ផ្នែក​កែសម្ពស្ស គឺជាគ្រូបង្ហាត់​បង្រៀន​ដោយ​ផ្ទាល់ រួម​ទាំង​អ្នកមាន​ជំនាញ​មួយ​ចំនួន​ទៀត​។ អ្នក​នាង​បង្ហាញមោទនភាព​ថា ទាំង​សាលា​បណ្ដុះបណ្ដាល និង​ហាង​កែសម្ពស្ស​គង់ សុ​ជាតិ  ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​។ ដូច្នេះ​ហើយទើប​រូប​នាង​ចាំបាច់​ត្រូវ​តែ​ដកឃ្លា​មួយ​រយៈ​ពី​សិល្បៈ ហើយ​ងាក​ទៅ​ជួយ​ការងារ​នៅ​ទីនោះ​វិញ ។

អ្នក​នាង​គង់ សុ​ជាតិ បាន​ផ្ដាំផ្ញើ​ដល់​អ្នកសិល្បៈ​ជំនាន់​ក្រោយ ឬ​ក៏​អ្នក​ដែល​កំពុង​ចាប់យក​វិស័យ​សិល្បៈ​ឱ្យ​មានការ​តស៊ូ និងឧស្សាហ៍​ព្យាយាមនោះ​ទើប​សំរេច​បាន​គោលដៅ​ចុង​ក្រោយ ។ អ្នក​នាង​បញ្ជាក់​ថា វិស័យសិល្បៈ គឺ​មិន​គ្រាន់តែ​ធ្វើ​ឱ្យ​យើង​មាន​កិត្ដិយស​ក្នុង​សង្គម​ប៉ុណ្ណោះ​ទេ តែ​សិល្បៈ​គឺជា​មុខរបរ​មួយ​ដ៏​សំខាន់​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​។ សិល្បៈ នឹង​លើក​ស្ទួយ​កំរិតជីវភាព​កាន់តែខ្ពស់​ឡើង និង​ក្លាយទៅជា​អ្នកមាន​ទ្រព្យសម្បត្ដិ​ធូរធារ​ទៀត​ផង ។ ទោះបីជា​យ៉ាងណា​ក្ដី អ្នកសិល្បៈសំខាន់​សិល្ប​ការិនី​មិន​ត្រូវ ភ្លើតភ្លើន និង​សំឡឹង​ឃើញ​ទ្រព្យសម្បត្ដិ​ជា​ធំ ហើយ​បណ្ដោយ​ខ្លួន​ឱ្យ​លង់​នឹង​អន្ទាក់​ទឹកប្រាក់ ធ្វើ​ឱ្យ​បាត់បង់​អស់​តំលៃ​មនុស្ស និង​អាប់ឱនកិត្ដិយស ព្រោះតែ​មហិច្ឆតា​នោះ​ឡើយ​។

អ្នក​នាង​បញ្ជាក់​ថា មាន​តែ​ការ​តស៊ូ​ការព្យាយាម និង​ការ​ធ្វើខ្លួន​ឱ្យ​មាន​កិត្ដិយស​ក្នុងសង្គម​នោះ​ទេ ទើប​ធ្វើ​ឱ្យ​អ្នកសិល្បៈ​ក្លាយជាបុគ្គល​ដែល​មានឈ្មោះ​ល្បីមានការ​គាំទ្រដោយ​ភាព​ថ្លៃថ្នូរ និង​មានទ្រព្យ​សម្បត្ដិ​ដែលជា​បំណងប្រាថ្នា​របស់​យើង​គ្រប់​គ្នា ។
អ្នក​នាង​គង់ សុ​ជាតិ គឺជា​ពិធី​ការិនី​ជើងចាស់ និង​មានឈ្មោះ​ល្បី​នៅ​ព្រះរាជាណាចក្រកម្ពុជា ។ ការ​ឈាន​ជើង​ចូល​វិស័យ​សិល្បៈរបស់​នាង គឺ​ផ្ដើម​ពី​ការ​ប្រលង​បវរកញ្ញាមហាសង្ក្រាន្ដ​ដែល​នាង​ទទួល​បាន​ចំណាត់ថ្នាក់​អ្នក ដែល​ស៊ី​កាមេរ៉ា ឬ​រូបថត​ស្អាត ។ អ្នក​នាងទទួល​បានការ​បណ្ដុះបណ្ដាល​ផ្នែក​សិល្បៈច្រើន​ឆ្នាំ និង​ជា​បន្ដបន្ទាប់​បាន​ប្រែក្លាយ​ខ្លួន​ជាអ្នកសិល្បៈ​ដែល​មាន​អាជីព និង​មាន​កិត្ដិយសក្នុង​សង្គម​ដែល​អាច​ជា​គំរូ​ដល់​អ្នកសិល្បៈជំនាន់​ក្រោយ ៕