ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​កា.ប់​ទន្ទ្រាន​ព្រៃឈើ លើ​ខ្នងភ្នំ​គូ​លេ​ន​កក្រើក​ជាង​មុន

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បើ​ទោះបីជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំ​អាល់ បាន​ដាក់​ចេញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​ស្រួច​ថា​នឹង​សង្គ្រោះ​ឧទ្យាន​ជាតិ​ជ័យ​វ​រ័​ន្ម​ទី​៧​ភ្នំ​គូ​លេ​ន​ឲ្យ​រួច​ផុត​ពី​មហន្តរាយ​នៃ​ការ​កាប់​បំផ្លាញ​ឈើ​ព្រៃ​ឲ្យ​ខាន​តែ​បាន​។ រហូត​មក​ទល់​ពេល​នេះ​សកម្មភាព​កាប់​ទន្ទ្រាន​ឈើ​ព្រៃ​នៅ​តំបន់​ទេសភាព​វប្ប​ធ​ម៏​ប្រវត្តិសាស្ត្រ​ដ៏​កម្រ​មួយ​នេះ  នៅ​តែ​បន្ត​កើតឡើង​យ៉ាង​ភ្លូកទឹកភ្លូកដី​មិន​ចាញ់​ពី​ពេល​មុន​ៗ​ប៉ុន្មាន​ទេ​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​គ្រប់គ្រង​ឧទ្យាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​។…

ខេត្តសៀមរាប ៖ បើ​ទោះបីជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំ​អាល់ បាន​ដាក់​ចេញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​ស្រួច​ថា​នឹង​សង្គ្រោះ​ឧទ្យាន​ជាតិ​ជ័យ​វ​រ័​ន្ម​ទី​៧​ភ្នំ​គូ​លេ​ន​ឲ្យ​រួច​ផុត​ពី​មហន្តរាយ​នៃ​ការ​កាប់​បំផ្លាញ​ឈើ​ព្រៃ​ឲ្យ​ខាន​តែ​បាន​។ រហូត​មក​ទល់​ពេល​នេះ​សកម្មភាព​កាប់​ទន្ទ្រាន​ឈើ​ព្រៃ​នៅ​តំបន់​ទេសភាព​វប្ប​ធ​ម៏​ប្រវត្តិសាស្ត្រ​ដ៏​កម្រ​មួយ​នេះ  នៅ​តែ​បន្ត​កើតឡើង​យ៉ាង​ភ្លូកទឹកភ្លូកដី​មិន​ចាញ់​ពី​ពេល​មុន​ៗ​ប៉ុន្មាន​ទេ​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​គ្រប់គ្រង​ឧទ្យាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​ភួង លី​ណា ដែល​គ្រប់គ្រង​ឧទ្យាន​ភ្នំ​គូ​លេ​ន​បាន​អះអាង​ប្រាប់​តាម​ទូរ​សព្ទ័​កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ ២០១៦​នេះ​ថា ចាប់តាំងពី​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គឺ​ឯកឧត្តម សាយ សំ​អាល់  បាន​ដាក់​ចេញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​សង្គ្រោះ​ឧទ្យាន​ភ្នំ​គូ​លេ​ន​ឲ្យ​រួច​ផុត​ពី​ការ​កាប់​បំផ្លាញ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​កន្លង​ទៅ កម្លាំង​ឧ​ទ្យា​នបាលត្រូវ​បាន​បញ្ជូន​បន្ថែម​ទៅ​កាន់​តំបន់​នោះ ដើម្បី​បើក​យុទ្ធនា​យ៉ាង​ក្តៅ​គគុក​ទាំង​ផ្នែក​អប់រំ ទាំង​ផ្នែក​ចុះ​បង្ក្រាប​។ ក៏​ប៉ុន្តែ​វា​ហាក់ដូចជា​មាន​ប្រសិទ្ធិ​ភាព​ចំពោះតែ​ក្រុម​ឧក្រិដ្ឋជន​កាប់​ឈើ​សំណង់ ឈើ​ធំ​ៗ ដោយឡែក​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​ច្បាម​យក​ដី​សម្រាប់​វិស័យ​កសិកម្ម បែរជា​កំពុង​ហក់​ឡើង​ខ្លាំង​ទៅ​វិញ​។ ទោះជា​បែប​នេះ​ក្តី​លោក​មិន​បាន​បង្ហាញ​នូវ​របាយ​ការ​ណ៏​តួលេខ​ថ្មី​ៗ​នៃ​ផ្ទៃដី​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​ទន្ទ្រាន​នោះ​ទេ គ្រាន់តែ​អះអាង​ថា ពួក​ឧក្រិដ្ឋជន​ព្រៃឈើ​ដែល​ក្រាញននៀល ក្នុង​សកម្មភាព​បំផ្លាញ​ឈើ​ព្រៃ​នៅ​ទីនោះ ភាគច្រើន​ប្រព្រឹត្ត​ឡើង​ដោយ​ពួក​សហ​គម​ន៏​រស់នៅ​លើ​ខ្នងភ្នំ​ផ្ទាល់ ហើយ​ពួក​គេ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ខណៈ​កម្លាំង​របស់​លោក​ពិបាក​នឹង​បង្ក្រាប​បាន​។

សូម​រំលឹក​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកជំនាញ​ផ្នែក​វិ​ប្ប​ធម៌​និង​បេតិកភណ្ឌ​ជាតិ​-​អន្តជាតិ​ប្រមាណ​ជិត​៣០០​នាក់ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍ​ន៏​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​អង្គរ​(ICC)​លើក​ទី​២៣ កាលពី​ថ្ង​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៤ កន្លង​ទៅ រដ្ឋមន្ត្រីក្រសួង​បរិ​ស្ថា បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា​នឹង​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ឲ្យ​ខាន​តែ​បាន ទាំង​ផ្នែក​បរិស្ថាន ទាំង​ផ្នែក​វប្បធម៌   រួម​ទាំង​សហគមន៍​មនុស្ស​រស់នៅ ក្នុង​រមណីយដ្ឋាន​ភ្នំ​គូ​លេ​ន ។ ការ​ប្តេជ្ញា​របស់​លោក​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​បន្ទាប់​ពី​ក្រុម​អ្នកជំនាញ​ផ្នែក​វប្បធម៌ និង​បេតិកភណ្ឌ​ជាតិ​-​អន្តរជាតិ​បាន​ធ្វើ​ប្រកាស​អាសន្ន​ពី​មហន្តរាយ​នៃ​តំបន់​ទេសភាព​ខ្ពង់រាប​ភ្នំ​គូ​លេ​ន ដែល​ស្តែង​ចេញពី​សកម្មភាព​កាប់​បំផ្លាញ​ឈើ​ព្រៃ​យ៉ាង​រង្គាល​នៅ​ទី​ខ្នងភ្នំ​ប្រវត្តិសាស្ត្រ​នោះ​រាប់​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​វិធានការ​ផ្នែក​ច្បាប់​ប្រឆាំង​ទៅ​លើ​ពួក​ឧក្រិដ្ឋជន​ព្រៃឈើ និង​មន្ត្រី​ឃុបឃិត​ណា​ម្នាក់ ត្រូវ​បាន​អនុវត្ត​។

ជាមួយ​គ្នា​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព នៅ​ព្រឹក​ថ្ងៃ ទី​២១ មេ​សា នេះ​បាន​មាន​ប្រសា​ស​ន៏​តាម​ទូរ​សព្ទ័​ថា លោក​រដ្ឋមន្ត្រី​នៅ​តែ​បន្ត​ឆន្ទៈ​ក្នុង​ការ​សង្គ្រោះ​តំបន់​ទេសភាព​ភ្នំ​គូ​លេ​ន​នឹង​ដដែល ហើយ​ពេល​នេះ​កំពុង​ស្វះ​រក​យុទ្ធសាស្ត្រ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ពួក​អ្នក​ក្រាញននៀល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ទាំងនោះ​។ លោក​បាន​បញ្ចា​ក់​យ៉ាង​ដូច្នេះ​ថា ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ការពារ ដើម្បី​ជា​ប្រ​យោ​ជ​ន៏​បុគ្គល វា​ជា​ទ​ង្វើ​ល្មើស​ទៅ​នឹង​ច្បាប់​ទាំងស្រុង ហើយ​ករណី មន្ទីរ​ក៏​ដូច​ខាង​ក្រសួងបរិស្ថាន កំពុង​តែ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​យ៉ាង​ក្តៅ​គគុក​ជាមួយ​អាជ្ញាធរ​ខេត្ត ដើម្បី​ធ្វើការ​ទប់ស្កាត់​រួម​គ្នា ។

ចំណែកឯ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អា​ដ​ហុ​ក​ប្រចាំ​ខេត្តសៀមរាប លោក​ច​ន្ទ័ ចំរើន បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​២១ នេះ​ថា ក្នុង​នាម​សង្គម​ស៊ី​វិល យើង​នៅ​តែ​ទទូច​ដល់​អាជ្ញាធរ​ពាក់​ព​ន្ធ័​ទាំងអស់​ជា​ពិសេស ខាង​បរិស្ថាន ប្រឹងប្រែង​ធ្វើការ​ទប់ស្កាត់​ឲ្យ​បាន​ខ្លាំង​រាល់​សកម្មភាព​កាប់​បំផ្លាញ​ឈើ​ព្រៃ​នៅ​លើ​តំបន់​ភ្នំ​គូ​លេ​ន ដែល​ជាទី​កន្លែង​ស្តុក​ទឹក​យ៉ាង​សំខាន់​សម្រាប់​ខេត្ត​ទេសចរ​ណ៏​របស់​យើង​។​លោក​បន្ត​ដោយ​មន្ទិល​ថា ករណី​កាប់​ឈើ​ព្រៃ​នៅ​តំបន់​ខាងលើ​អាច​ដំណើរការ​ទៅ​បាន​ទំនង​ជាមួយ​ភាព​ធំ មាន​ជាប់​ពាក់​ព​ន្ធ័​នឹង​មន្ត្រី​មាន​អំណាច ឬ​អ្នកមាន​ទ្រព្យធន​ខ្លះ​ក៏​ថា​បាន ដូច្នេះ​នៅ​ចុង​ស​ប្តា​ហ៏​នេះ​លោក​នឹង​ចុះ​ទៅ​អង្កេត​នៅ​តំបន់​នោះ​ដើម្បី​ស្វែងរក​ការ​ពិត ហើយ​បើ​ពិត​នូវ​អ្វី​ដែល​យើង​មន្ទិល យើង​នឹង​រៀបចំ​បែបបទ​ប្តឹង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​៕